Ep1 : សមាជិកថ្មី

6.9K 395 11
                                    

" តោះទៅ " ពេលបានសួរនាំត្រួសៗហើយក៏ពេញចិត្តហើយ ជុងហ្គុក ក៏ស្រវ៉ាទាញវ៉ាលីរបស់កូនចិញ្ចឹមមុននឹងចាប់ប្រអប់ដៃស្រឡូនរបស់ ថេយ៉ុង អោយដើរតាមសំដៅទៅរករថយន្តដែលចតនៅចំណតដោយមិនប្រញាប់ប្រញាល់នោះឡើយព្រោះខ្លាចកូនដើរមិនទាន់ ។

ថេយ៉ុង ដើរតាមការដឹកដៃរបស់លោកប៉ាចិញ្ចឹមថ្មោងថ្មីព្រមទាំងលួចមើលចំហៀងមុខមាំសង្ហារបស់លោកប៉ាដូចគ្នា ហើយក៏មិនដឹងសោះឡើយថាមកពីកម្តៅព្រះអាទិត្យនាពេលថ្ងៃត្រង់ឬមួយព្រោះការអឹមអៀនទើបបានជាគេក្តៅមុខក្តៅមាត់ភាយៗឯថ្ពាល់ក៏ឡើងក្រហមមិនបាត់សោះ ។

យូរៗម្តងកែវភ្នែកមូលក្លំក៏សម្លឹងមើលទៅប្រអប់ដៃដែលត្រូវដៃមាំមានសសាំរបស់លោកប៉ាក្រសោបជាប់ដោយបេះដូងលោតកន្រ្តាក់ញាប់ៗហើយក៏មិនបានគិតអ្វីផ្សេងទាល់តែសោះក្រៅពីអឹមអៀនទើបមិនដឹងថាលោកប៉ាដឹកដៃដល់ចំណតឡាន ។

ពេលដើរមកដល់ឡានហើយ ថេយ៉ុង ត្រូវលោកប៉ារុញអោយចូលឡានមុនព្រោះខ្លាចថាកាំរស្មីយូវីអាចដុតបំផ្លាញស្បែកសៗដូចទឹកដោះគោទើបរហ័សយកវ៉ាលីរបស់ក្មេងតូចទៅដាក់នៅគូទឡានមុននឹងញាប់ជើងមមកកន្លែងអ្នកបើកបរទើបស្រវ៉ាបើកម៉ាសុីនត្រជាក់ ។

" បាត់ក្តៅហើយនៅ ? "ថៅកែរូបសង្ហាសួរទៅមាឌតូចដែលជាកូនចិញ្ចឹមព្រមទាំងសម្លឹងមើលទៅថ្ពាល់ដែលក្រហមងាំងដោយការអាណិតនេះប្រហែលក្តៅខ្លាំងហើយមើលទៅ ។

" បាទបានគ្រាន់ហើយ "
" ឃ្លានឬនៅ ? "
" គឺមិនទាន់ឃ្លានទេប៉ា " ថេយ៉ុង និយាយរួចក៏ខ្ជឹបមាត់ណែនរឹតតែមិនហ៊ានសម្លឹងចំមុខសង្ហារបស់លោកប៉ាចិញ្ចឹម ត្បិតតែថាមុនពេលបញ្ជូនមកត្រូវលោកយាយបង្គាប់អោយហៅបែបនេះតែគេនៅមិនទាន់ស៊ាំនៅឡើយហើយក៏មិនដឹងថាអ្នកម្ខាងទៀតពេញចិត្តអោយហៅឬអត់ដូចគ្នា ។

" បើអ៊ីចឹងទៅផ្ទះតែម្តងទៅហើយបើឃ្លានប្រាប់ "
" បាទ " ថេយ៉ុង ឆ្លើយទាំងញញឹមស្រាលៗទើបដាក់ខ្សែរក្រវ៉ាត់ពេលឡានបញ្ជាចេញពីចំណតយឺតៗ ។

" បើចង់ដឹងអីសួរបាន " បន្ទាប់ពីស្ងាត់អស់មួយស្របក់ថៅកែរូបសង្ហាក៏ស្រដីឡើងមុន ។
" ខ្ញុំសួរបានដែរហ្ហេស៎ ? " ថេយ៉ុង ប្រើកែវភ្នែកមូលក្លំបើកម៉ក់ៗសម្លឹងមករាងសង្ហា ផ្ទាំមុខស្រស់ស្អាតក៏លម្អដោយស្នាមញញឹមបង្ហាញពីការសប្បាយចិត្ត ។

🔥 ភ្លើងស្នេហ៍លោកប៉ាចិញ្ចឹម 🔥 ( ចប់✅ )Where stories live. Discover now