ជាការពិតណាស់សម័យឌីជីថលកំពុងតែឈានជើងចូលខ្លួនដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម។ វាបានវិវត្តន៍ខ្លួននិងក្លាយជាចំណីភ្នែកដ៏ល្អឯកក្នុងសង្គមនាពេលបច្ចុប្បន្នលើសពីប្រព័ន្ធអេអាយក៏បានរឹតដ្បិតជ្រៀតខ្លួនចូលមកក្នុងប្រទេសនីមួយៗដើម្បីឲមានការដើរទាន់គ្រប់វិស័យទូទាំងពិភពលោក។
វិស័យសិល្បៈមានគ្រប់ទម្រង់គ្រប់បែបបទនៃភាពល្បីល្បាញមិនថាទាំងខ្សែភាពយន្តខ្នាតតូចខ្នាតធំវិស័យចម្រៀងនិងតន្រ្តីក៏មានការរីកលូតលាស់ខ្លាំងណាស់ដែរជាពិសេសខ្សែភាពយន្តខ្នាតអន្តរជាតិ។
(ប្លង់ប្អូនត្រូវធ្វើជារអិលជើងដួលចូលក្នុងទឹក)នឹកគិតគ្រប់សំឡេងដែលជំនួយការបានរៀបរាប់ប្រាប់ដ្បិតជាតួសម្តែងជំនាន់ថ្មីទើបនឹងឈានជើងចូលវិស័យសិល្បៈជាលើកដំបូង។
គីម ថេហ្យុង ឈរឈ្មោះជាដារាឯកប្រចាំឆ្នាំ ២០២៤ ដោយសារតែទម្រង់មុខនិងទេពកោសល្យដ៏ល្អឯកដែលគ្រប់គ្នាបានដឹងឃើញ ប៉ុន្តែគេទើបតែជាប់ឈ្មោះថតរឿងនេះជាលើកដំបូងប៉ុននោះព្រោះគេជាដារាចម្រៀងសំឡេងផ្អែមមិនធ្លាប់មានបទពិសោធន៍និងការសម្តែងប៉ុន្មានទេ ប្រការដែលសំខាន់ឈុតឆាកដំបូងគេបែរជាត្រូវលោតចូលទឹកទាំងដែលគេខ្លាចទឹកនិងមិនសូម្បីតែចេះហែលទឹកតាំងពីក្មេង។
(ខ្ញុំមិនអាចស្លាប់បានទេ)ដៃជើងប្រែជាទន់ត្របកភ្នែកក៏បានបិទបណ្តើរៗរហូតដល់..
"Cut ល្អណាស់"សំឡេងទះដៃស្រែកហ៊ោកញ្ជ្រៀវពេលការសម្តែងបានថតចប់វាស្តែងៗបីដូចជាការពិតពេលឃើញថាថេហ្យុងបានលិចចូលក្នុងអាងបាត់ស្រមោលឈឹងគ្រប់គ្នាសើចសប្បាយដោយមិនបានចាប់អារម្មណ៍អ្វីនោះឡើយ។
"លោកអ្នកចាត់ការថេហ្យុង..ថេហ្យុងគេម្តេចមិនងើបពីអាងអ៊ីចឹង?"សំឡេងស្រីម្នាក់ស្រែកចង្អុលទៅមាត់អាងមិនឃើញថាមានវត្តមានថេហ្យុងនោះទេទើបពួកគេនាំគ្នាភ្ញាក់ផ្អើលពេលឃើញថេហ្យុងដេកត្រាំក្នុងទឹក។
"ឆាប់ទៅនៅឈរធ្វើអីទៀតថេហ្យុងលង់ទឹកហើយ"
"មានរឿងអី?"
"អ្នកប្រុសថេហ្យុងលង់ទឹកលោក"ជំនួយការរកប្រាប់មិនទាន់ស្របនឹងនាយបានឃើញក៏រហ័សដោះអាវក្រៅចេញរត់លោតទៅក្នុងអាងទឹកដើម្បីជួយដល់ថេហ្យុង។
"ថេហ្យុង..!! ថេ-ថេហ្យុងដឹងខ្លួនឡើង"នាយទះថ្ពាល់ថេហ្យុងតិចៗតែគេដូចជាបាត់បង់ស្មារតីទៅហើយទើបជុងហ្គុករហ័សធ្វើចង្វាក់បេះដូងនិងព្យាយាមបញ្ចូលខ្យល់តាមមាត់រហូតដល់ថេហ្យុងចាប់ក្អកចេញទឹកមកទាំងប៉ុន្មានចេញពីក្នុងខ្លួនអស់តែគេនៅតែមិនអាចកម្រើកខ្លួនបានប្រៀបដូចជាគេកកស្លេកដោយការត្រាំទឹកយូរ។
អេឌីនៀលជុងហ្គុក ចន ជាដារាសម្តែងល្បីលំដាប់ចួរមុខរបស់ផលិតកម្មខ្នាតយក្សអាយអិលធីឌីដែលជាក្រុមហ៊ុនធំបំផុតក្នុងការបង្កើតខ្សែភាពយន្តចក្រផ្សាយនៅទូទាំងពិភពលោកនាយមានរូបរាងសង្ហាខ្ពស់ស្រឡះទម្រង់មុខឥតខ្ចោះព្រមទាំងទេពកោសល្យខ្ពស់លើសដារាណាៗទាំងអស់នាយអាច ច្រៀង រាំ សម្តែង និងមានទេពកោសល្យជាច្រើនទៀតរាប់មិនអស់ដូច្នេះទើបនាយមានឈ្មោះជាស្តេចនៃដារាចួរមុខទាំងវ័យក្មេងក្នុងទីក្រុងធំរបដ់អាម៉េរិក។
"ថេហ្យុងចង្រៃយ៍ឆាប់ហៅឡានពេទ្យភ្លាមមក"
"បន្តិចទៀតឡានពេទ្យមកដល់លោក"
អេឌីនៀលបញ្ចេញទឹកមុខខឹងសម្បាររហ័សបីត្រកងខ្លួនប្រាណតូចល្អិតរត់សំដៅទៅឡានរបស់ខ្លួនបើកចាកចេញទៅមិនបង្អង់ទម្រាំឡានពេទ្យមកដល់តើថេហ្យុងមិនត្រូវស្លាប់ទៅហើយទេឬ?
ថេហ្យុងត្រូវបានជួយសង្គ្រោះបន្ទប់ពីបានមកដល់មន្ទីរពេទ្យក្រោយពីលោកគ្រូពេទ្យធំបានពិនិត្យអាការៈរួចរាល់ពេលនេះក៏កំពុងតែសម្រាកនៅលើគ្រែពេទ្យដោយមានសេរ៉ូមនៅនិងដៃជាប់។
"ហ្ហឹក..ក-កុំអី.."ថេហ្យុង រវើរវាយទាំងភ្នែកនៅបិទជិតនៅឡើយបបូរមាត់ម្ហបៗនិយាយឡើងខ្សោយៗគេបានមើលឃើញអតីតកាលដែលគេបានឆ្លងកាត់វាក៏បានធ្វើឲគេកំពុងតែនៅក្នុងសុបិន្តដ៏សែនអាក្រក់មួយនោះ។
"ថេហ្យុង..! ថេយ៍ឮខ្ញុំហៅដែរទេ?"ជុងហ្គុក ទើបនឹងចូលមកក្នុងបន្ទប់អ្នកជំងឺក៏ចូលមកក្បែរនិងមិនភ្លេចលើកដៃប៉ះគេថ្នមៗពេលឃើញគេបែកញើសជោគនិងនិយាយអ្វីមិនដឹងគេស្តាប់មិនឮថាគេចង់និយាយអ្វីឡើយ។
"ដឹងខ្លួនឡើងមកថេហ្យុង..ឮដែរទេថេហ្យុង!"
"អ្ហា៎....ហ្ហឹក.."គេដូចជាភ្ញាក់ព្រឺតនិងភ័យតក់ស្លុតទាំងញ័រដៃមិនព្រមបាត់បើកភ្នែកមកឃើញថាមានបុរសម្នាក់នៅក្បែរថេហ្យុងក៏លេបទឹកមាត់ក្អឹក។
"លោក? លោកអេឌីនៀលម្តេចក៏លោកនៅទីនេះខ-"
"ថេហ្យុងមិនចាំទេមែនទេ?"
"មានរឿងអ្វីទៅខ្ញុំចាំបានថាខ្ញុំកំពុងតែថតរឿងវា-វ.."ថេហ្យុង ព្យាយាមរកនឹកគិតបានមួយសន្ទុះក៏ចងចាំគ្រប់យ៉ាងទើបគេស្ងាត់ក្តាប់ដៃនិងភួយរបស់មន្ទីរពេទ្យទាំងខ្ញេញខ្ញង់និងភ័យដដែល។
"កុំខ្លាច.."
"ខ្ញុំមិនអីទេតែម្តេចក៏លោកនៅទីនេះ?"
"ខ្ញុំជាអ្នកនាំថេហ្យុងមកទីនេះ"
"អរ-អរគុណលោក"មិនស្មានថាគេត្រូវបានដារាចួរមុខរបស់ផលិតកម្មធំមកជួយគេនោះទេគេតែងតែប៉ងចង់ឃើញគេពិតចួបផ្ទាល់នៅខាងក្រៅព្រោះខ្លួនត្រឹមជាដារាចម្រៀងក្នុងផលិតកម្មតូចមួយប៉ុននោះគ្រាន់តែពេលនេះវាល្បីជាងពីមុនឮមកថានាយមិនសូវជាចេញមុខមកខាងក្រៅប៉ុន្មានទេ។
"ថេហ៍យ៉ាងម៉េចហើយបានគ្រាន់ទេ?"ថ្ងៃនេះនាយបានតាំងចិត្តថានឹងមកមើលការថតរបស់ដៃគូសម្តែងរបស់ខ្លួនផ្ទាល់មិនស្មានថាមកបានឃើញទិដ្ឋភាពបែបនោះនៅពេលដែលគេកំពុងតែលង់ទឹកទៅវិញ។
"ខ្ញុំមិនអីទេអរ-អរគុណម្តងទៀត"
"ជុងហ្គុក? ថេហ្យុងដឹងខ្លួនហើយហ្ហេស៎?"ក្រុមការងារបើកទ្វារចូលមកពួកគេទើបនឹងរៀបចំកន្លែងថតឲរួចរាល់ទើបនិងបានមកមើលគេនេះឯងដោយក្នុងដៃក៏មានកន្រ្តកផ្លែឈើមកជាមួយដែរ។
"បាទបង!"
"គ្រប់គ្នាបារម្ភណាស់ដឹងទេម្តេចក៏ស្រាប់តែលិចចូលក្នុងទឹកមិនងើបឡើងបែបនេះ?"
"ខ្ញុំប្រហែសដោយខ្លួនឯង"
"មិនអីក៏ល្អហើយថ្ងៃស្អែកប្អូនសម្រាកសិនចុះខាន់ស្អែកបានធូរសឹមមកធ្វើការ"
"តែខ្ញុំថា"
"ពួកយើងមិនបានបង្ខំទេខ្សែភាពយន្តលើកនេះជាខ្សែភាពយន្តខ្នាតធំពួកយើងក៏ត្រូវចំណាយពេលយូរដែរដូច្នេះថេយ៍គួរតែធ្វើចិត្តឲសប្បាយៗសម្រាកយកកម្លាំងឲបានច្រើនសិនទៅ"
"អរបាទបងអរគុណអ្នកគ្រប់គ្នា"
"អើបើអស់ការអ្វីហើយពួកបងសុំទៅសិនហើយហិហិមិនចង់នៅរំខានអើ..នែ៎ពួកយើងលាសិនហើយលោកអេឌីនៀល"ពួកគេទាំងប៉ុន្មានក៏នាំគ្នារុញស្មាគ្នាចាកចេញទៅដោយបន្សល់ទុកនៅតែមនុស្សពីរនាក់នៅក្នុងបន្ទប់។
"លោកអេឌីនៀលអើលោក.."
"ចង់ដេញខ្ញុំមែនដែរទេ?"ឃើញថាគេដូចជាទើសទាល់ជាមួយខ្លួនដែលអង្គុយនៅទីនេះទើបគេកាត់សួរមុន។
"បាទអត់ទេៗ"ថេហ្យុង លើកដៃក្រវីនិងប្រកែកញាប់ក្បាលតតាក់គេមិនទាំងហ៊ានមើលមុខនាយផ្ទាល់ផងគេឮមកល្ហៀងៗថាឈុតឆាកបន្ទាប់គេនិងត្រូវថតជាមួយនាយព្រះអើយ..វិះនឹងភ្លេចទៅហើយថាគេជាតួឯកប្រភេទរឿងលើកនេះជាស្នេហារវាងបុរសនិងបុរសស្នេហាដែលពុះពារគ្រប់ឧបសគ្គរហូតបានស្រលាញ់គ្នារួមរស់នៅជាមួយគ្នាពេញមួយជីវិតគ្រាន់តែគិតក៏ផ្អែមល្ហែមដែរ។
"ឯងភ័យហ្ហេស៎ពេលនៅជាមួយខ្ញុំតែពីរនាក់?"
"បាទ? អើអត់ទេខ្ញុំគ្រាន់តែ.."
"Scene បន្ទាប់ពួកយើងនឹងមានលាយឈុតថើបគ្នា"
"បាទ??"
"អ្នកចាត់ការមិនបានឲប៉ារ៉ូលរឿងទៅឯងទេឬថាពួកយើងនិងមាន Scene ថើបគ្នា?"
"គឺ.."
"ឯងធ្លាប់ថើបគ្នាឬអត់?"
"អើគឺ.."ព្រះអើយគេរឹងខ្លួនអស់ហើយម្តេចក៏គេមិនបានដឹងថាពួកគេមានឈុតថើបដែរ? វាភ្លាមៗពេកហើយ។
"មិនធ្លាប់ទេដឹង?"
"ម្តេចក៏លោកដឹង?"
"មុខឯងក្រហមបែបនេះទៅហើយបើថាធ្លាប់ថើបគ្នាយើងជឿមានតែឆ្កួត"
"គឺ..គឺមិនធ្លាប់ពិតមែនខ្ញុំ..ខ្ញុំមិនដឹងទេ"
"បើអ៊ីចឹងម្តេចនឹងអាចថតបានទៅបើឯងមិនចេះខ្ញុំអាចឲអ្នកចាត់ការប្តូរតួបាន"
"តែខ្ញុំអាចរៀនបានតើ"ម្តេចក៏ចង់ប្តូរក៏ថាប្តូរភ្លាមនោះ? វាជា scene របស់នាយមិនអាចប្តូរឲអ្នកផ្សេងមកជំនួយកន្លែងគេបាននោះទេគេម្តេចនឹងអាចព្រមបាន?
"បើអ៊ីចឹង Practice ទៅ"
"បាទ????"
"ឆាប់ឡើង"
"លោកឌីនៀលខ្ញុំថា.."
"កុំភ្លេចមកចួបខ្ញុំនៅខុនដូម៉ោង 7 ល្ងាចនេះ"
"លោក..?"
"សម្រាកចុះរសៀលខ្ញុំនិងឲអ្នកចាត់ការមកទទួលឯង"
"តែលោកឈប់សិន! គឺហេតុអីក៏ខ្ញុំត្រូវទៅរកលោកដល់ខុនដូដែរ?"ថេហ្យុង អៀនឡើងក្រហមមុខងាំងមិនដឹងជាត្រូវធ្វើខ្លួនបែបណាឲត្រូវកាយវិការនិងសម្តីប្លែកៗធ្វើឲគេមិនគិតមិនបានសោះឡើយ។
"practice makes perfect ."ថាហើយនាយក៏ដើរចាកចេញទៅទុកឲថេហ្យុងនៅអង្គុយខាំមាត់ទាំងអឹមអៀនបំផុតដូច្នេះគេត្រូវទៅរកនាយដើម្បីតែការបង្រៀននិងអនុវត្តស្នាមថើប?
"គ្រាន់តែថើបទេតើ"ដៃស្រឡូនលើកឡើងប៉ះបបូរមាត់ទាក់ទាញរបស់ខ្លួនមិនហ៊ាននឹកស្រមៃទេថាត្រូវថើបគ្នាជាមួយគេបែបណាតើអាចជា មាត់ប៉ះមាត់? ឬក៏អណ្តាតនិងអណ្តាត?
"អ្ហេស៎ខ្ញុំកំពុងតែគិតស្អីនឹង?"_____
តែទៅដឹងតែជាប់អន្ទាក់ហើយ 😔🤏
Hope you guys enjoy!
Please vote ម្នាក់មួយជាកម្លាំងចិត្តផង🧎🏻💜