#ពេលរាត្រី
ត្រឡប់មកមើលគូរយើងវិញម្តង បន្ទាប់ពីញ៉ាំអាហារពេលល្ងាចហើយអ្នកស្រីគីមក៏ហៅប្តីប្រពន្ធទាំង2មកជុំគ្នាព្រោះមានរឿងត្រូវនិយាយ
"ម៉ាក់មានដំណឹងល្អប្រាប់ពួកឯងទាំង2!"អ្នកស្រីនិយាយទាំងញញឹមហើយក៏លើសំបុត្រ2ដាក់នៅពីមុខពួកគេ
"ជាអ្វីទៅម៉ាក់?"
"ជាសំបុត្រvipសម្រាប់ទៅសមុទ្រជេជូ"
"ទៅកោះជេជូរធ្វើអ្វីម៉ាក់?"លវីសួរទាំងចម្ងល់ ដូចជាគ្មានការណាត់នៅទីនោះទេចុះម៉ាក់គេឪ្យទៅសមុទ្រជេជូរធ្វើអ្វី?
"Awwទៅក្រេបទឹកឃ្មុំនោះអី កូននេះ!"
"ក្រេបទឹកឃ្មុំហេស!...តែ..តែម៉ាក់....ខ្ញុំទើបតែធ្វើការបាន1ថ្ងៃទេហើយការងារនៅក្រុមហ៊ុនច្រើនណាស់ឲ្យខ្ញុំទៅដើរលេងឥតប្រយោជន៍បានយ៉ាងមិច?"គ្រាន់តែលឺថាក្រេបទឹកឃ្មុំខ្លួនក៏ប្រញាប់ប្រកែកភ្លាមៗចង់ប្រាប់ថាមិនទៅទេៗ
"យី ឯងទើបចេះស្រឡាញ់ការងារពេលនេះហេស?កុំយកការងារមកបាំងមុខណាម៉ាក់ប្រាប់ឪ្យហើយ!"លឺអ្នកនិយាយស្រីគីមនិយាយកម្លោះសង្ហារក៏អោបដៃបែមុខចេញនៅផ្ទះជាមួយគ្នាគេមិនចេះនៅផងចុះទំរាំនៅ2នាក់ទៀតនោះ?
"អ្នកម៉ាក់...អឺក...ខ្ញុំក៏គិតដូចគាត់ដែល វាយូរណាស់ដល់ទៅ1អាទិត្យការងារនៅក្រុមហ៊ុនច្រើនណាស់ តើម៉ាក់អាចសុំគេឪ្យមកនៅត្រឹម3ថ្ងៃបានដែលឬទេ?"ឃើញម្តាយកូនទាំង2ម៉ាក់ប៉ះសម្តីគ្នាស្រីតូចជីស៊ូក៏ជួយនិយាយឲ្យស្វាមីហើយក៏លើកសំបុត្រមើលទៅឃើញដល់ទៅ7ថ្ងៃ នាងដឹងច្បាស់ណាស់ថាស្វាមីនាងនៅមិនបានយូរនោះទេ ត្រឹម3ថ្ងៃវាយូរណាស់ទៅហើយ
"គឺរឿងនឹងវាដឹងតែបានហើយ ចិងពួកឯងនាំគ្នាឡើងទៅដេកចុះអាងនឹងបានបន្តដំណើរនៅព្រឹកនេះ"
"ចាស!តោះលវីឆាប់ឡើងទៅ"លឺនាងហៅគេក៏សម្លក់នាងហើយក៏ដើរទៅបាត់
ព្រឹកឡើងរាងក្រាស់លវីក៏ដើរចេញមកដោយមានស្រីតូចជីស៊ូអ្នកកាន់វ៉ាលី1មួយតាមក្រោយ ពេលចុះមកដល់ក្រោមក៏ជម្រាបលាប៉ាម៉ាក់នឹងបងប្រុស រួចហើយក៏បន្តដំណើរចេញកោះជេជូទៅនៅតាមផ្លូវស្រីតូចអង្គុយមើលទេសភាពតាមផ្លូវទាំងញញឹម អារម្មណ៍ស្រស់ស្រាយក៏កើតមានឡើងធ្វើឪ្យអ្នកដែលបើកឡាន
"បងញញឹមធ្វើអី?"ដោយសារតែត្រូវនាងចាប់បានគេក៏ជាមើលផ្លូវវិញ ចប់ហើយនាងប្រាកដជាដេញដោលមិនខាន
"កុំចេះតែថាខ្ញុំមិនបានមើលនាងទេ ខ្ញុំមើលផ្លូវទេតើ"លវី
"អាចមើលខ្ញុំបានណាខ្ញុំមិនកំណាញ់ទេ អង្គុយមើល24ម៉ោងក៏បានដែលឲ្យតែបងចង់ ហិហិ"លឺនាងនិយាយគេក៏សម្លក់មុខនាងហើយបែរមុខចិត្តធ្វើឪ្យនាងខ្នាញ់នឹងចរិតប្រុសម្នាក់នេះណាស់ ម៉ាត់រឹង!ក្រោយពេលជិះឡានអស់ជាយូរទីបំផុតក៏បានមកដល់សមុទ្រជេជូបានសម្រេច ស្រីតូចចុះពីលើឡានទាំងសប្បាយអរ ព្រោះទេសភាពនៅទីនេះស្អាតណាស់ ហើយអាគារនៅទីនេះក៏ស្រស់ស្អាតទៀតផង
"មកជួយលើកឥវ៉ាន់ខ្ញុំនៅលោតសប្បាយអី!"ឃើញទេថាគេចង់រករឿងច្បាស់ណាស់ វ៉ាលី2សោះលើកម្នាក់ឯងមិនរួចអន់ជាអាចម៍មាន់ទៅទៀត
"ចាស៎"ដោយសារតែឈ្លោះជាមួយនឹងស្វាមីស្រីតូចក៏ជួយយកវ៉ាលីមួយរួចក៏នាំគ្នាដើរទៅកក់បន្ទប់ហើយក៏ដើរបុកនឹងមនុស្សម្នាក់
"អួយ សូមទោស"....
"ចាស មិនអីទេៗ នេះ...."ជីស៊ូ
"ជីស៊ូ!"
"វ៉ាងលី?នេះវ៉ាងលីពិតមែនហេស?"ស្រីតូចនិយាយទាំងភ្ញាក់ផ្អើលពេលឃើញមនុស្សដែលនាងធ្លាប់ស្គាល់ទាំងពីនៅវិទ្យាល័យនោះគឺបុរសសង្ហារឈ្មោះថាវ៉ាងលី ហើយវ៉ាងលីក៏ចាប់ដៃនាងនិយាយទាំងញញឹម
"ពិតហើយគឺខ្ញុំ ខ្ញុំជាវ៉ាងលី ខ្ញុំនឹកស៊ូ ណាស់ដឹងទេបាត់ទៅណាហាស"ដោយឃើញបុរសប្លែកមុខចាប់ដៃប្រពន្ធខ្លួនលវីក៏ក្តៅស្លឹកត្រចៀកភ្លាមទើបចូលទៅបេះដៃវ៉ាងលីចេញ
"ប្រពន្ធខ្ញុំជារបស់ឯកជនមិនរបស់សាធារណះដែលអាចចាប់លេងបាននោះទេ"លវី
"ជីស៊ូនេះគេជា...."
"អឺក គឺគេជាប្តីរបស់ខ្ញុំទើបតែរៀបការមិនទាន់បានមួយអាទិត្យទេសុំទោសដែលមិនបានហៅលោកចូលរួម"
"មិន...មិនអីទេ ល្ងាចនេះទៅលេងមាត់សមុទ្រទេគឺមានការជុបលាងតិចតួចណា"
"គឺចាស៎ខ្ញុំទ*.."
"ប្រពន្ធខ្ញុំ ខ្ញុំចេះនាំទៅហើយ មោះឡើងទៅបន្ទប់"
"អេ ប្រញាប់ទៅណា"មិនឪ្យនាងនិយាយយល់ព្រមទាន់អ្នកជាស្វាមីក៏ប្រញាប់អូសដៃប្រពន្ធឡើងទៅលើមិនឪ្យអ្នកជាប្រពន្ធរាក់ទាក់មិត្តចាស់បានអីបន្ទិច#មកដល់បន្ទប់
"លវី បងប្រញាប់នាំខ្ញុំទៅណា?"
"យ៉ាងមិចចង់ឪ្យខ្ញុំឈរមើលស៊ូអោបគ្នាមែនទេ?"សូមរងចាំអានភាគបន្ត
#ដល់ពេលចិងហៅស៊ូឡើងផ្អែម🤣
YOU ARE READING
💜អាពាហ៍ពិពាហ៍លាបពណ៍💜
Historia Cortaក្តីស្រឡាញ់កើតចេញពីការបង្ខំ....! ផាក ជីស៊ូ(ស៊ូ)× គីម ថេយ៉ុង(លវី) គីម សុខជីន × គីម ណាមជូន