Ep8 : បារម្ភ

4.5K 270 0
                                    

  ប៉ុន្មាននាទីក្រោយទូកក៏បានមកដល់កសិដ្ឋានផលិតគជ់ខ្យងដែលមានគុណភាពល្អរបស់ Precious Pearl ដឺលមាន ជុងហ្គុក ជាម្ចាស់ ។ កម្មករដែលធ្វើការនៅទីនោះក៏នាំគ្នាមករាក់ទាក់ថៅកែព្រមទាំងសម្លឹងមើលទៅក្មេងស្រីតូចដែលថៅកែកាន់ដៃជាប់ដោយការសង្ស័យ ។

  ( ឆុយយ៎ ណាគេនិង មុខស្អាតដល់ហើយតែស្តាយណាស់មិនគួរកាត់សក់ខ្លីចឹងទេ បើទុកសក់វែងហើយស្លៀកអោយកាលីបជាងនិងទៀតដឹងអេម៎យ៉ាងណាទេស៎វុី ) កម្មករដែលមករាក់ទាក់លួចនឹកក្នុងចិត្តទាំងយល់ច្រលំថា ថេយ៉ុង ជាមនុស្សស្រីទៀតផង ។

  " អ្ហេមម៎ " ឃើញកម្មករនាំគ្នាសម្លឹងមកកូនពេកលោកប៉ាក៏ស្ងួតបំពង់.កភ្លែតទើបគ្រហែមទាំងទឹកមុខមិនពេញចិត្ត កម្មករក៏នាំគ្នារូតរះត្រឡប់ទៅធ្វើកិច្ចការរៀងខ្លួនៗវិញព្រោះទឹកមុខថៅកែដូចចង់ហែកសាច់គេម៉េចមិនដឹង ។

  " អង្គុយចាំយើងត្រង់និងហើយ " ជុងហ្គុក អូសដៃរបស់ ថេយ៉ុង មកកន្លែងសម្រាកដែលធ្វើពីសង្កសីដែលការពារភ្លៀងនិងកម្តៅថ្ងៃបានល្អ បែបនេះកូនរបស់គេមិនអាចខូចស្បែកដោយកាំរស្មីយូវីទេ ហ្ហើយ៎ធូរទ្រូងបន្តិច... ។

  " លោកប៉ាទៅណា ? "
  " យើងទៅមើលកម្មករធ្វើការមួយភ្លែត "
  " ខ្ញុំសុំទៅដែរបានទេ ? "
  " មេឃក្តៅណាស់អង្គុយចាំត្រង់និងហើយ យើងទៅមើលកម្មករហាមទៅណាផ្តេសផ្តាស " លោកប៉ាងាកមកប្រាប់ហើយទើបដើរចេញទៅ គេតែងតែមកពិនិត្យការងារដោយខ្លួនឯងរាល់ថ្ងៃទោះបីជាមានជំនួយការហើយក៏ដោយហើយបែបនេះហើយទើបបានជាបប៉ុកតែរឿងការងារមួយមុខព្រមទាំងបានស្និទស្នាលជាមួយកម្មករដូចគ្នា ។

  ថេយ៉ុង ក៏ព្រមអង្គុយរងចាំលោកប៉ាទាំងស្រងាកចិត្តព្រោះមិនបានមើលខ្យងដើម្បីផលិតគជ់ខ្យងដែលត្រូវបានចិញ្ចឹមនៅទីនេះ ។
  " បបួលមកតែមិនអោយទៅតាម " មាឌតូចរអ៊ូទាំងមិនដឹងចិត្តលោកប៉ាទាល់តែសោះ ដែលមិនអោយទៅតាមព្រោះថ្ងៃក្តៅខ្លាំងនិងណាខ្លាចកូនខូចស្បែកដោយសារកម្តៅថ្ងៃ ។

  ពេលចេញពីកសិដ្ឋានគុជខ្យងហើយ ជុងហ្គុក ក៏ឆៀងចូលផ្សារទំនើប ។
  " ចង់បានអីប្រាប់មកចាំយើងទិញអោយ " ព្រោះតែ ថេយ៉ុង ជាកូនចិញ្ចឹមរបស់គេ ប្រើប្រាស់នាមត្រកូលរបស់គេដូច្នេះហើយទើបនាយចង់អោយអ្វីដែលគេគួរបានណាមួយនាយក៏មិនព្រមអោយមាឌតូចអន់ជាងអ្នកណាដូចគ្នា ។

🔥 ភ្លើងស្នេហ៍លោកប៉ាចិញ្ចឹម 🔥 ( ចប់✅ )Where stories live. Discover now