Kim Taehyung នារីមុខស្រស់តែវាសនាអភ័ព្វជីវិតគេមិនសូវជាចួបរឿងល្អៗប៉ុន្មានទេតាំងពីកើតមកមានតែបញ្ហាចូលមកក្នុងជីវិតនាងប៉ុននោះ។ នាងបានឡើងមក Seoul បាន 3 ថ្ងៃមកហើយដើម្បីរកការងារធ្វើតែរកយ៉ាងណាក៏ហាក់គ្មានក្រុមហ៊ុនណាព្រមទទួលយកនាងសោះ។
"ទៅរកការងារឯណាធ្វើទៅបើឯងល្ងង់ថ្នាក់នេះនោះ"Taehyung ដើរឱបឯកសារទាំងទឹកមុខ ជូរព្រោះតែរកការងារធ្វើមិនបាន។ នាងបន្តដើរទៅជារឿយៗក៏ស្រាប់តែខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲក្រដាសសមួយសន្លឹកហើរមកគ្របលើមុខនាងបាំងផ្លូវជិត។
"ស្អីៗចេះនៀក"Taehyung ទាញយកក្រដាសនោះបោះចោលរួចដើរទៅមុខបានបន្តិចក៏ត្រូវផ្អាកទើបដើរថយក្រោយវិញរួចក៏រើសក្រដាសនោះយកមកអាន។
"ត្រូវការជ្រើសរើសបុគ្គលិកជាបន្ទាន់ ក្រុមហ៊ុន Jeon Jk's Group? ព្រះជាក្រុមហ៊ុនដែលធំជាងគេនោះឬដែលរើសបុគ្គលិក?"Taehyung ឈរបើកភ្នែកធំៗអ្នកណាមិនស្គាល់ក្រុមហ៊ុនលក់ឡានដែលធំនិងល្បីជាងគេក្នុង Seoul នោះ?
"ក្រុមហ៊ុនគេធំយ៉ាងនេះម៉េចនឹងអាចមករើសយក ក្មេងស្រែៗដូចឯងទៅអើយ Taehyung ចង់តែឆ្កួតឲបាត់ទេ"នាងទម្លាក់ទឹកមុខចុះវិញទាំងអស់សង្ឃឹម។
"តោះៗឯងដល់ម៉ោងឥឡូវហើយប្រយ័ត្នសន្តិសុខគេ មិនឲចូល"នារីបីទៅបួននាក់ស្លៀកពាក់ Sexy បបូរមាត់ក្រហមឆេះក្នុងដំណើរប្រញាប់ប្រញាល់ណាស់ធ្វើឲ Taehyung នាងស្ដាប់ឮល្ហៀងៗក៏ហៅពួកនាងឲឈប់។
"អឺបងស្រីឈប់សិន!"
"អ្នកណាបងស្រីនាង?"
"អឺគឺ..."Taehyung ស្ងាត់មាត់លែងហ៊ានស្រដីគេសួរស្រួលបួលទេតើតែមើលសម្ដីពួកនាងចុះធ្វើដូចជាចង់រករឿងគេយ៉ាងអ៊ីចឹង។
"កុំឈ្លោះជាមួយនាងអីប្រហែលអ្នកស្រែចូលក្រុងហើយតោះឆាប់ទៅៗប្រយ័ត្នហួសម៉ោងសម្ភាស៍ការងារ"ពួកនាងដើរទៅមុនអស់ប៉ុន្មាននាក់ក៏នៅស្រីម្នាក់មិនទាន់ដើរទៅក៏ដើរចូលមកជិត Taehyung។
"នាងចង់សួរអ្វីមែនទេ?"
"ចាសខ្ញុំចង់សួរថាតើបងកំពុងទៅណាដែរ?"
"ខ្ញុំកំពុងទៅដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុន Jeon Jk's Group នាងចង់ទៅដែរទេ?"
"គឺអត់ទេខ្ញុំគ្រាន់តែសួរប៉ុណ្ណោះបងឆាប់ទៅៗប្រយ័ត្នមិនទាន់"
"បានបើអ៊ីចឹងខ្ញុំទៅសិនហើយ"
"គួរទៅឬអត់?"ក្រោយនារីម្នាក់នោះចេញផុត Taehyung ឈរគិតក្នុងចិត្តចង់ទៅបន្តិចអត់បន្តិច។ តែក៏គួរតែសាកល្បងដែររកមានវាសនាបានធ្វើការក្នុងក្រុមហ៊ុនធំនឹងគេនាងគិតមួយស្របក់ទើបប្រញាប់ដើរទៅតាមផ្លូវនោះនាងរត់ផងអីផងទាំងដង្ហក់ខ្យល់ទម្រាំតែទៅដល់ក្រុមហ៊ុនក៏បានបិទទ្វារបាត់ទៅហើយ។
_ម៉ោង 8:00 នាទី Jeon Jk's Group ជាក្រុមហ៊ុនដែលតឹងរឹងសម្បើមណាស់ទាំងការចេញនិងចូលបុគ្គលិកត្រូវតែគោរពការងារនិងពេលវេលាទៀងទាត់ជានិច្ច។
"អ្ហើបងតើខ្ញុំអាចចូលទៅបានទេ?"Taehyung ចូលមកដល់ក៏សួរអ្នកយាមនៅខាងមុខក្រុមហ៊ុនដែលអង្គុយនៅក្រោមឆ័ត្រក្បែរច្រកទ្វារចូល។
"មិនបានទេអ្នកនាងនេះហួសម៉ោង 7 ហើយអ្នកនាងចាំមកថ្ងៃស្អែកម្ដងទៀតទៅចុះ"
"ប៉ុន្តែបងខ្ញុំរត់មកហត់ណាស់អោយខ្ញុំចូលទៅបានទេតែម្ដងទេបង"
"មិនបានពិតមែនអ្នកនាងសូមទោសផង"
"បងណាឲខ្ញុំចូលទៅអាណិតក្មេងស្រីដ៏គួរឲអាណិត ដូចខ្ញុំផងចុះណា"
"សូមទោសពិតមែនណាមិនបានទេបើសិនជាអ្នកគ្របគ្រងដឹងខ្ញុំស្លាប់មិនខានទេ"
"បើអ៊ីចឹងតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំមិនអាចមក ថ្ងៃស្អែកម្ដងទៀតបានទេ"
"ឥឡូវអ៊ីចេះចុះអ្នកនាងនៅចាំជួបលោក Jeon តែម្តងទៅម៉ោងបាយថ្ងៃត្រង់គាត់នឹងចុះមកហើយ ចាំជួបនិងនិយាយជាមួយគាត់ផ្ទាល់ទៅខ្ញុំជួយបានតែ
ប៉ុណ្ណឹងទេ"
"ចួបផ្ទាល់ឬ? ថ្ងៃត្រង់វាយូរណាស់ពុទ្ធោអើយ"Taehyung នាងលើកដៃទះថ្ងាសខ្លួនឯងរួចក៏ដើរទៅអង្គុយកន្លែងសួនរង្វង់មូលដែលមានម្លប់ជាប់ក្រុមហ៊ុននោះទាំងដៃកាន់ឯកសារផ្ទាល់ខ្លួនសម្រាប់ដាក់ពាក្យចូលធ្វើការ។