ភាគទី:01 «យើងនិងមើលថែរឯង»

12.4K 625 53
                                    

+កូរ៉េខាងត្បូង ក្រុងសេអ៊ូល
@ផ្ដើមរឿង

«កូនហា៎...កូននៅទីនេះហើយណា~ហឹុកៗមិនយូរទេ រងចាំបន្តិចម៉ាក់និងយកកូនទៅនៅជាមួយវិញ ហឹុកៗ~ »ស្រ្ដីវ័យ30ឆ្នាំ ស្លៀកពាក់អាវខ្មៅកំពុងតែយំអោបកូនសស្រាកចិត្តជាម្ដាយ គ្មានអ្នកណាចង់បែកពីកូនតូចខ្លួននោះទេ តែធ្វើម្ដេចបើកាល:ទេសបង្ខំម្ដាយកូនពួកគេយ៉ាងនេះនោះ។

«ង៉ា~ហិ~ង៉ាៗ~ »សម្លេងទារកតូចដែលស្ថិតក្នុងដៃម្ដាយក៏ចាប់ផ្ដើមស្រែយំខ្លាំងឡើងហាក់មិនចង់ឃ្លាតពីម្ដាយសោះឡើយ។

«កុំយំអី~ កូនម៉ាក់ នៅទីនេះហើយ~ម៉ាក់សង្ឃឹមថាគ្រួសារនេះនិងមើលថែរកូនបានយ៉ាងល្អណា សឺត!!! ម៉ាក់ទៅហើយ ម៉ាក់សុំទោសណាកូន! »គាត់ថារួចក៏ដាក់កូនថ្នមៗទៅក្នុងកន្ត្រកទារកមុននិងលើកយកមួកមកស៊កបិទបាំងមុខនិងរត់ចេញទាំងមិនដាច់អាល័យពីកូនតូចដែលខ្លួនខំពពោះអស់រយះពី9ខែ10ថ្ងៃ ពេលនេះក៏ត្រូវមកឃ្លាតពីកូនត្រឹមរយះពេលមួយពព្រិចភ្នែក។

«លាហើយកូន~សម្លាញ់ចិត្តម៉ាក់... »គាត់បែរមកសម្លឹងមើលកូនប្រុសតូចដែលកំពុងស្រែកយំក្នុងកន្រ្តកជាលើកចុងក្រោយមុននិងសម្រេចចិត្តរត់ចេញទៅទាំងទឹកភ្នែករហាម គាត់ព្យាយាមណាស់ ព្យាយាមប្រាប់ខ្លួនឯងថាកុំបែរក្រោយព្រោះបើគាត់បែរក្រោយនោះគាត់និងមិនដាច់ចិត្តពីកូនឡើយ។

*រស់នៅឲល្អថេយ៍ សង្ឃឹមថាថ្ងៃមួយ បើម៉ាក់និងប៉ាមានជីវិត ពួកយើងនិងមកយកកូនត្រឡប់ទៅរស់នៅជុំគ្នាវិញ តែពេលនេះម៉ាក់ពិតជាសុំទោស ម៉ាក់មិនអាចយកកូនទៅរស់នៅក្នុងសភាពលំបាកវេទនានិងគ្រោះថ្នាក់នោះទេ។

«ង៉ា~ង៉ា...ហិង៉ា~~ »ក្រឡេកមើលមកក្មេងតូចដ៏កំសត់ដែលទើបនិងត្រូវម្ដាយបោះបង់ចោលនោះ កំប្រឹងស្រែកយំខ្លាំងៗថ្នាក់ក្រហមចុងច្រមុះនិងដៃដោយសារតែគេនៅក្មេងខ្ចីបែបនេះគេត្រូវការ ភាពកក់និងការថ្នាក់ថ្នមម្យ៉ាងទៀតគេក៏ឃ្លានណាស់ដែរ។

+គ្រាំងៗ!!! នៅសុខៗផ្ទៃមេឃក៏ប្រែជាពណ៍ខ្មៅមួយរំពេច ពពកខ្មៅខ្មួលខ្មាញ់ហោះហើរពេញផ្ទៃមេឃមកផ្គុំជុំគ្នា ព្រហ្មលិខិតហាក់ចង់ធ្វើបាបក្មេងតូចដែលទើបនិងត្រូវម្ដាយយកមកបំបោះបំបង់ចោលឲនៅម្នាក់ឯងឯការ រងាតែឯងយ៉ាងចឹង។

កម្មសិទ្ធិលោកប៉ាHikayelerin yaşadığı yer. Şimdi keşfedin