លើកស្រាអោយមែនទេ សម្លឹងមកបែកទាក់ទាញមែនទេ ចង់អោយភ្នែកអោយដៃតាមវិធីនេះហ្ហេស៎ ? ចង់ប្រាប់វិញថាថៅកែរូបសង្ហា ចនជុងហ្គុក មិនចាប់អារម្មណ៍ឡើង មិនចាប់អារម្មណ៍សូម្បីតែប៉ុនចុងសសៃសក់របស់ ថេយ៉ុង តែម្តង ។
" អរគុណ " នាយកំលោះនិយាយទៅកាន់អ្នកតុបម្រើភេស្ជៈហើយក៏ដើរទៅអង្គុយលើសាឡុងទន់ៗពណ៌កាំម្ញីវិញទើបមាឌតូចដើរតាមទៅអង្គុយជិតព្រមទាំងសួរទៅកាន់លោកប៉ារូបសង្ហា ដែលគ្រាន់តែឈរស្ងៀមៗសោះក៏មានមនុស្សស្រីចាប់អារម្មណ៍ចង់ចងមេត្រីភាពសុីជម្រៅទៅហើយ ពិតជាសង្ហាបែបគុណភាពពិតៗតែម្តង ។
" ហេតុអ្វីប៉ាមិនផឹកវា ? " មាឌតូចសួរសំដៅទៅលើកែវស្រាក្រហមដែលលោកប៉ាព្រមទទួលមកយ៉ាងងាយប៉ុន្តែក៏ត្រូវទុកលើតុចោលដោយគ្មានកំហុស ។
" អូនចង់អោយប៉ាផឹកឬ ? មិនគិតខ្លះទេហ៎ថាក្នុងអាចមានអ្វីផ្សេងទៀត ? "
" នៅមានអ្វីផ្សេងទៀតមែនទេ ? " ថេយ៉ុង ក៏បើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលមុននឹងឈ្ងោកមកមើលកែវស្រាក្រហមដែល ជុងហ្គុក ទុកលើតុព្រមទាំងខំជ្រឹមភ្នែកពិនិត្យមើលយ៉ាងយកចិត្តទុកដាក់បំផុត ។
" ក្មេងខួរខ្ចីដូចអូនមិនទាន់ស្គាល់សង្គមខាងក្រៅច្បាស់ឡើយ "
" ប៉ាចង់ថាអូនល្ងង់មែនទេ ? "
" ប៉ាមិនទាន់បានខ្ជាក់មួយម៉ាត់ណាចេញមកទេ " ជុងហ្គុក ថាដូច្នេះ ថេយ៉ុង ក៏ពេបមាត់តូចចិត្តតូចថ្លើមសួតប្រម៉ាត់ព្រោះតែលឺលោកប៉ាថាអោយខ្លួនជាក្មេងខួរខ្ចី ។
" ក្មេងដូចអូនច្បាស់ជាខួរខ្ចីហើយ មនុស្សចាស់ដូចប៉ាប្រហែលខួរចាស់មែនទេ ? " ពេលបបូរមាត់សុីជម្ពូរហើបមាត់តសម្តីបែបនេះលោកប៉ាក៏សម្លឹងមុខគេទាំងក្នាញ់មិននឹកស្មានថាក្មេងខួរខ្ចីយកសម្តីដែលគេនិយាយមកស៊កសៀតអោយវិញដូច្នេះសោះ ។
" ថាអោយគេបាន គេថាអោយវិញខឹង " មាឌតូចរអ៊ូមាត់ជីបអ៊ូចៗពេលងាកមកអង្គុយអោបដៃត្រង់ខ្លួនទើបធ្វើអោយ ជុងហ្គុក ដែលស្តាប់មិនលឺក៏អ្នកផ្ទៀងត្រចៀកស្តាប់ ។
" មុននេះអូននិយាយថាម៉េច ? "
" មានថាម៉េចគឺថា--- " ពែលដែលបម្រុងងាកមកនិយាយដាក់ក៏ត្រូវគាំងស្កុបហើបមាត់និយាយលែងបានព្រោះតែមុខសង្ហារបស់លោកប៉ានៅកៀកខ្លាំងពេក ។
" ថាម៉េច ? " ជុងហ្គុក ក៏ញញឹមព្រមទាំងខ្សឹបក្បែរបបបូរមាត់សុីជម្ពូររបស់ ថេយ៉ុង កែវភ្នែកព្រើលដេញពីផ្ទៃមុខស្រស់ស្អាតចុះមកដល់បបូរមាត់ហើយក៏គិតតែសម្លឹងត្រង់នោះមិនឈប់ទើបមាឌតូចត្រូវលើកដៃស្រឡូនទៅរុញដើមទ្រូងហាប់ណែនរបស់លោកប៉ាដើម្បីរក្សាគម្លាតមុនពេលបេះដូងគេលោតរហូតគាំងលែងដំណើរការ ។
" ថាអោយលោកប៉ានិង "
" ថាអោយប៉ាថាម៉េចខ្លះ ? "
" ថាប៉ាសង្ហា " និយាយអោយតែរួចៗហើយ ថេយ៉ុង ក៏រកទាញកែវស្រាផ្លែឈើដែលមានជាតិអកុលទាបមកផឹកតែក៏មិនបានមើលទើបលូកដៃចាប់កែវខុស ។
ក្អឹក....
ថេយ៉ុង លេបស្រារបស់លោកប៉ាមួយដង្ហើមអស់ច្រើនគួរសមព្រមទាំងធ្វើមុខយ៉ាប់ៗចេញមក :
" អ៊ែក រសជាតិពិបាកលេបម្ល៉េះ ? "
" នរណាអោយអូនផឹករបស់ប៉ាធ្វើអី ? " ជុងហ្គុក សួរវិញទាំងនឹកអស់សំណើចទើប ថេយ៉ុង ងាកមកបើកភ្នែកធំបែបស្លន់ស្លោដាក់ ។
" Huh ? ស្រារបស់ប៉ាមែនទេ ? "
" បាទ "
" ម៉េចប៉ាមិនឃាត់អូនចឹងហ្ហឹក "
" ឃាត់មិនទាន់និងណា កុំយំបើស្រវឹងចាំប៉ាបីទៅវិញក៏បាន " ឃើញកូនពេបមាត់ងរង៉ក់ព្រោះខឹងដែលលោកប៉ាដាច់ចិត្តមិនឃាត់ពេលគេលើកកែវស្រាខុសមកផឹក ព្រោះមិនសូវជាពូកែខាងផឹកជាតិអកុលប៉ុន្មានទាយបានថាមួយលានលើមួយលានថានឹងស្រវឹងប្រាកដណាស់ ។ ប៉ុន្តែពេលលឺលោកប៉ាអះអាងធានាទាំងញញឹមពព្រាយហើយក៏ខាំមាត់តម្លើកគ្រាប់ភ្នែកសម្លក់មុខភ្លាម ខឹងចង់តែតប់១០ ២០ដៃអោយសមចិត្តទេតែលើកដៃវាមិនរួចធ្វើអីលោកប៉ាមិនកើត ។
" អូនមិនត្រូវការទេស៎ "
" ខឹងហ៎ ? កុំខឹងមើលក្មេងល្អ "
" មុននេះប៉ានៅហៅអូនថាក្មេងខួរខ្ចីនៅឡើយ ឥឡូវមកនិយាយថាក្មេងល្អអី សប្បាយចិត្តហ៎ សប្បាយចិត្តខ្លាំងមែនទេ ? " ឥទ្ធិពលស្រាបញ្ចេញឬទ្ធិតិចៗហើយ ថេយ៉ុង ក៏លេចចេញនូវភាពឆ្នាស់ឆ្នើមញេញមុខញេញមាត់ញ៉ែតៗដាក់លោកប៉ាគ្មានរអាអីបន្តិចសោះឡើយ ។ ឃើញដូច្នេះ ជុងហ្គុក ក៏សើច គេក៏ចង់អោយ ថេយ៉ុង ចេះឆ្នាស់ឆ្នើម ញ៉េញប៉ះមិនបានដែរ ព្រោះកាន់តែគួរអោយស្រឡាញ់ហើយក៏រឹតតែចង់ញ៉ោះបេះបួចអោយក្មេងខឹងដូចគ្នាដែរ ។
" បាទ សប្បាយ " និយាយចប់ភ្លាមកណ្តាប់ដៃតូចរបស់ ថេយ៉ុង ក៏គក់ទ្រូងលោកប៉ាឌឹបៗឥតសំចៃព្រោះស្អប់ដែលលោកប៉ាបញ្ជួសកំហឹងរបស់គេដែលប្រៀបបីដូចជាទឹកស៊ុបកំពុងពុះលើចង្រ្កានអីចឹងដែរ ។
ឌឹប៎ៗ
" អួយគ្រាំបេះដូងស្មោះប៉ាអស់ហើយនៀក៎ " លឺហើយ ថេយ៉ុង ធ្វើអ៊ែកចង់ក្អួតបាយដែលញ៊ាំតាំងពីម្សិលមិញមកវិញអោយអស់ ជ្រក់ជ្រេញជាមួយសម្តីរបស់លោកប៉ាមែនទែន ។
" អ៊ែកលឺហើយចង់បុកលុយដូរភពអោយបាត់ខ្លាំងណាស់ "
" មិនថាអូនបុកលុយដូរទៅដល់ភពណាទេ ប៉ានឹងតាមអូនទៅជាប់ជានិច្ច " ជុងហ្គុក និយាយទាំងញាក់ចិញ្ចើមដាក់ ថេយ៉ុង ។
" ប៉ាជាស្រមោលអន្ទោលតាមប្រាណ " ថេយ៉ុង ក៏ថាអោយលោកប៉ាវិញទាំងសម្លក់មុខសង្ហា នឹកជ្រេញជិនឆ្អន់ខ្លាំងៗតែម្តង ។To be continued💕🌷