My little angel

2.5K 107 0
                                    

តើស្នេហាមានតែចំពោះមនុស្សធម្មតាទេមែនទេ? ចុះបើស្នេហារវាងទេវតានិងមនុស្សតើស្នេហាអាចកើតឡើងបានទេ?

គូស្នេហ៍មួយគូប្រៀបប្រដូចទៅនឹងផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់អប់ជាប់នឹងចុងច្រមុះក្លិនសាយផាយពាសពេញសួនចម្រុះនៃសួនច្បារពណ៍បៃតងនៃសួនវេទមន្ត។

ថេហ្យុងណូឡាជាបុត្រពៅរបស់អធិរាជធម្មជាតិនៅលើទឹកដីអច្ឆៈរិយៈនៃសម្រស់បៃតង។ ថេយ៍ស្រស់ស្អាតនិងផូរផង់ដូចស្រីសួគ៍ដ្បិតទទួលបានការថ្នាក់ថ្នមលោមពណ៍ដោយមាតានិងបិតាតាំងតែពីតូចក្រូចឆ្មាមកតែបន្ទាប់ពីថ្ងៃចម្រើនព្រះជុន្ម 19 ព្រះវស្សាថេហ្យុងក៏បានលួចចេញពីវិមានមកពិភពខាងក្រៅហើយក៏បានចួបនឹងក្មេងប្រុសម្នាក់ដែលធ្វើឲចិត្តគេញាប់ញ័រហើយក៏សន្មត់ថាវាជាស្នេហាហើយគេនោះគឺ ជុងហ្គុក ជាក្មេងគង្វាលដែលរស់នៅក្នុងព្រៃដាច់ឆ្ងាយភ្នែកផងទាំងពួង។ ទំនាក់ទំនងនេះបានផ្សារភ្ជាប់ជារឿយៗរហូតដល់ថ្ងៃមួយដែលគេជ្រុលជ្រួសខុសអស់តំណមរបស់ភពខ្លួនរស់នៅដ្បិតការហាមប្រាមមិនឲមានទំនាក់ទំនងរវាងមនុស្សនិងទេវតានោះឡើយ។

« សន្យាមកថាយើងនឹងមិនបែកគ្នាទេ »

« អ្ហឹមសន្យា »រាជបុត្រតូចដែលមានវង្សភក្ត្រដ៏ល្អស្រស់ផូរផង់សក់វែង.សត្រឹមចង្កេះរំសាយសក់ក្រអូបឈ្ងុយដូចអប់ក្លិនផ្កាចម្រុះញញឹមតបដោយលើកដៃថ្ពក់ជាការសន្យាជាមួយនឹងបុរសគង្វាលម្នាក់ក្រោមដើមឈើធំមួយដែលទីនេះជាកន្លែងដែលពួកគេទាំងពីរលួចស្កាត់ចួបគ្នា។

ពួកគេដឹងថាវាខុស ខុសធ្ងន់ណាស់ដែលមនុស្សនិងទេវតាមានស្នេហាចំពោះគ្នាប្រសិនបើបិតាគេដឹងពួកគេប្រាកដជាមានទោសទណ្ឌពុំខាន។

« ថេហ្យុងណូឡា! »

« ហ្ហាស៎.ប-បិតា?? »

« ទៅចាប់គេមក »

« បិតាលែងបុត្រទៅ »

« នាំគេទៅវិមានវិញចំណែកឯងឆាប់នាំវាមកតាមយើង »បក្សពួកទាហានចាប់អូសទាញរាងកាយជុងហ្គុកទៅទាំងទីណាត់ទីណែងហើយច្បាស់ណាស់ថានាយគ្មានថ្ងៃនឹងរត់រួចពីពួកទាហានដែលមានកម្លាំងដូចយក្សានោះឡើយ។

S H O R T N O V E L SWhere stories live. Discover now