ផ្តើមរឿង

12.6K 534 20
                                    

រឺងៗ...
សំឡេងទូរស័ព្ទរោទ៍មិនដាច់សូរបន្លឺឡើងទម្លុះចូលដល់ក្នុងត្រចៀករបស់កម្លោះសង្ហាធ្វើអោយផ្ទៃមុខសង្ហាដូចតារាត្រូវបង្ហាញពីភាពធុញថប់ព្រោះតែបានដឹងច្បាស់ថាខ្សែរម្ខាងទៀតខលមកមានគោលបំណងអ្វី ។
ចន ជុងហ្គុក ថៅកែរូបសង្ហាមហាខានព្រលឹងនិងដុតកម្លោចបេះដូងនារីៗអោយឡើងកម្តៅមិនប៉ុន្មានវិនាទីព្រមទាំងជាម្ចាស់កសិដ្ឋានផលិតគុជខ្យង អាយុ២៦ឆ្នាំ នៅលីវ ( ចាប់អារម្មណ៍អាចដាក់CVបានតែអត់ដឹងថាជាប់អត់ទេ🥹 )។

" ហ--- "
" ឥឡូវម៉ាក់ខលទៅកូនប្រុសល្អរបស់ម៉ាក់លែងចង់លើកទទួលហើយហ្ហេស៎ ធុញទ្រាន់ជាមួយសំឡេងម៉ាក់ខ្លាំងឬកូនប្រុស ? " មិនទាន់បានទាំងហើបបបូរមាត់និយាយអ្វីផងសំឡេងរអ៊ូរទាំដោយការអន់ចិត្តបន្លឺឡើងភ្លាមៗបន្ទាប់ពីកម្លោះសង្ហាចុចទទួលភ្លាម ហើយក៏គ្មានអ្នកណាឡើយក្រៅពីជំទាវម៉ាក់ ។
" គឺមិនមែនបែបនេះទេម៉ាក់ "
" មិនមែនបែបនេះអ៊ីចឹងបែបណា ? "
" គឺខ្ញុំរវល់ការងារ "
" រវល់ការងារខ្លាំងសម្បើមណាស់សូម្បីតែរឿងខ្លួនឯងក៏មិនគិតរវល់ដែរបែបនេះពេលណាទើបមានប្រពន្ធបង្កើតចៅអោយម៉ាក់ពរ ? " លឺបែបនេះហើយអ្នកដែលមាននាមជាកូនប្រុសក៏ដកដង្ហើមធំភ្លាម ព្រោះតែជំទាវម៉ាក់តែងតែខលមកតឿងរឿងនេះជាញឹកញយរហូតថាគេស៊ាំទៅហើយដែលគាត់តែងតែរអ៊ូរទាំចង់អោយគេមានប្រពន្ធ ។
" គឺខ្ញុំមិនចង់បានទេ យកមកនាំតែទើសដៃជើង ណាមួយម៉ាក់ក៏ដឹងថាខ្ញុំរវល់ការងារប៉ុណ្ណាមានពេលឯណាយកពេលទៅមានប្រពន្ធបានទៅ "
" ណ្ហើយ៎ចុះ មិនយកប្រពន្ធក៏មិនថ្វីដែរប៉ុន្តែថ្ងៃស្អែកម៉ាក់បញ្ជូនក្មេងម្នាក់ទៅអោយហើយកូនត្រូវតែទទួលយកជាក្មេងម្នាក់នេះជាកូនចិញ្ចឹម "
" ប៉ុន្តែម៉ាក់... "
" បើប្រកែកទៀតម៉ាក់ចាប់អោយរៀបការហើយណា "
" អូខេៗ ទទួលក៏បានបាទជំទាវម៉ាក់ " ពេលកូនឆ្លើយបែបនេះហើយជំទាវម៉ាក់ក៏ញញឹមភ្លាមៗទើបបន្ត...
" ល្អៗ កុំភ្លេចទៅទទួលចៅ ថេយ៍ ស្អែកនេះណាប្រហែលអាចទៅដល់ម៉ោង១១ "
" បាទដឹងហើយ "
" មើលថែចៅម៉ាក់អោយបានល្អណា ព្រោះគេគួរអោយស្រឡាញ់ខ្លាំងណាស់ "
" បាទ ខ្ញុំនឹងមើលថែអោយបានល្អបំផុត ស្រមោចមិនអោយប៉ះហើយក៏មិនអោយជើងប៉ះដីដែរ " កម្លោះសង្ហាទទួលពាក្យព្រមទាំងញញឹមចុងមាត់ ណាមួយបើមិនមើលថែតាមបទបញ្ជាទេជំទាវម៉ាក់របស់គេអាចនឹងរអ៊ូគេរហូតបែកក្រដាសត្រចៀកមិនខានឡើយព្រោះបើតាមស្តាប់មើលទៅគាត់ហាក់ពេញចិត្តក្មេងនោះគ្រាន់បើ ។
" ចូលចិត្តឌឺណាស់ " លឺបែបនេះកម្លោះសង្ហាក៏អស់សំណើចតិចៗ ។
" កុំភ្លេចមើលថែចៅម៉ាក់អោយបានល្អណា " តឿនម្តងទៀតហើយ ...
" បាទ " អ្នកកម្លោះឆ្លើយព្រមទាំងសើចគ្រវីក្បាលតិចៗ ។
" ចៅ ថេយ៍ នេះសាកសមបំផុតហើយដែលក្លាយជាកូនចិញ្ចឹមរបស់កូននឹងបានរស់នៅជាមួយកូនកុំអោយកូនបប៉ុកតែរឿងការងារពេក "
" បាទ "
" ចៅ ថេយ៍ ជាក្មេងល្អ គួរអោយស្រឡាញ់ សុភាព ទន់ភ្លន់ ម៉ាក់ច្បាស់ថាកូននឹងស្រឡាញ់ចូលចិត្តក្មេងនេះដូចគ្នាណា "
" បាទ "
" អាណិតស្រឡាញ់ចៅម៉ាក់ផង កុំធ្វើបាបចៅម៉ាក់អោយសោះណា "
" បាទម៉ាក់ យប់ជ្រៅហើយម៉ាក់ឆាប់ចូលសម្រាន្តទៅ "
" ចាស៎ៗ តែកុំភ្លេចទៅទទួលចៅ ថេយ៍ របស់ម៉ាក់ផងណា "
" បាទៗ ជំទាវម៉ាក់ " បន្ទាប់ពីដាក់ទូរស័ព្ទចុះហើយដោយការបណ្តេញជំទាវម៉ាក់អោយទៅសម្រាន្តហើយក៏លួចគិតអំពីក្មេងដែលអ្នកម៉ាក់បញ្ជូនមក ។

#ថ្ងៃថ្មី
@អាកាសយានដ្ឋាន
បន្ទាប់ពីការធ្វើដំណើរមកដល់គោលដៅដែលលោកយាយចិញ្ចឹមបញ្ជូនមកហើយ ថេយ៉ុង ក៏អូសវ៉ាលីដើរមកខាងមុខមុននឹងរេកែវភ្នែកមូលក្លំសម្លឹងរកមើលបុរសក្នុងរូបថតដែលលោកយាយប្រគល់អោយទើបបោះជំហានដើរទៅរកដែលថៅកែកម្លោះក៏នៅមិនឆ្ងាយប៉ុន្មាន ។

" សួស្តី " ក្មេងតូចដើរមកឈប់ទល់មុខព្រមទាំងអោនគំនាបដាក់ថៅកែរូបសង្ហាដែលធ្វើអោយបេះដូងគេលោតមិនត្រូវចង្វាក់ចាប់តាំងពីឃើញដំបូងស្របពេលដែលថ្ពាល់ក្រពុំស្អាតឡើងក្រហមព្រឿងៗដោយសារកម្តៅក៏មិនដឹងថាជាកម្តៅថ្ងៃឬកម្តៅអ្វីអោយប្រាកដ ។ អ្នកដែលត្រូវអោនគំនាបដាក់ក៏ញាក់ស្មាបន្តិចទើបប្រើកែវភ្នែកពណ៌ត្នោតដុតពិនិត្យមើលម្ចាស់កាយតូចច្រឡឹងដឺលនៅឈរច្រងោរៗចំពោះមុខឥតព្រិចសោះ ។

" មាឌតូចតែមួយសោះ មើលទៅផុយស្រួយ ទន់ៗ ថែមទាំងមោឃៗទៀត ប៉ុន្តែស្អាតសមនឹងការដែលយើងទុកការងារចោលហើយមកឈរចាំរាប់ម៉ោង " ថៅកែកម្លោះហើបបបូរមាត់មានមន្តស្នេហ៍និយាយចំៗធ្វើអោយ ថេយ៍ ធ្វើខ្លួនមិនត្រូវរឹតតែមិនដឹងថាគួរតបបែបណាទៅកាន់អ្នកដែលមាននាមជាលោកប៉ាចិញ្ចឹមរបស់គេដូចគ្នា ។

" ឯងឈ្មោះអី ??? " ជុងហ្គុក សួរទាំងបានដឹងរួចហើយតាមរយៈអ្នកម៉ាក់ ប៉ុន្តែនៅតែចង់សួរព្រោះចង់អោយក្មេងនេះអេ៎គឺកូនចិញ្ចឹមរបស់គេឆ្លើយ ។

" ថេយ៍ ខ្ញុំឈ្មោះ គីមថេយ៉ុង " ក្មេងតូចតបដោយសំឡេងរដិបរដុបនាំអោយថៅកែរូបសង្ហាពិបាកត្រចៀកនិងស្តាប់តែក៏មិនយកទោសឬប្រកាន់ច្រើនដែរ ប៉ុន្តែមានអ្វីមួយចេញពីមាត់របស់ ថេយ៉ុង ធ្វើឲ្យនាយឃ្នើសចិត្តបន្តិច ។

" គីមថេយ៉ុង ? "
" បាទ "
" ជាកូនចិញ្ចឹមរបស់ខ្ញុំឯងគួរតែប្រើត្រកូលចនមិនមែនគីមទេ "
" គឺ--- "
" អាយុប៉ុន្មានហើយ ? "
" ១៩ឆ្នាំ " ជុងហ្គុក ងក់ក្បាលតិចៗស្មានថាជំទាវម៉ាក់បញ្ជូនក្មេង៦ ៧ឆ្នាំមកអោយទេតើ ។

" មានសង្សាឬនៅ ? " ថៅកែរូបសង្ហាសួរដោយទឹកមុខប្រាកដប្រជាព្រមទាំងមានកែវភ្នែកមុតស្រួចដែលសម្លឹងមក ថេយ៉ុង ថែមទៀតទើបធ្វើអោយក្មេងតូចគ្រវីក្បាលញាប់ឆ្មេញមុននឹងប្រកែក ។
" គ្មាន គ្មានទេ "
" អឹមម៎ " ជុងហ្គុក ងក់ក្បាលតិចៗទាំងគែមមាត់ញោចញញឹមស្រាលៗពេលបានលឺចម្លើយគួរជាទីពេញចិត្តពីមាត់របស់ក្មេងដែលជំទាវម៉ាក់បញ្ជូនមក មុននេះបើហ៊ានតែឆ្លើយថាមានគេនឹងរុញបញ្ជូនទៅវិញភ្លាមៗមិនទុកឡើយ ហើយមិនបាច់សួរមូលហេតុទេគឺមិនដឹងដូចគ្នា... ។

To be continued🫶🏻♥️

🔥 ភ្លើងស្នេហ៍លោកប៉ាចិញ្ចឹម 🔥 ( ចប់✅ )Where stories live. Discover now