ព្រឹកថ្ងៃថ្មីឈានចូលមកដល់បានពាំនាំពន្លឺព្រះអាទិត្យពណ៌ទឹកក្រូចចាំងជះបំភ្លឺគ្រប់ទីកន្លែងនៅលើកោះទាំងមូលធ្វើអោយមនុស្សគ្រប់គ្នាម្នីម្នាក្រោយធ្វើការងាររាងៗខ្លួនខុសតែលោកថៅកែកំលោះ ចនជុងហ្គុក ដែលជាម្ចាស់កសិដ្ឋានផលិតគជ់ខ្យង Precious Pearl ដែលកិច្ចការរបស់នាយគឺក្រោកមកគេងសម្លឹងមុខកូនប្រុសចិញ្ចឹមទៅវិញ មិនដឹងថាក្រោយគយគន់សម្រស់ល្អឯករបស់ ថេយ៉ុង ហើយបានចេញជាលុយដែរឬអត់ទេទើបបានជាសម្លឹងមិនដាក់ភ្នែកយ៉ាងនេះ ។ សម្លឹងផងញញឹមផង ក្នុងចិត្តក៏លួចប៉ងចង់អោបក្រសោបថ្នាក់ថ្នមបីបមមាឌតូចនេះអោយបានស្កប់ចិត្តដែលគ្រឺតក្នាញ់មករហូតនោះទេ ។
" ប្រាប់ហើយថាកុំអោយគេងដូចត្រនិចនាឡិកា ចុងក្រោយក៏បង្វិលទៅគ្រប់ទិសដដែលមេមត់តូច " ស្រដីឡើងតិចៗបណ្តើរលោកប៉ាក៏យកដៃមកវាសសក់គ្រប់មុខរបស់ ថេយ៉ុង ចេញបណ្តើរ ។ យប់មិញ ថេយ៉ុង គេបង្វិលខ្លួនគ្រប់ទិសតែទោះបង្វិលទៅទិសខាងក៏នៅតែមិនផុតពីរង្វង់ដៃរបស់ ជុងហ្គុក ដដែល ។
" ស្អាត " ពាក្យសម្តីតែមួយម៉ាត់របស់ ជុងហ្គុក ច្បាស់ជាអាចនាំភាពរំជើបរំជួលដល់បេះតូចរបស់ ថេយ៉ុង បានបើសិនជាគេភ្ញាក់ ។
" អ្ហឹមមម៎ ប៉ា " ថេយ៉ុង បម្រាស់ខ្លួនតិចៗមុននឹងបើកត្របកភ្នែកឡើងយឺតៗសម្លឹងផ្ទៃមុខសង្ហាៗរបស់លោកប៉ាដែលកំពុងសម្លឹងមកគេស្រាប់នោះ នេះមិនដឹងថាលោកប៉ាភ្ញាក់ពីពេលណាទេ ស្តាយដល់ហើយភ្ញាក់យឺតបន្តិចមិនចឹងទេច្បាស់ជាបេះដូងរំជើបរំជួលទាំងព្រឹកមិនខានឡើយដោយសារសម្តីសសើររបស់លោកប៉ាចិញ្ចឹម ។
" ក្រោកហើយហ្ហេស៎ ចឹងឆាប់ទៅងូតទឹករៀបចំខ្លួនទៅយើងនាំទៅចួបមិត្តរបស់យើងម្នាក់ " ថេយ៉ុង ក៏ងក់ក្បាលយល់ទើបរកក្រោកប៉ុន្តែក៏ត្រូវដៃមាំរបស់លោកប៉ាទាញអោយដួលទៅលើដើមទ្រូងហាប់ណែនមុននឹងស្រដីឡើងទាំងញញឹមច្រឡឺម :
" ថើបយើងសិន ថើបអោយយើងពេញចិត្តសិនចាំទៅងូតទឹក "
" ថើ...ថើបឬ ? " ថេយ៉ុង បើកភ្នែកធំៗដាក់ពេលលឺលោកប៉ាស្រដីបង្គាប់គេយ៉ាងឡួយយ៎ដូច្នេះ ។
" ត្រូវហើយនេះជាអ្វីដែលយើងចង់អោយឯងទទួលខុសត្រូវលើយើង គឺយើងទើបតែនឹកឃើញនិងណាថាចង់អោយយើងថើបយើងរាល់ថ្ងៃ " មាឌតូចលឺហើយក៏ស្ងាត់មាត់ឈឹង គេគ្រាន់តែគេងគងលោកប៉ាមួយយប់ឥឡូវត្រូវថើបរាល់ថ្ងៃដើម្បីប៉ះប៉ូវវិញ គិតយ៉ាងណាក៏ឃើញថាលោកប៉ារកតែក្រឡាចំណេញឯគេគឺខាតរហូត ។
" មិនអីទេបើឯងមិនថើបចាំយើងដាក់ទុបថើបឯងវិញក៏បានដែរ សឺតតត៎ " និយាយចប់ហើយភ្លាម ជុងហ្គុក ក៏ថើនថ្ពាល់ទន់ៗរបស់ ថេយ៉ុង មួយខ្សឺតយ៉ាងវែងភ្លែតធ្វើអោយមាឌតូចមិងម៊ាំងធ្វើអីមិនត្រូវ ខួរក្បាលក៏ទទេរស្អាតដូចក្រដាសរ៉ាមពណ៌.ស ។ លោកប៉ាថើបគេទៀតហើយ ទាំងបបូរមាត់និងថ្ពាល់គឺសុទ្ធតែលោកប៉ាកៅឆាយធ្វើជាមនុស្សដំបូងអស់ហើយ តិចៗសុខៗក្លាយជាស្នេហ៍ដំបូងរបស់កូនដែរទៅ ><។
" ទៅងូតទឹកបានហើយ " ថើបកូនរួចហើយលោកប៉ាសែនសប្បាយចិត្តញញឹមបិទមាត់មិនជិតឡើយ ចំណែកឯ ថេយ៉ុង ក៏ខំទាញស្មារតីមកវិញមុននឹងចុះដើរចូលទៅងូតទឹកទាំងបាត់មាត់ឈឹង ។