រាត្រីដ៏សែនអស្ចារ្យនិងផ្អែមល្ហែមរបស់លោកប៉ានិងកូនចិញ្ចឹមកន្លងផុតយ៉ាងរលូនរហូតដល់ព្រឹកថ្ងៃថ្មីឈាងចូលមកដល់ ព្រះអាទិត្យរះឡើងយ៉ាងខ្ពស់បញ្ចេញពន្លឺពណ៌ទឹកក្រូចយ៉ាងចាំងភ្នែកស្ទើរតែខ្វាក់ទៅហើយប៉ុន្តែលោកប៉ានិងកូននៅគេងអោបគ្នាយ៉ាងស្អិតរមួតនៅឡើយ ។
" ហ្ហឹម៎ " ថេយ៉ុង ហឹម៎ក្នុងដើម.កយ៉ាងអស់កម្លាំង ខ្លួនប្រាណស្ពឹកស្រពន់យ៉ាងចម្លែក ព្រមទាំងបើកត្របកភ្នែកពុំចង់រួចទាល់តែសោះ ។
" លោកប៉ា ? " នៅពេលដែលប្រឹងជម្នះបើកភ្នែករហូតដល់រួចហើយ ថេយ៉ុង ក៏បន្លឺហៅសព្វនាមដែលខ្លួនហៅ ជុងហ្គុក ខ្សាវៗមុននឹងបើកភ្នែកធំៗស្ទុះឡើងអង្គុយព្រមទាំងឈ្ងោកមើលខ្លួនប្រាណដែលគ្មានអ្វីបិទបាំងក្រៅពីភួយសនិងស្នាមធ្មេញ ស្នាមជាំដែលលោកប៉ាបង្កឡើងកាលពីយប់មិញ ហើយសម្លេងស្រែកភ្ញាក់ផ្អើលរបស់គេក៏ធ្វើអោយលោកប៉ាភ្ញាក់តាមប៉ុន្តែអកប្បកិរិយារបស់ ជុងហ្គុក ពុំបានភ្ញាក់ផ្អើលឆ្លេឆ្លាដូចជា ថេយ៉ុង ដែលកំពុងងេមងាមស្លោស្លន់ដូចជិះឡានកិនមនុស្សស្លាប់ឡើយ ។
" ភ្ញាក់ហើយមែនទេ ? " លោកប៉ាសួរទាំងយកដៃញីភ្នែកតិចៗ យប់មិញចំណាយកម្លាំងចង់ខ្សោះអស់រលីងពីខ្លួនតែម្តងហើយទម្រាំតែបានសម្រាក ។
" មា មានរឿងអី ហេ ហេតុអីលោកប៉ានិងខ្ញុំគ្មានសម្លៀកបំពាក់បែបនេះ ? " នេះ ថេយ៉ុង មិនដឹងឬមួយធ្វើពុតអោយប្រាកដ ? នៅលើគ្រែគេងតែមួយជាមួយគ្នាហើយ ហើយខ្លួនក៏គ្មានសម្លៀកបំពាក់អ៊ីចឹងទៀត គិតថាមានរឿងអីកើតទៅក្រៅពីអឹម៎ៗជាមួយគ្នានោះ ឬមួយគិតថាស្រាតលេងប៉ាវសីងស៊ុម ?
" មានរឿងអី ចង់អោយប៉ាឆ្លើយបែបណា ? " ពេលកូនសួរលោកប៉ាក៏សួរវិញព្រោះចង់ដឹងថា ថេយ៉ុង ចង់អោយគេឆ្លើយបែបណា គេនឹងបានរៀបរាប់ប្រាប់ទៅវិញមិនអោយខ្វះសូម្បីមួយតួឡើយ ។
" គឺៗ គឺរឿងកាលពីយប់មិញ មានរឿងអី ម៉េចក៏--- ?? "
" យប់មិញសុខៗឯងក៏ក្តៅខ្លួន ងងឹតមុខ ហើយប៉ាក៏បាននាំឯងចេញពីកម្មវិធីមកទីនេះ ហើយគ្រាន់តែបើកទ្វារចូលក្នុងផ្ទះភ្លាមឯងក៏ស្ទុះមកបឺតមាត់ប៉ា រកតែប៉ាដកដង្ហើមមិនចង់បាន នៅក្លាហានដោះខោអាវប៉ាចេញអស់ទៀត " ថេយ៉ុង លឺដូច្នេះស្លុតណាស់ព្រមទាំងខ្មាស់សឹងតែរត់ទៅពូនក្នុងស្នូលផែនដីនោះទេ ប៉ុន្តែគេចាំថាពេលគេផឹកទឹកក្រូចនោះអស់ហើយក៏មកជាបែបនិងទៅគេក៏មិនយល់ដែរ ។
" ហើយ--- "
" ហើយបន្ទាប់មកឯងក៏អោបប៉ា ថើបប៉ា ព្រមទាំងរំលោភប៉ាឡើងប៉ាខ្សុះកម្លាំងតែម្តង "
" រំៗ...រំលោភប៉ាចឹងមែនទេ ? " ជុងហ្គុក ក៏ងក់ក្បាលទាំងធ្វើមុខកម្សត់បែបជនរងគ្រោះដែលត្រូវកូនចាប់រំលោភយ៉ាងឃោរឃៅសូម្បីអាវក៏គ្មានពេលដោះចេញដែរ ។
" ខ្ញុំៗ ខ្ញុំពិតជាបានធ្វើអ៊ីចឹងមែនហ្ហេស៎ "
" ត្រូវហើយ ឯងមិនចាំទេហ្ហេស៎ ? " ថេយ៉ុង ក៏គ្រវីក្បាល ប៉ុន្តែក៏ប្តូរមកជាលុតជង្គង់ទាំងអោបភួយជាប់នៅមុខលោកប៉ាធ្វើគេភ្ញាក់ផ្អើលនិងទង្វើរាងតូចណាស់តែក៏រងចាំមើលថាកូនចង់ធ្វើអីបន្តទៀតបន្ទាប់ពីរំលោភប៉ាអស់មួយយប់ហើយ ។
" អោយខ្ញុំសូមទោសផងលោកប៉ា ខ្ញុំគ្មានចេតនាធ្វើបែបនេះឡើយ ពិតជាសូមទោសលោកប៉ាខ្លាំងណាស់ " រាងតូចនិយាយទាំងអោនក្បាលសូមទោស ជុងហ្គុក ក៏ស្រវាទាញគេអោយងើបឡើងវិញមុននឹងស្រដីទាំងកាន់ស្មាតូចជាប់ ។
" ប៉ាដឹងថាឯងគ្មានចេតនាទេ ព្រោះឯងត្រូវថ្នាំគេប៉ុណ្ណោះ "
" ត្រូវថ្នាំមែនទេ ? "
" អឹមម៎ ប៉ាសូមទោសដែលបំផ្លាញភាពល្អស្អាតរបស់ឯង ប៉ុន្តែព្រោះប៉ាចង់ជួយឯង " និយាយចប់គេក៏ទាញរាងតូចយកមកអោបជាប់ដើមទ្រូងហាប់ណែន ថេយ៉ុង ក៏នៅស្ងៀមសម្ងំស្រូបភាពកក់ក្តៅក្នុងរង្វង់ដៃលោកប៉ាចិញ្ចឹមយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែក៏លួចនឹកគិតថាបន្តទៅទៀតគួរធ្វើបែបណា សម្លឹងមុខលោកប៉ាបែបណា គេច្បាស់ជារៀបខ្លួនមិនត្រូវឡើយ ចុះទំនាក់ទំនងប៉ាកូនចិញ្ចឹមរវាងគេនិង ជុងហ្គុក វិញនោះ ?
បន្ទាប់ពីនោះលោកប៉ាក៏បីកូនចូលទៅងូតទឹក គេដាក់អោយរាងតូចអង្គុយក្នុងអាងទឹកដែលមានកម្តៅអ៊ុនៗដើម្បីជួយធ្វើអោយស្រួលខ្លួនមុននឹងចូលមកតាមក្រោយហើយក៏ចាប់ចង្កេះតូចលើកមកដាក់លើភ្លៅមាំធ្វើអោយ ថេយ៉ុង ខំប្រឹងឡើងរឹងខ្លួនអស់តែក៏មិនហ៊ានកម្រើកឬគេចទៅណារហូតដល់បបូរមាត់ស្តើងទម្លាក់មកលើចង្កួយស្មាគេពីខាងក្រោយថ្នមៗ ។
" ប៉ា "
" បាទ " លោកប៉ាឆ្លើយយ៉ាងស្រទន់ សំនៀងផ្អែមដូចទឹកឃ្មុំមិនខុសឡើយតែបបូរមាត់និងខ្ទង់ច្រមុះនៅតែឈ្លក់វង្វេងជាមួយការថើបកញ្ចឹង.កនិងស្មារបស់ ថេយ៉ុង ឥតឈប់ ។
" ខ្ញុំ ... "
" ខ្ញុំ ? "
" គឺ... "
" ហ្ហឹម៎ ? "
" គឺខ្ញុំ... " ថេយ៉ុង ក្តាប់ដៃចូលគ្នាណែនតាំងចិត្តអោយក្លាហានដើម្បីនិយាយរឿងយប់មិញជាមួយលោកប៉ាអោយដាច់ស្រាច់ប៉ុន្តែពាក្យដែលចង់និយាយវាហាក់ធ្ងន់ខ្លាំងណាស់ទើបគេហាមាត់ស្តីវាចេញមិនមិនរួចទាល់តែសោះ ។ ចង្វាក់បេះដូងលោតឌុកៗយ៉ាងញាប់ ធ្វើឲ្យលោកប៉ាញញឹមចុងមាត់ទើបព័ទ្ធដៃអោបចង្កេះតូចយ៉ាងប្រហើនព្រមទាំងទម្លាក់មុខសង្ហាលើស្មាតូចរបស់កូនទៀតផង ។
" មានអីចង់និយាយនិយាយមកប៉ាចាំស្តាប់ " គេនិយាយទាំងអោបចង្កេះតូចណែនឯ ថេយ៉ុង ប្រឹងឡើងរឹងខ្លួន ខំផតពោះអត់ដង្ហើមឡើងក្រហមមុខងាំងទៅហើយ លោកប៉ាមិនដឹងឡើងថាកាន់តែផ្អែម កាន់តែស្និទ្ធស្នាលដូច្នេះគេរឹតតែហើបមាត់និយាយអីមិនរួចថែមទៀត ។
" ខ្ញុំចង់សុំលោកប៉ា ... "
" សុំអ្វី ? "
" ចង់ ... ចង់សុំប៉ាទៅលេងលោកយាយ " គ្មានអ្វីផ្សេងទៀតទេក្រៅពីវិធីនេះ ប៉ុន្តែគិតឬថាលោកប៉ាមិនដឹងថាកូនមានចេតនាចង់គេចមុខនោះ ?
ជុងហ្គុក មិនមាត់តែក៏សើចតិចៗទើបយកដៃទៅស៊កស្រាក់គ្នាជាមួយដៃរបស់រាងតូចយ៉ាងជាប់មុននឹងលើកយកទៅថើបថ្នមៗយ៉ាងឈ្លក់វង្វេងមួយខ្សឺតសឹមនិយាយ :
" សុំទទេរៗចឹងប៉ាមិនចង់អោយទៅសោះ "
" អ៊ីចឹងគួរសុំបែបណាទើបលោកប៉ាព្រមអោយខ្ញុំទៅលេងលោកយាយ ? " ថេយ៉ុង ប្រថុយសួរលោកប៉ាទាំងបែរមុខមករកទើប ជុងហ្គុក ញញឹមដាក់កូនយ៉ាងស្រស់ហើយក៏ទាញចង្កេះតូចអោយរាងកាយរបស់ ថេយ៉ុង ខិតមកកៀកនិងគេកាន់តែជិតជាងមុនរួចក៏លើកម្រាមដៃចង្អុរមកដាក់លើបបូរមាត់ដោយការជំនួសចម្លើយអោយទៅរាងតូចវិញ ។
" ថើ...ថើបសុំមែនទេ ? "
" ឆ្លាត "ប៉ាហ៎ម៉េចធើចឹង ស្ពៃរបស់កូនឥឡូវហើយ😭🥬
To be continued💕🌷