បន្ទាប់ពីមកដល់ផ្ទះវិញក៏ល្ងាចណាស់ដែរព្រោះទៅមើលកម្មករនៅកសិដ្ឋានយូរព្រមទាំងឆ្លៀតចូលផ្សារទិញរបស់ថែមទៀត ។
ថេយ៉ុង ក៏មកងូតទឹករៀបចំខ្លួន ប៉ុន្តែបន្ទប់ទឹករបស់គេនៅមិនទាន់ប្រើការបាននៅឡើយទេ ....តុកៗ...
ប្រអប់ដៃស្រឡូនលើគោះទ្វារបន្ទប់របស់លោកប៉ាទាំងរអានិងក្រែងចិត្ត ( ក្រាកក៎ ) ជុងហ្គុក បើកទ្វារហើយក៏ជ្រួញចិញ្ចឹមឡើងខ្ពស់ពេលឃើញមាឌតូចឈរអោបកន្សែងនិងសាប៊ូនៅមុខបន្ទប់ ហើយមិនបាច់ប្រាប់ក៏ដឹងដែរថាមកមានការអ្វីនោះ ។" គឺបន្ទប់ទឹករបស់ខ្ញុំគ្មានទឹក លោកប៉ាមិនថាអីទេមែនទេបើខ្ញុំសុំប្រើបន្ទប់ទឹករបស់ប៉ាដែរ ? " លឺបែបនេះគែមមាត់របស់ ជុងហ្គុក ក៏ញោចញញឹមមុននឹងអោនមុខសង្ហាទៅជិតបង្កើយនិងមុខស្រស់ស្អាតទើបបន្លឺសំឡេងស្អកៗ :
" កន្លែងផ្ទាល់ខ្លួនរបស់យើងមិនដែលទទួលអ្នកណាឡើយ ឯងជាមនុស្សដំបូង " ពាក្យសម្តីរបស់លោកប៉ាក្រឡុកក្រឆាពោះវៀនពោះតាន់របស់គេឡើងរមិតរមួលអស់ទៅហើយ ថ្ពាល់ក្រពុំក៏ឡើងក្រហមស្រឿងៗដូចទើបតែផឹកស្រាសរួចអីចឹង ។
" ប្រើចុះ យើងមិនហួងហែងទេ " ឃើញ ថេយ៉ុង ស្មារតីលែងគ្រប់ដប់លោកប៉ាក៏ងើបខ្លួនឈរត្រង់វិញទើបអែបខ្លួនទៅម្ខាងបើកផ្លូវអោយកូនចូលប្រើបន្ទប់ទឹក ។ មាឌតូចក៏ខំប្រមូលស្មារតីមកវិញទើបដើរឈ្ងោកៗចូលបន្ទប់របស់លោកប៉ាហើយគ្រាន់តែឈានជើងចូលផុតទ្វារភ្លាមសំឡេងដាក់គន្លិះក៏បន្លឺឡើង ( ក្រឹក ) រំខានបេះដូងក្នុងប្រអប់របស់គេអោយលោតញាប់ខុសប្រក្រតីភ្លែត ។
" ឈរដល់កាលទៀតម៉េចមិនចូលងូតទឹក ? " ម្តងនេះ ថេយ៉ុង ភ័យចង់លស់ព្រលឹងស្លាប់ព្រោះលោកប៉ាអោនមកខ្សឹបដាក់ក្បែរត្រចៀកពីក្រោយ ខ្យល់ដង្ហើមក្តៅភាយៗក៏ផាត់ប៉ះកញ្ចឹង.កសខ្ចីនាំអោយកាយតូចញាក់ញ័រដូចកើតគ្រុន ជើងក៏រឹងលើកមិនរួចទៀត ។ ហើយស្របពេលដែលលោកប៉ាបង្ខិតចុងច្រមុះមកជិតថ្ពាល់ ថេយ៉ុង ក៏រួចកយ៉ាងលឿនមុននឹងនិយាយទាំងរដាក់រដុប :
" ខ្ញុំ ខ្ញុំទៅងូតទឹកហើយ " ថាតែប៉ុណ្ណឹងមាឌតូចក៏ដើរចូលបន្ទប់ទឹកទាំងរឹងជើងយ៉ាងលឿន មួយជំហានៗគេសែនវេទនាតែម្តង ។