SEX WITH FRIEND

15.3K 169 0
                                    

Jungkook និង Taehyung ពួកគេជាមិត្តភក្តិនឹងគ្នាតាំងពីរៀនវិទ្យាល័យមកម្លេះពួកគេជិតស្និតនឹងគ្នាខ្លាំងណាស់អាចថាដូច Friendship អីបែបនេះ រាល់ថ្ងៃពួកគេនៅផ្ទះជាមួយគ្នានិងធ្វើការងារផ្សេងគ្នា ។ (ក្មេងកំព្រាដូចគ្នា)

ពេលរាត្រី!
ម៉ោង 7 យប់ល្មមក៏ជិតដល់ពេលដែល Jungkook ចេញពីធ្វើការផងដែរ។ Taehyung កំពុងតែរចម្អិនអាហារនៅចង្រ្កានបាយដូចគ្នាត្រៀមទុកសម្រាប់ពួកគេញាំល្ងាចនេះ។
" Taehyung ហា៎យើងមកពីធ្វើការវិញហើយ "Jungkook ដើរចូលមកខាងក្នុងដោយស្រែកប្រាប់តាមទម្លាប់។
" មកដល់ហើយឆាប់ទៅងូចទឹកទៅនឹងអាលមកញាំបាយវិញ "
" បាទប្រពន្ធសម្លាញ់ "
" ប្រពន្ធក្បាលឯង "
" ក្បាលយើងគ្មានប្រពន្ធទេប៉ុន្តែយើងមានឯងជាប្រពន្ធ "
" អ្ហា៎ Jeon Jungkook ឈប់និយាយភ្លាម "Taehyung ជ្រែងចង្កេះលើកវែកមកចង្អុលមុខនាយ ឯ Jungkook ក្រវីក្បាលសើចរួចក៏ឡើងទៅខាងលើដើម្បីសម្អាតខ្លួន ។ គេតែងតែបែបនេះបើមិនបានញោះគេបាយមិនឆ្ងាញ់ឡើយ។
_បន្ទាប់ពីងូចទឹកផ្លាស់ប្តូរសម្លៀកបំពាក់ធ្វើការរួចនាយក៏បានចុះមកខាងក្រោមដើម្បីញាំអាហារពេលយប់ ។15 នាទីក្រោយការញាំអាហារក៏បានបញ្ចប់ ។
" យកចានទៅលាងផង "Jungkook និយាយឡើង។
" ហ្អេ៎មិនឲទៅទេជួយលាងគ្នាអត់មានញាំហើយរត់ទេ "
" មិនខ្វល់ "Jungkook ញាក់ចិញ្ចើមហើយក៏កាន់ទូរស័ព្ទដើរចេញពីតុបាយទៅអង្គុយលើសាឡុងបាត់ ។
" ចាំមើលណា៎ "Taehyung ពេបមាត់រួចក៏ប្រមូលចានយកទៅផ្ទះបាយដើម្បីលាង ។
" មើលជើងយើងអង្គុយផង "Taehyung លាងចានលាងដៃជូតស្អាតបាតហើយគេក៏ដើរចូលមករកអ្នកដេកញាំនំលើសាឡុងសណ្តូកជើងមើល TV យ៉ាងច្រង៉េងច្រង៉ាង ។
" អង្គុយក្រោមទៅ "
" ឯងចាំមើលណា៎ "Taehyung ពេបមាត់គេខឹងខ្លាំងណាស់ខឹងៗៗតែមិនហ៊ានតបតនឹងនាយព្រោះអីដឹងទេ? ព្រោះខ្លាចនាយចាប់ខ្លួនគេបឺតមាត់ម្តងទៀតព្រោះតែការតមាត់នេះឯង ។
" អង្គុយលើយើងមក "Jungkook ទះភ្លៅខ្លួនតិចៗបែបចង់ឲរាងតូចចូល ។
" ខ្ពើម..យើងឡើងទៅខាងលើដេកវិញក៏បានតាមសប្បាយចុះ "Taehyung ថាហើយក៏បែរខ្លួនបម្រុងដើរចេញតែក៏ត្រូវនាយទាញឲដួលលើទ្រូង ។
" អូយ...Jungkook ធ្វើអី? "
" មុននេះឯងថាខ្ពើម? "
" ហើយ...យ៉ាងម៉េច? "
" ឯងដឹងទេថាឯងកំពុងតមាត់ជាមួយយើង "
" យើងខុសអីទៀតហើយមិនដឹងទេលែងយើងភ្លាម "Taehyung រើបម្រះតែក៏ត្រូវនាយឱបរឹតចង្កេះគេលើសដើម ។
" រើទៅ "Jungkook ញញឹមញាក់ចិញ្ចើមឌឺ ។
" ឯងរកតែចំណេញពីខ្លួនយើង "Taehyung ខាំមាត់សម្លក់ដៃខ្ញាំស្មាអ្នកនៅខាងក្រោមខ្លួន ។
" ឯងខ្លួនឯងឲដៃយើងមុន "
" ក្បាលឯងហ្នឹងមើលលែងយើងទៅបន្ទប់ "
" មិនលែងចង់ចង់ធ្វើអីយើង? "
" យើងនឹងខាំឯង ញី... "Taehyung ញេញធ្មេញកំពឹសរបស់ខ្លួនគម្រាមនាយ តែដឹងទេថាកាយវិការបែបនេះវាគួរឲក្នាញ់កម្រិតណានោះ ។
" ជាឆ្កែហ្ហេស៎បានចូលចិត្តខាំ? "
" មកពីឯងទាំងអស់ហ្នឹង "
" ស៊ូច...ស្ងាត់! "
" ថ-ថី?? "Taehyung
" ស្តាប់បេះដូងយើងមើលវាកំពុងលោត "Jungkook ចាប់ដៃរាងតូចយកមកដាក់លើទ្រូងខាងឆ្វេងវាកំពុងលោតពិតមែនលោតញាប់ទៀតផងរហូតដល់ថ្នាក់ធ្វើឲ Taehyung ចាប់ផ្តើមអៀន ។
" មុខឯងក្រហមអៀននឹងយើងហ្ហេស៎? "
" មកពីឯងនឹងអារោគចិត្ត "Taehyung ញញឹមបន្តិចរួចក៏វ៉ៃនាយមួយដៃហើយក៏រើខ្លួនរត់ចេញឡើងទៅខាងលើបាត់ស្រមោលឈឹង ។
" យប់នេះយើងនឹងស៊ីឯង Kim Taehyung "Jungkook ញញឹមទឹកមុខព្រានរួចក៏បិទទូរទស្សន៍ហើយក៏ឡើងទៅខាងលើតាម ។
" ជូតសក់ឲយើងបន្តិច "Jungkook ដើរចេញពីបន្ទប់ទឹកមកមានដោយមានត្រឹមកន្សែងរុំល្វែលក្រោមនឹងកូនកន្សែងគ្របក្បាលតូចមួយ ។
" ហើយឯងងូចទឹកច្រើនដងម្លេះ? "Taehyung ចោទសួរទាំងដៃកំពុងកាន់ទូរស័ព្ទចុចលេង ។
" គឺវាស្អុះនោះអីលឿនឡើងអាងដេក "Jungkook តឿនឯ Taehyung ក៏ងើយមុខមកមើលគេទាំងអៀនព្រាន ។
" ភ្លឹកស្អីលឿនៗមក "
" ហើយឯងម៉េចមិនពាក់អាវឲហើយមក "
" ខ្ចិលយប់នេះដេកដោះអាវអ៊ីចឹងហើយ "
" អាឆ្កួត! "
" ថីជេរយើងទៀតហើយ? ចង់ឲយើងចាប់បឺតមាត់ស្លេកមែន? "
" អង្គុយចុះទៅ "Taehyung សម្លក់រួចក៏យកកន្សែងមកជូតសក់ឲនាយ ។
" Tae... "
" ហ៊ឹម? "
" បើសិនជាសុខៗយើងចង់បានសង្សារឯងថាយ៉ាងម៉េចដែរ? "
" ឯងចង់បានហ្ហ៎? "
" យើងសួរឆ្លើយមក "
" វាជារឿងឯងយើងម៉េចនឹងដឹង "
" យើងថាយើងគួរតែយកសង្សារម្នាក់ហើយ "នាយងក់ក្បាលនិយាយតិចៗឯ Taehyung គ្រាន់តែឮបែបនេះក៏មានអារម្មណ៍មិនល្អចាប់ផ្តើមអេះអុញរកធ្វើអ្វីមិនត្រូវ ។
" ឯងសាកជួយគិតយើងទៅមើលថាគួរយកមនុស្សស្រីបែបម៉េចមកធ្វើជាប្រពន្ធ? "
" ចុះឯងចង់បានរបៀបម៉េច? "មុននេះនិយាយថាចង់រកសង្សារឥឡូវក៏ប្រពន្ធ? គេចង់ធ្វើបាបចិត្តនាយមែនទេ? ទ្រូងគេឈឺចុកសៀតណាស់។
" យើងសួរឯងហេតុអីក៏តែងបកមកសួរយើងវិញអ៊ីចឹង? "
" រួចហើយនេះចាំស្អែកចាំនិយាយគ្នាទៅខ្ញុំងងុយដេកហើយ "Taehyung ថាហើយក៏ឡើងលើពូកគេងទាញភួយដាក់ត្រឹមចង្កេះរួចគេងបែរខ្នងដាក់នាយ ។
Jungkook ឃើញបែបនេះក៏មិនមាត់នាយក៏ងើបដើរទៅទូរយកអាវយឺតដៃខ្លីនិងខោរលង់ៗមកពាក់រួចទើបឡើងគេងតាមក្រោយ ។
" Good night... "Jungkook និង Taehyung តែងតែប្រើពាក្យនេះដាក់គ្នាមិនថាចូលគេងឬក៏ក្រោយភ្ញាក់ពីគេងនោះទេ ។

S H O R T N O V E L SWhere stories live. Discover now