សាលារៀនល្បីឈ្មោះនៅកូរ៉េយើងក៏បានឮមកថាសម្បូរទៅដោយសិស្សស្អាតៗនិងរៀនពូកែសិក្សាខាងផ្នែកវិទ្យាជីវៈ ។ ក្រឡេកមកមើលសិស្សមួយគូដែលជិតស្និតនឹងគ្នាឮមកថាជាមិត្តនេះក៏កំពុងតែដើរដើម្បីទៅថ្នាក់រៀន ។
" Taehyung ថ្ងៃនេះពេលចេញពីរៀនឯងចង់ទៅណា? "Jimin
" ទៅរកបងលក់ផ្កា "Taehyung គ្រាន់តែនិយាយចប់ក៏ញញឹមអឹមអៀនតែម្តង នឹកអើយសែននឹក នឹកសម្តីនឹកស្នាមញញឹមនឹកកាយវិការនឹកគ្រប់អ្វីៗដែលទាក់ទងនឹងបង Jeon Jungkook របស់គេ ។
" ឯងញ៉ែគាត់មកយូរហើយមិនឃើញបានស្អីមកវិញផង TaeTae "
" យើងមិនអស់សង្ឃឹមទេដរាបណាផ្ទៃមេឃនៅមានពណ៌ខៀវស្រងាត់យើងមិនបោះបង់ចោលទេ ឯងធ្លាប់ឮទេពាក្យចាស់លោកពោលថា តស៊ូគង់បានសម្រេច! "
" អ៊ីចឹងឯងចង់ឲមេឃពណ៌បៃតងឬយ៉ាងម៉េចទើបឈប់តាមគាត់? "
" MinMin ឯងមិនយល់ទេតែឯងចាំមើលទៅណាថាយើងនឹងញ៉ែគាត់ឲបានឆាប់ៗនេះ យើងស៊ូមុខក្រាស់មកយូរហើយដូច្នេះមុខក្រាស់បន្តមានអីខុសត្រូវទេ? "Taehyung ងាកមកស្ញេញដាក់អ្នកជាមិត្តហាក់មានទំនុបចិត្តថានឹងអាចយកឈ្នះចិត្តប្រុសមាត់រឹងនោះយ៉ាងអ៊ីចឹង ។
" អឺមុខក្រាស់បន្តចុះមិត្តដើម្បីប្រុសហ្ន៎ "
" ត្រូវហើយអ្ហេស៎...នែ៎ Min ឯងបន្លំជេរយើងហ្ហេស៎? "
" មានឯណាគ្នាលើកទឹកចិត្តសោះ "
" មិត្តនឹងគ្នាត្រូវតែជួយយកអាសារគ្នាអ៊ីចឹងហើយមិនត្រូវបោះបង់គ្នាពេលចួបទុក្ខលំបាកទេ "
" អឺៗដឹងហើយអ្នកប្រុស Kim នោះគ្រូមកហើយចូលរៀនៗ "ពួកគេរហ័សចូលតាមតុអង្គុយរៀបចំឥរិយាបថរបស់ខ្លួនយ៉ាងត្រឹមត្រូវទៅតាមសិស្សនីមួយៗមិនថាប្រុសឬស្រី ។
" Park Jimin!!! "Taehyung ស្រែកមួយសំឡេងសឹងតែបែកក្រដាសត្រចៀកអ្នកជាមិត្តទៅហើយ Jimin ងាកមកសម្លក់គេហើយក៏ចងចិញ្ចើមសួរ ។
" ស្អី? "
" លោកគ្រូនេះមើលយូរៗក៏សង្ហាណាស់ដែរណាឯងមិនគិតចង់សារ៉េសុំស្រលាញ់គាត់ទេហ្ហេស៎? "
" គ្មានអារម្មណ៍ទេ លំដាប់ Park Jimin នេះណាទាល់តែទេវបុត្រជិះសេះសមកសុំស្នេហ៍ឯនោះទើបយើងព្រមវ៉ើយ ប្រាប់ឲដឹង "
" អូហូ...អា Min "Jay ដែលជាមិត្តអង្គុយជាប់តុខាងក្រោយនោះក៏ពេបមាត់រកក្អួតហាមាត់ឡើងសុទ្ធតែទេវបុត្រជិះសេះសនេះណាវាមិនមែនជាប្រលោមលោកនោះទេវាមិនអាចមានប្រុសល្អដូចនោះមកសុំស្រលាញ់ប្រុសគ្នាឯងបានឡើយព្រោះនេះជាជីវិតពិតមិនមែនរឿងប្រឌិត ។
" នែ៎អា Jay ស្អីឯងដែរ? "
" គឺវាជ្រេញហ្នឹងណានែ៎ពួកឯង MinMin របស់យើងអម្បិញមិញបាននិយាយហើយមានអ្នកណាចង់ធ្វើជាទេវបុត្រជិះគោសទៅសុំស្រលាញ់ MinMin របស់ពួកយើងទេ? "
" អា...អាអត់គ្រប់គ្រឿងអា Pack Jay ចង្រៃយ៍! "
" ចង់យ៉ាងម៉េចៗ? ឥឡូវបើសិនជាឯងថាចាំទេវបុត្រជិះសេះសមកទទួលណាចាំយើងជិះទៅសុំស្នេហ៍ឯងក៏បានណាព្រមទេៗ? "
'' ហួយនៀក MinMin អៀនប្រាកដណាស់វ៉ើយ... ''
" ហ៊ើយអាឆ្កួត អាបាក់តេរី! "
" ហាសហា៎... "សិស្សៗទាំងអស់នាំគ្នាបង្អាប់ ជីមីន ពេញនឹងរហូតគេឡើងរឹងខ្លួនឈប់មាត់ឈប់កនិយាយបន្តទើបលោកគ្រូ Yoon ចូលមកដល់និងចាប់ផ្តើមបង្រៀនតែម្តង ។