sugar mommy
ភាគទី1:កែវភ្នែកអត់បានការLaLisa នាងជាម៉ាហ្វៀស្រីម្នាក់ដែលមានអំណាចនិងល្បីល្បាយថាជាមនុស្សម្នាក់ដែលដៃឆៅសម្លាប់មនុស្សមិនរើសមុខមិនថាអ្នកមានអំណាចដូចគ្នាឬក៏អ្នកគ្មានអំណាចនោះទេអោយតែបានមកប៉ះពាល់ដល់នាងហើយគឺមិនដែលបានរួចជីវិតនោះទេ ។ នាងជាមនុស្សស្រីម្នាក់ដែលងប់ងុលនិងការងារតែថ្ងៃមួយក៏បានផ្លាស់ប្តូរក្រោយពេលគេបានជួបនិងក្មេងម្នាក់ដែលគេយកមកបោះបង់ចោលនៅក្បែរក្រុមហ៑ុនរបស់នាង នាងមើលទៅក្មេងនោះហាក់ដូចជាមាននិស្ស័យនិងនាងណាស់ពេលនាងតូចនោះកំពុងតែយំដៃស្រឡូនស្អាតក៏លូកទៅលើបីនាងតូចដែលកំពុងយំនោះថ្នមៗគ្រាន់តែបានដល់ដៃមនុស្សធំភ្លាមនាងតូចម្នាក់នោះហាក់បីដូចជាដឹងថាវង្វង់ដៃដ៏កក់ក្តៅកំពុងតែត្រកងខ្លួនហើយនាងក៏ញញឹមទាំងថ្ពាល់ដាបដោយទឹកភ្នែក
" យើងនិងយកនាងតូចឯងទៅចិញ្ចឹម " Lisa នាងញញឹមរួចអោនទៅថើបថ្ពាល់នាងថ្នមៗ ។ គេហាក់មានអារម្មណ៍ថាមាននិស្ស័យជាមួយនិងនាងតូចម្នាក់នេះខ្លាំងណាស់ទាំងដែលរាល់ដងអោយតែមានក្មេងៗចង់រត់មកលេងជាមួយនាងក៏មិនខ្ចីមើលមុខក្មេងអស់ទាំងនោះផង
៚12ឆ្នាំក្រោយមក៚
ពេលនេះពេលវេលាវាបានកន្លងផុត12ឆ្នាំទៅហើយក្មេងស្រីដែលLisaនាងបានយកមកចិញ្ចឹមនោះក៏មានអាយុ12ឆ្នាំដូចគ្នាហើយអ្វីដែលសំខាន់នោះនាងស្រឡាញ់ក្មេងម្នាក់នេះខ្លាំងណាស់រហូតដល់ថ្នាក់បាត់មុខមិនបានថែមទៀតផង
" mommy mommy " សម្លេងស្រួយស្រេះបន្លឺឡើងដែលប្រៀបដូចទៅនិងបណ្តូចេករបស់ក្មេងស្រីវ័យ12ឆ្នាំបន្លឺឡើងដោយកំពុងញាប់ដៃញាប់ជើងរត់មករកអ្នកដែលខ្លួនតែងតែហៅmommyពេញៗមាត់នោះដោយកាយវិការខ្ជូតៗរបស់គេធ្វើអោយអ្នកដែលតាមមើលដំណើររបស់គេនោះអត់ក្នាញ់ពុំបាន ។
" យ៉ា!!ព្រះនាងតូចហត់ដែលទេ សឺត!! " Lisa រាដៃចាំអោបកូនស្រីដោយពោពេញទៅដោយសេចក្តីស្រឡាញ់ មិនដឹងថាហេតុអ្វីទេបានជាគេបាត់មុខក្មេងម្នាក់នេះបានសោះ ។
" mommy មាននៅជិតអ៑ុំៗស្រីៗអស់នោះទេ " នេះហើយជាពាក្យដែលនាងតូចសួរទៅកាន់mommyរបស់ខ្លួនមុនគេអោយតែបានជួបមុខគឺនាងតូចមិនដែលឆ្លើយនិងសំណួរម្តាយរបស់ខ្លួនមុនឡើយ ។