វីឡា Jeon! (ម៉ោង 7 យប់)
ឡានស៊េរីទំនើបដែលមានតម្លៃថ្លៃកប់ពពកបានបើកចូលទៅក្នុងវីឡាដ៏ធំសម្បើមដែលមានភ្លើងបាញ់ពេញបរិវេណផ្ទះដ៏ធំព្រោះជាពេលយប់ដែលមានកូនចៅយាមកាងតាំងពីច្រកចូលរហូតដល់ខាងក្នុង។
ង៉ឺត !! សំឡេងឡានត្រូវបានឈប់ត្រង់ចំណុចមាត់ទ្វារវីឡាឯនាយដែលជាមនុស្សក្បែរខ្លួនក៏រហ័សរត់ចុះពីលើឡានមកបើកទ្វារឲ។
"សូមអញ្ចើញលោកប្រុស"
Jungkook ជាចៅហ្វាយដែលមានរូបរាងសង្ហាខ្ពស់ស្រឡះក៏ដើរចេញមកពីខាងក្នុងឡានរៀបរឹកយ៉ាងហំហួនស្របពេលនោះក៏ស្រាប់តែមានសំឡេងមនុស្សស្រីបន្លឺឡើង។
"លោកប្រុស!"
"មានការអី?"
"គឺអ្នកប្រុសមិនព្រមពិសារអាហារនោះទេ..."
"ចំមែនហើយក្មេងនេះ!"Jungkook ក្រវីក្បាលហួសចិត្តទើបដើរចូលទៅខាងក្នុងផ្ទះតែម្តងដោយមិនភ្លេចដោះអាវក្រៅគ្រ័រហ្សេចេញពីខ្លួនហុចឲកូនចៅទទួល។
"Taehyung!"
"ចៅហ្វាយ..."Taehyung ងាកមកសម្លឹងមុខរាងក្រាស់ទាំងស្នាមញញឹមឡើងមកពេលឃើញម្ចាស់សមីខ្លួនរបស់អ្នកម្ខាង។
Kim Taehyung ជាកូនអ្នកក្រដែលត្រូវឪពុកម្តាយយកមកបោះបង់ចោលប៉ុន្តែដោយវាសនារបស់គេក៏បានចួបនឹងបុរសដែលមានចិត្តសណ្តោសប្រណីទើបឪពុកម្តាយគេសម្រេចចិត្តផ្ញើគេនឹងកំលោះសង្ហា Jeon Jungkook តាំងពី 7 ឆ្នាំមុនមកម្លេះពេលនេះគេអាយុក៏ទើបតែ 18 ឆ្នាំរាងរូវវិញស្រឡូនស្អាតតាំងពីកើតមកគេហាក់មានសំណាងខុសប្លែកពីមនុស្សដទៃដែលបានមករស់នៅសុខស្រួលបែបនេះ។
រាល់ថ្ងៃគេក៏រស់នៅជាមួយ Jeon Jungkook បុរសរូបសង្ហា 26 ឆ្នាំដែលជាបុរសសម្បូរស្នេហ៍និងមានរាងកាយមាំមួនដើមទ្រូងហាប់ណែនគួរឲចង់ស្ទាបអង្អែលទាំងមាន ទាំងសង្ហា អ្នកណាដែលមិនប្រាថ្នាចង់បានគេនោះ ប៉ុន្តែរាល់ថ្ងៃនាយនៅទំនេរនៅឡើយក៏ព្រោះតែរវល់នឹងការងារនាយគ្មានពេលយកខួរក្បាលគិតរឿងអស់ទាំងនោះឡើយ។
"មកនេះ!"Jungkook បក់ដៃឲរាងតូចដើរមករកគេឯ Taehyung ក៏មិននិយាយអ្វីរួចក៏ដើរចូលទៅរករាងក្រាស់ទាំងទឹកមុខផ្ងោកៗ។
"ហេតុអ្វីមិនញាំបាយ?"
"ខ្ញុំអត់ឃ្លានទេ"
"មិនឃ្លានក៏ត្រូវតែញាំដែរបើឈឺគិតយ៉ាងម៉េច?"
"ឈឺក៏ឈឺទៅខ្ញុំអត់ខ្វល់ទេ"
"ចង់ឲយើងខឹងមែនទេ? "
"ចៅហ្វាយមិនហ៊ានខឹងខ្ញុំទេខ្ញុំដឹងច្បាស់ណាស់"
"ក៏មកពីដឹងថាយើងមិនហ៊ានខឹងដូច្នេះឆាប់ទៅញាំបាយទៅ"
"អត់!"
"Kim Taehyung!!"សម្តីបែបបង្គាប់បញ្ជារបស់នាយធ្វើឲរាងតូចដែលនៅនឹងមុខគេនេះស្តាប់ឮហើយអត់នឹងខ្លាចមិនបានក៏រហ័សយល់ព្រមភ្លាមៗទាំងទឹកមុខជូរពិបាកមើល។
"ក៏បានដែរអាងគម្រាម"
"ក្មេងនិយាយមិនស្តាប់សមតែបែបនេះ!"
"មនុស្សចាស់ចំជាគួរឲស្អប់!"Taehyung ខាំមាត់ខ្ញាំដៃចូលគ្នាទាំងមិនសុខចិត្តរួចក៏ដើរទៅតុអាហារវិញអង្គុយញាំបាយទាំងទឹកមុខយ៉ាប់។
"ចំមែនហើយ"Jungkook ក្រវីក្បាលមុននឹងដើរឡើងទៅបន្ទប់ខាងលើដើម្បីសម្អាតខ្លួន។
ម៉ោង 8 យប់!
ដូចរាល់ដងតាមទម្លាប់របស់រាងក្រាស់ពេលនេះកំពុងតែអង្គុយនៅលើតុមើលឯកសារការងារដូចធម្មតា។
ក្រាក..!
"អ្នកណាអនុញ្ញាតឲចូលមកហ៊ឹម?"
"បើអ៊ីចឹងខ្ញុំទៅបន្ទប់វិញហើយ"
"ឈប់ភ្លាម!"
"ឆើស..."
"មកនេះ"Jungkook ហៅរាងតូចក៏ដើរចូលទៅរកគេមុននឹងទាញឲរាងតូចអង្គុយលើភ្លៅខ្លួនឱបរឹតចង្កេះតូចជាប់ឲបែរមុខមករកខ្លួន។
"ស្លៀកបែបនេះមិនខ្លាចយើងធ្វើអ្វីមិនគប្បីទេ?"សំឡេងនិងខ្យល់ដង្ហើមក្តៅឧណ្ហៗរបស់នាយសួរទៅរាងតូចដែលស្លៀកពាក់ខោអាវដៃវែងសស្តើងរលង់ៗត្រឹមភ្លៅបូករួមជាមួយនឹងដងខ្លួនដ៏ទាក់ទាញទៀតវារឹតតែធ្វើឲនាយទប់ចំណងតណ្ហាសឹងតែពុំបានទៅហើយ។
"អត់ទេ.."
"ក្រអូបណាស់..."Jungkook ឆ្មក់ថើបថ្ពាល់ក្រពុំនោះមួយខ្សឺតទើបបង្វែធ្វើការងារគេបន្តដោយមាន Taehyung នៅអង្គុយលើភ្លៅ។
"ខ្ញុំឃើញតែចៅហ្វាយថើបនោះថើប ថើបរាល់តែថ្ងៃមិនគិតថាធុញទេហ្ហេ៎?"
"ខ្ចិលឆ្លើយ"
"មិនឆ្លើយក៏អត់ទៅមើលលែង"
"មិនលែង!"
"ចៅហ្វាយហ្ហក៎"
"ចង់ទៅណា? អង្គុយត្រង់ហ្នឹងហើយមិនស្រួលខ្លួនជាងទេហ្ហេ៎"
"ចៅហ្វាយធ្វើការទៅខ្ញុំទៅគេងហើយ"
"គេងទីនេះហើយ"
"ចុះបើខ្ញុំមិនព្រម?"
"សាកទៅយើងនឹងដាក់ទោសឯងរហូតដើរលែងរួច"
"គេងក៏បានតែលែងសិនទៅ"
"អញ្ចើញ..."
"ហ៊ឹម..!"ដោយគ្រឺតកក្នាញ់នឹងកាយវិការរួមទាំងអាចរិតនឹងធឹងរបស់នាយខ្លាំងពេក Taehyung ក៏ឱនមកខាំថ្ពាល់រាងក្រាស់មួយទំហឹង។
"អូយ...Taehyung!!!"
Taehyung ប្រលែងមាត់ឈប់ខាំរួចក៏សើចស្ញេញពេលឃើញស្នាមធ្មេញនៅលើថ្ពាល់នាយមុននឹងខ្លួនឡើងទៅលើពូកគេងធ្វើមិនដឹង។
"កុំឲដល់វេនយើងម្តងឲសោះណា"Jungkook យកដៃស្ទាបថ្ពាល់ខ្លួនដែលលេចនៅចេញស្នាមធ្មេញនេះសំណាងហើយដែលមិនដាច់នោះ ក្មេងម្នាក់នេះធ្មេញស្រួចឲដូចកូនកណ្តុរយ៉ាងអ៊ីចឹងស្រួលមិនស្រួលខាំដាច់ថ្ពាល់ផងក៏មិនដឹង
យប់កាន់តែជ្រៅទម្រាំតែ Jungkook បង្ហើយការងាររបស់នាយចប់វាក៏យប់រហូតដល់ Taehyung គេងលក់បាត់ទៅហើយនាយចុចបិទ Laptop របស់ខ្លួនរួចក៏ឡើងមកគេងលើគ្រែធំរបស់ខ្លួនដែលមានរាងតូចនៅលើនោះស្រាប់។
"Taehyung..."
"..."
"គេងលក់បែបនេះមិនធ្វើមួយថ្ងៃក៏បាន"
"ហ៊ឹម..."Taehyung ដែលមិនទាន់គេងលក់នោះធ្វើជាលើកដៃឱបចង្កេះរាងក្រាស់មុននឹងលូនចូលក្នុងទ្រូងដ៏កក់ក្តៅដែលអាចផ្តល់កម្តៅឲគេបាន។
"រាត្រីសួស្តី!"
Jungkook ថើបគេមួយខ្សឺតក៏បិទភ្នែកគេងដោយមានរាងតូចក្នុងដៃឯ Taehyung ក៏ស្រាប់តែបើកភ្នែកមកញញឹមតិចៗមុននឹងបិទភ្នែកគេងវិញឱបរាងក្រាស់កាន់តែណែនដៃជាងមុនជាប់ឲដូចស្ករតាំងម៉ែ។
"ហ៊ឹះ..."Jungkook សើចដើមកគេដឹងណាថាក្មេងម្នាក់នេះធ្វើពុតជាគេងតែប៉ុននោះព្រោះចង់គេចខ្លាចគេធ្វើអ្វីមិនល្អលើខ្លួនតែគេមិនធ្វើវានោះទេព្រោះទើបតែធ្វើព្រឹកមិញរួចហើយគេមិនមែនជាមនុស្សល្មោភកាមដល់ថ្នាក់មិនឲសំណព្វចិត្តគេបានគេងលក់ស្រួលឯណា ម្យ៉ាង Taehyung ក៏នៅក្មេងមិនគួរធ្វើវាញឹកញយពេកនោះទេ។