Ep3 : ហួងហែង

6K 319 0
                                    

  ថេយ៉ុង សម្លឹងមុខលោកប៉ាម៉ក់ៗទាំងហួសចិត្តគ្រាន់តែធ្វើបាបគេហេតុអ្វីនាយចាំបាច់សម្លាប់មនុស្សដើម្បីកាត់បន្ថយទម្ងន់ផែនដីដែរ ហើយប្រទេសមានច្បាស់មិនមែនអាចសម្លាប់មនុស្សសេរីបានតាមតែចិត្តឯណាលោកប៉ា ។

  " ពីពេលនេះទៅឯងគឺ ចនថេយ៉ុង មនុស្សរបស់យើង ដង្ហើមរបស់ឯងជារបស់យើង ជីវិតឯងជារបស់យើង ចង្វាក់បេះដូងរបស់ឯងជារបស់យើង ហើយគ្រប់ដំណក់ឈាមក្នុងខ្លួនរបស់ឯងក៏ជារបស់យើងដូចគ្នា ដូច្នេះយើង ចនជុងហ្គុក មិនអនុញ្ញាតអោយអ្នកណាប៉ះឯងបានឡើយសូម្បីសសៃសក់មួយសសៃក៏មិនអោយដាច់ដែរ... " ប៉ុន្តែពាក្យសម្ដីដែលលោកប៉ានិយាយមុននេះវានៅតែវិលវល់ក្នុងត្រចៀករបស់គេដូចគ្នា មិនយល់ន័យថាលោកប៉ានិយាយក្នុងន័យបែបណាតែគេហាមចិត្តនិងបេះដូងមិនអោយមិនរំភើបមិនបានឡើយ ។

  " យប់ហើយឆាប់ចូលគេងទៅ " ជុងហ្គុក បណ្តេញ ថេយ៉ុង អោយឆាប់ចូលគេងបន្ទាប់ពីស្ងាត់សម្លឹងមើលមុខគ្នាអស់មួយសន្ទុះទាំងមុខមាំស្មើ ចំណែកឯរាងតូចដែលត្រូវលោកប៉ានិយាយបណ្តេញក៏ខាំមាត់ងក់ក្បាលតិចៗទើបលោកប៉ាដើរចេញពីបន្ទប់របស់គេ ។ ប៉ុន្តែពេលដែល ជុងហ្គុក ដើរដល់មាត់ទ្វារ ថេយ៉ុង ក៏ហៅធ្វើអោយនាយឈប់មុននឹងងាកមកមើលគេវិញព្រមទាំងរងចាំស្តាប់ថាកូនចង់និយាយអ្វី ។

  " រាត្រីសួស្តីប៉ា "
  " អ្ហឹម៎ " លោកប៉ាគ្រហឹមតែប៉ុណ្ណឹងក៏ដើរចេញទៅបាត់ទើប ថេយ៉ុង ពេបមាត់បែបអន់ចិត្តបន្តិចមុននឹងដើរមកគេង ។

  #ថ្ងៃថ្មី
  ពន្លឺព្រះអាទិត្យពណ៌ទឹកក្រូចចាំងជះបំភ្លឺគ្រប់ទីកន្លែងលើកោះជំនួសអោយព្រះចន្ទបន្ទាប់ពីស្បៃរាត្រីគ្របដណ្តប់អស់ជាច្រើនម៉ោង ។

  ថេយ៉ុង ក្រោកពីព្រលឹមព្រោះជាទម្លាប់របស់គេស្រាប់ទើបរូតរះងូតទឹកសម្អាតខ្លួនដើម្បីបានចុះមកជួយធ្វើការអ៊ំស្រីនិងបងស្រី ស៊ូត្រា ក៏ព្រោះតែនៅចាំសម្តីលោកប៉ាបានថាក៏អោយគេជួយធ្វើការខ្លះដែរនិងណា ។

  " អរុណសួស្តីអ៊ំស្រីបងស្រី ស៊ូ " ថេយ៉ុង ចុះមកដល់ខាងក្រោមក៏និយាយសួស្តីទៅកាន់អ្នកទាំងពីរដែលកំពុងរវល់រៀបចំអាហារពេលព្រឹកក្នុងផ្ទះបាយទាំងញញឹមពព្រាយ ។

🔥 ភ្លើងស្នេហ៍លោកប៉ាចិញ្ចឹម 🔥 ( ចប់✅ )Where stories live. Discover now