ចំណែកឯ ថេយ៉ុង ពេលក្រោកពីគេងក៏មិនបានឃើញលោកប៉ាឡើយទើបក្រឡេកទៅមើលម៉ោងលើកូននាឡិកាតូចដែលដាក់លើតុក្បែរគ្រែគេងទើបដឹងថាលោកប៉ាបានទៅដល់កសិដ្ឋានបាត់ទៅហើយ ។ បន្ទាប់ពីនោះក៏ងើបទៅងូតទឹករៀបចំខ្លួនចុះមកខាងក្រោមញ៊ាំអាហាររួចក៏ទៅអង្គុយលេងនៅក្នុងសួន ។
" ខ្ញុំមិនបានប៉ះវាសោះប៉ុន្មានថ្ងៃនេះ " បបូរមាត់សុីជម្ពូរហើបបន្លឺសំឡេងរង៉ូវៗស្របពេលដែលប្រអប់ដៃស្រឡូនលូកទៅទាញទូរស័ព្ទយកមើលនិងចុចចូលទៅក្នុង Instagram ហើយអត់ភ្ញាក់ដូចបានត្រញវឆ្នោតលេខធំមិនបានពេលឃើញ Crush គេឆាតមកសុំស្រឡាញ់ ។
" នេះ ...នេះជាការពិតមែនទេ អួយយ៎ " រាងតូចញញឹមញញែមសប្បាយចិត្តជាខ្លាំងមុននឹងលើកដៃមកក្តិចថ្ពាល់ខ្លួនឯងដើម្បីអោយច្បាស់ថាវាជាការពិត នៅពេលប្រាកដចិត្តថាមិនបានយល់សប្តិហើយ ថេយ៉ុង ក៏ប្រញាប់ទាញទូរស័ព្ទមកចុចតបសារទៅ Crush របស់គេយ៉ាងលឿនវិញថា ( Okay *យល់ព្រម* ) ។
" ហិហិ ទីបំផុតរឿងដែលខ្ញុំតែងតែស្រម៉ៃវាកើតឡើងហើយ ហិហិ " ថេយ៉ុង និយាយទាំងយកទូរស័ព្ទមកអោបជាប់ទ្រូងនិងញញឹមមិនឈប់ទៀតផង ។ពេលល្ងាច
ថ្ងៃនេះ ជុងហ្គុក មកផ្ទះតាំងពីព្រលប់ថ្ងៃមិនទាន់លិចខុសពីរាល់ដង ព្រោះចិត្តនៅមិនសុខនឹកតែអូនកូនដែលនៅផ្ទះ ។
" អ្នកប្រុសត្រឡប់មកវិញហើយហ្ហេស៎ ចង់ពិសារទឹកត្រជាក់ៗដែរទេ ? " រាងក្រាស់ខ្ពស់ស្រឡះដើរចូលមកដល់ក្នុងភ្លាម ស៊ូត្រា ក៏រត់មកទទួលតាមទម្លាប់ ។
" មិនអីទេ អរគុណ ហើយល្ងាចនេះមិនបាច់រៀបចំអាហារពេលល្ងាចច្រើនពេកទេណា ធ្វើសម្រាប់តែអ៊ំនិង ស៊ូ ចុះ " ជើងបម្រុងបោះជំហានឡើងទៅខាងលើទៅហើយតែក៏ផ្អាកវិញមុននឹងងាកមកប្រាប់ ស៊ូត្រា ព្រោះយប់នេះមានគម្រោងនាំ ថេយ៉ុង ចេញទៅខាងក្រៅដើរលេងហើយក៏អាចថាចង់លួងអូនកូនដូចគ្នា ។
" ម៉េចចឹងអ្នកប្រុស ? "
" ខ្ញុំនាំ ថេយ៍ ចេញទៅខាងក្រៅយប់បន្តិចទើត្រឡប់មកវិញ "
" អររ ចាស៎ " ស៊ូត្រា ក៏ញញឹមងក់ក្បាលយល់មុននឹងដើរទៅប្រាប់អ៊ំស្រីមេផ្ទះដែលត្រូវជាលោកយាយរបស់នាងដើម្បីកុំអោយគាត់ធ្វើម្ហូបច្រើនដូចរាល់ថ្ងៃ ។
ជុងហ្គុក ក៏បោះជំហានវែងៗដើរសម្តៅទៅខាងលើព្រមទាំងតម្រង់ទៅរកបន្ទប់របស់ ថេយ៉ុង ទើបលើកដៃគោះទ្វារ ។ *តុកៗ
" ប៉ាចូលទៅបានដែរទេ ? "
" បាទ ទ្វារអត់ដាក់គន្លិះទេប៉ា " លឺសំឡេងដែលស្រែកប្រាប់ហើយលោកប៉ាក៏ញញឹមបន្តិចទើបបើកទ្វារចូលទៅខាងក្នុងភ្លាមនោះក៏បានឃើញ ថេយ៉ុង អង្គុយអានសៀវភៅលើគ្រែទើបរំកិលបាតជើងដើរទៅជិត ។
" ថេយ៍ ចង់ទៅបារ៍ជាមួយប៉ាទេ ? "
" ប៉ាទៅបារ៍ធ្វើអី ? " លឺពាក្យបបួលរបស់លោកប៉ាហើយ ថេយ៉ុង ក៏ទម្លាក់សៀវភៅដែលអានទុកនិងងើយមុខតូចស្អាតឡើងសម្លឹងចំមុខសង្ហាឥតខ្ចោះរបស់ ជុងហ្គុក ធ្វើភ្នែកម៉ក់ៗព្រោះរាងចម្លែកចិត្តដែលលោកប៉ាសុខៗក៏មកបបួលទៅក្រៅដូច្នេះថែមទាំងទៅបារ៍ទៀត ។
" ទៅដកធ្មេញ " ជុងហ្គុក ឆ្លើយយ៉ាងច្រឡើសបើសធ្វើអោយកូនសម្លក់មុខខ្វាច់ទាំងគ្រឺតក្នាញ់ ស្អប់ណាស់សួរយកជាការទៅបែរជាមកឆ្លើយលេងសើចទៅកើត ។
" អូនសួរមែនណា "
" ប៉ាចង់នាំអូនទៅខាងក្រៅខ្លះនោះអីកុំអោយថាប៉ាអោយសម្ងំតែក្នុងផ្ទះពេក "
" ចុះអោយអូនថើបអត់ ? "
" ចុះអូនចង់ថើបប៉ាអត់ ? "
" អត់ទេ " ថេយ៉ុង ញញឹមគ្រវីក្បាលធ្វើអោយលោកប៉ាធ្វើមុខសេដតែម្តង ខំតែលួចគិតថាកូនឆ្លើយថាចង់ថើបប៉ាហើយទេតើមុននេះ ។
" ម៉េចចឹង ថ្ពាល់ប៉ាទន់ហើយក្រអូបណាស់ណា អូនថើបទៅហ្ហី " ពេលឃើញមាឌតូចមិនចង់ថើបដូច្នេះលោកប៉ាក៏និយាយ Promote ថ្ពាល់ខ្លួនឯងឡើងភ្លាមធ្វើអោយ ថេយ៉ុង នឹកអស់សំណើចហួសចិត្តជាមួយលោកប៉ាឡើងដល់ប៉ែតតែម្តង ។
" អត់ទេ អូនមិនចង់ថើបទេ " ថេយ៉ុង គ្រវីក្បាលប្រកែកម្តងទៀតទាំងសើចងាកមុខគេចពី ជុងហ្គុុក ។ មានអារម្មណ៍ថាលោកប៉ាពេលខ្លះកាច មុខមាំ ត្រជាក់ តែពេលខ្លះក៏ Hot Hot ខ្លាំងដល់ថ្នាក់ចំណុចចង់ប្រកាសអាសន្ន និងពេលខ្លះក៏ផ្អែមល្ហែម ហើយក៏គួរអោយស្រឡាញ់ណាស់ដែរ ។
" នេះច្បាស់ហើយហ្ហ៎ថាអូនមិនចង់ថើប ? " លោកប៉ាសួរបញ្ជាក់ខណៈតាមខិតថ្ពាល់អោយ ថេយ៉ុង ដែលខំគេចទាំងលួចទប់សំណើចមិនហ៊ានសើចខ្លាំងៗនោះ ។ ខូចចិត្តដល់ហើយខំ Promote ហើយអោយថើប Free Free ទៀតមិនគួរណាអូនកូនមិនចង់ថើបអ៊ីចឹងសោះ ។
" ច្បាស់ហើយ ហិហិ អូនទៅងូតទឹករៀបចំខ្លួនសិនហើយ " ថេយ៉ុង រុញមុខសង្ហារបស់លោកប៉ាចេញមុននឹងស្រវារត់ចូលក្នុងបន្ទប់ទឹកយ៉ាងលឿនទុកអោយលោកប៉ាតាមមើលដំណើរគេទាំងលួចសើចតិចៗ ។
" ចាំមើលណាច្បាស់ជាស្តាយក្រោយមិនខាន ថ្ពាល់ប៉ាទាំងទន់ហើយក្រអូបទៀត អូនច្បាស់ជាស្តាយក្រោយដែលមិនថើប ចនថេយ៉ុង " លោកប៉ាខាំមាត់ក្នាញ់ទាំងយកដៃប៉ះថ្ពាល់ខ្លួនឯងតិចៗសឹមដើរទៅបន្ទប់របស់ខ្លួនវិញដើម្បីងូតទឹករៀបចំខ្លួននាំអូនកូនទៅបារ៍ជាមួយគ្នា ។
ចំណែកឯ ថេយ៉ុង ពេលមកដល់ក្នុងបន្ទប់ទឹកហើយក៏រហ័សដាក់គន្លិះព្រោះទុកចិត្តមិនបានថាលោកប៉ានឹងចូលមកតាមដែរបែបនោះគេច្បាស់ជាខ្យល់ចាប់ឬហូរឈាមច្រមុះទៀតប្រាកដណាស់ ព្រោះរាងកាយលោកប៉ាពេលគ្មានអ្វីគ្របបិទបាំងវាធ្វើអោយគេក្តៅពែញខ្លួន ឈាមរត់ច្រាស់ច្រាលរហូតក្រហមមុខក្រហមខ្លួនតែម្តង ។
" អាប៉ាកួតចេះតែធ្វើអោយកូនអៀនរហូត បើអូន Falling Love នោះគិតយ៉ាងម៉េចទៅ ? " គេនិយាយខ្សឹបៗទាំងលើកដៃទះមុខខ្លួនឯងតិចៗហើយទើបងូតទឹក តែខួរចង្រៃនឹកឃើញតែមុខលោកប៉ា រាងកាយមាំមួនរបស់លោកប៉ា សំឡេងរបស់លោកប៉ា ស្នាមញញឹមដែលផ្អែមល្ហែមនិងស្រទន់របស់លោកប៉ា ហោះវិលវល់ក្នុងខួរក្បាលគេមិនឈប់ទាល់តែសោះ ។
" អើយយ៎ ខ្ញុំច្បាស់ជាឆ្កួតប្រាកដណាស់ "#បារ៍
សំឡេងភ្លេងកន្ត្រាក់យ៉ាងពិរោះប្លែកបូកលាយឡំនិងភ្លើងហ្វាដែលមានគ្រប់ពណ៌ភ្លឹបភ្លែតធ្វើអោយបារ៍ទាំងមូលពោរពេញទៅដោយសំឡេងស្រែកហ៊ោព្រោះតែយុវវ័យសម័យថ្មីនាំគ្នាមកផឹកសុីនិងរាំរែកជាច្រើននាក់យ៉ាងសប្បាយរីករាយ ។
ថេយ៉ុង ដែលអង្គុយនៅតុជាន់ខាងលើដែលជាកន្លែង VIP ព្រោះតែ ជុងហ្គុក កក់ផ្តាច់ក៏មកឈរមើលគេទាំងញញឹមតាម យូរៗម្តងក៏ភ្លេចខ្លួនញាក់តាមគេ ។
" ចូលចិត្តបរិយាយកាសបែបនេះទេ បើចូលចិត្តប៉ានាំអូនមកអោយញឹកញាប់ " ភ្លាមនោះលោកប៉ាក៏ដើរមកឈរជិតនិងសួរ ថេយ៉ុង ធ្វើឲ្យរាងតូចរហ័សងាកមកមុខស្អាតមករកទាំងញញឹមស្រស់ភ្ជាប់ដោយការងក់ក្បាលផ្ងក់ៗយ៉ាងញាប់ ។
" បាទ ចូលចិត្ត "
" អ៊ីចឹងមួយសប្តាហ៍ប៉ានឹងនាំអូនមក៣ថ្ងៃទៅចុះ "
" ប៉ានិយាយមែនហ្ហេស៎ ? " ហេតុតែក្មេងខួរខ្ចីមែនល្បួងតែបន្តិចក៏រហ័សសប្បាយចិត្តខ្លាំងណាស់ ។
" អឹមម៎ "
" ហិហិ ស្រឡាញ់ប៉ាបំផុត "
" មែនហេស៎ ? "
" បាទ "
" ប៉ាក៏ស្រ--- "
" អ្នកប្រុសអ្នកនាងខាងនោះអោយខ្ញុំយកស្រាមួយកែវនេះមកជូនអ្នកប្រុសបាទ " ជុងហ្គុក និយាយទៅ ថេយ៉ុង វិញមិនទាន់ចប់ផងបុគ្គលិករត់តុក៏មកកាត់សង្វាក់ថែមទាំងលើកថាសដែលដាក់ស្រាក្រហមមួយកែវយកមកទៀតផង ។
" អោយខ្ញុំមែនទេ ? " ជុងហ្គុក ក៏ងាកទៅសួរក្រែងលោគេយកមកអោយ ថេយ៉ុង ។
" បាទ " បុគ្គលិកតបរួច ជុងហ្គុក ក៏ទទួលស្រានោះមុននឹងងាកទៅខាងក្រោមបាញ់ក្រសែរភ្នែកទៅតុរបស់នារីពីរនាក់ដែលនៅខាងក្រោមព្រមទាំងលើកកែវស្រាអមដោយកែវភ្នែកក្នុងន័យពិសេសមកកាន់គេទៀតផង ។រវល់តែមើលអ្នកអោយស្រាអត់មើលអូនកូនទេប៉ា🌚
To be continued🙆🏾♀️💕💋