លោកប៉ាញញឹមសួរធ្វើអោយ ថេយ៉ុង ស្ងាត់មាត់ឈឹងដូចជាគេយកឆ្នុកមកញុកយ៉ាងជិតព្រមទាំងគិត រាងកាយរបស់គេគឺលោកប៉ាជាមនុស្សដំបូងដែលហែកភាពបរិសុទ្ធរបស់គេ ជាមួយមនុស្សដំបូងដែលថើបគេ ជាមនុស្សដំបូងដែលធ្វើអោយគេទាំងអៀន រំភើប ញាប់ញ័រ ហើយក៏ក្តៅពេញមួយរាងកាយ តើគេកំពុងស្រឡាញ់ ជុងហ្គុក ទេ?
" ហេតុអ្វីអូនហាមប៉ាមិនបាន ? " គិតអស់មួយស្របក់រង្វង់មុខតូចស្អាតក៏ងាកមកសម្លឹងមុខលោកប៉ាវិញមុននឹងហើបមាត់តវ៉ា ធ្វើឲ្យលោកប៉ាប្រថាប់បបូរមាត់លើមាត់គេយ៉ាងទំនើង ។
" ហេតុអ្វីអូនត្រូវហួងហែងខ្លួនប្រាណជាមួយប៉ា ? " ក្រោយដកបបូរមាត់ស្តើងមានមន្តស្នេហ៍មកវិញ ជុងហ្គុក ក៏រាងតូចធ្វើអោយ ថេយ៉ុង ចំហរមាត់ធ្លុងតែម្តង ឬមួយគិតចង់អោយគេបណ្តោយអោយលោកប៉ាកំហូចមកលូនលាន់បានតាមអំពើចិត្ត ?
" ខ្លួនប្រាណអូនហេតុអីអូនហួងហែងមិនបាន ? "
" ទុកអោយប៉ាហួងហែងក៏បាន "
" មិនត្រូវការ "
" តែប៉ាចង់អោយ មានបញ្ហាទេ ? "
" លោកប៉ាគួរអោយស្អប់ " និយាយមិនអោយចាញ់ទើបអត់មិនបាន ថេយ៉ុង ក៏សម្លក់លោកប៉ាទាំងក្នាញ់ គេមានអារម្មណ៍ថាគេអាចនឹងទៅជាចចេសហើយឆ្នាស់ឆ្នើមព្រោះតែការបេះបួយនិងភាពរបុិលរប៉ូចរបស់លោកប៉ាហ្នឹងឯង ។
" ត្រង់ណា ? "
" ប៉ាចេញទៅអូនចង់គេងហើយ "
" ប៉ាគេងជាមួយដែរ " មិនថា ថេយ៉ុង រុញច្រានយ៉ាងណាតែលោកប៉ាអត់ញិនអោបជាប់មិនលែងដូចបិទជ័រកាវយ៉ាងចឹង ធ្វើឲ្យមាឌតូចទ័លគំនិតព្រោះដេញមិនចេញហើយទើបព្រមអោយ ជុងហ្គុក គេងជាមួយដែរ ។យប់ម៉ោង១១ជិត១២ទៅហើយតែពេលសម្លឹងមកមើលក្នុងបន្ទប់ធំទូលាយដែលមានអំពូលរាត្រីពណ៌ពងមាន់បំភ្លឺព្រាលៗបង្ហាញអោយឃើញពីសកម្មភាពដែលមើលមិនច្បាស់រវាងលោកប៉ានិងកូនចិញ្ចឹមនៅលើគ្រែ King Size ។
" ហ្ហឹកៗ ឈឺណាស់ប៉ា "
" នៅស្ងៀមទៅជិតរួចហើយ ហឹម៎ "
" អាស៎ ប៉ា "
" សមតែវៃថែមទេ គេងយ៉ាងម៉េចអោយធ្លាក់គ្រែហឹម ? " ជុងហ្គុក សួរនាយតូចទាំងហួសចិត្តបន្ទាប់ពីលាបថ្នាំបំបាត់ការឈឺចាប់លើចង្កេះរបស់គេរួចមុននឹងឈ្លីអោយតិចៗ ថេយ៉ុង គេងទទឹងផ្កាប់ខ្លួនលើជើងលោកប៉ាក៏ពេបមាត់ ។
" មកពីប៉ាមកគេងប្រជ្រៀត "
" ចុះរាល់ដងប៉ាមិនឃើញចឹងទេ " ពេលលោកប៉ាជាន់កែងជាប់ ថេយ៉ុង ក៏គ្មានអ្វីប្រកែកទៀតដែរមកពីគេគេរើខ្លាំងពេក មមើខិតចុះខិតឡើងវិលលើសទ្រនិចនាឡិកាទៅទៀត ។
" ឈឺ "
" ឆាប់គេងទៅ ពាក់កណ្តាលអាធ្រាតហើយ " ថារួចហើយ ជុងហ្គុក ក៏ទាញមាឌតូចអោយគេងស្រួលបួលព្រមទាំងទាញយកមកអោយគេងលើដៃនិងអោបយ៉ាងណែនទៀតផង ។
" អូនជាចំណុចខ្សោយរបស់ប៉ាថ្ងៃក្រោយកុំធ្វើឱ្យខ្លួនឯងមានរបួសទៀត " ថេយ៉ុង ក៏ងក់ក្បាលតិចៗទើបបិទភ្នែកក្នុងរង្វងដៃរបស់លោកប៉ា ។