Sugar mommy ភាគទី10

1K 22 0
                                    

រឿង: sugar mommy
                                 ភាគទី10:ហ្គេមនេះវាទើបតែចាប់ផ្តើមប៉ុណ្ណោះ

បន្ទាប់ពីចេញពីបន្ទប់ទឹកមកវិញJennieក៏ដើរមករកតុដែលមានមិត្តរបស់ខ្លួននៅរង់ចាំនោះរួចជាស្រេច ។ មកដល់ក៏ឃើញមានអាហារនៅពេញលើតុសុទ្ធតែទំនងឆ្ងាយទាំងអស់ប៉ុន្តែខុសគ្នាត្រង់ថាគេមិនអាចញាុំខ្ទឹមបារាំងបាននោះទេតែមើលទៅអាហារគ្រប់មុខសុទ្ធតែមានវាទាំងអស់បើគេហ៑ានតែញាុំវាបន្តិចនោះសាច់របស់គេនិងឡើងកន្ទួលរមាសមិនខានឡើយ

" យ៉ាងមិចមិនចូលចិត្តមែនទេ " ក្រោយពេលឃើញថាJennieចេះតែសម្លឹងមើលអាហារនៅលើតុឥតឈប់បែបនេះមិត្តភក្តិដែលស្គាល់គ្នាតាមបណ្តាញសង្គមថ្មីៗនោះក៏សួរឡើង

" មិនមែនចឹងទេខ្ញុំ.. "

" បើចឹងឆាប់ញាុំទៅ " Jennie មិនចង់អោយមិត្តភក្តិដែលស្គាល់គ្នាថ្មោងថ្មីនេះអន់ចិត្តនិងខ្លួនក៏សុខចិត្តញាុំអាហារទាំងនោះជាមួយនិងអ្នកម្ខាងទៀត

" ញាុំហើយគិតចង់ទៅណាបន្តដែលទេ " ពេលឃើញបរិយាកាសរៀងស្ងាត់អ្នកម្ខាងទៀតក៏បន្លឺសំឡេងឡើងសួរទៅកាន់អ្នកដែលអង្គុយនៅទល់ខ្លួននោះ ។

" អត់ទេ !ញាុំហើយខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ " Jennie និយាយបដិសេធទៅកាន់អ្នកដែលអង្គុយតុរួមអាហារជាមួយនិងខ្លួន ។ មិនមែនគេមិនចង់ទៅនោះទេតែអាការៈរមាសប្រតិកម្មនៃការញាុំខ្ទឹមបារាំងរបស់គេចាប់ផ្តើមរើឡើងតិចៗមកហើយដៃរបស់គេពេលនេះក៏មានស្នាមកន្ទួលក្រហមបណ្តើរៗដូចគ្នា

" អា៎!!ម៉េចចឹង "

" មិនមានអីទេខ្ញុំគ្រាន់តែចង់ទៅផ្ទះសម្រាកវិញប៉ុណ្ណោះ " Jennie និយាយបដិសេធទាំងខុសពីកាពិតទាំងស្រុងប៉ុន្តែយ៉ាងណាៗក៏ខ្លួនមិនអាចនិយាយកាពិតអោយអ្នកម្ខាងទៀតដឹងបានខ្លាចក្រែងគេអត់ចិត្តជាមួយនិងខ្លួនទើបមានតែខំលាក់ទុក

" Jennie កូនកំពុងតែធ្វើអ្វីនិងមានដឹងខ្លួនទេ " Lisa កាលពីដើមឡើយខ្លួនគេនិងដៃគូររកសីុជាមួយនិងគ្នាគិតថាពេលនិយាយរឿងការងារចប់ក៏មកញាុំបាយជាមួយនិងគ្នាមួយពេលចាត់ទុកជាការរាប់អាននិងស្គាល់គ្នាអោយកាន់តែច្បាល់ជាងមុនតែមកដល់ក៏ឃើញថាកូនស្រីរបស់ខ្លួនក៏មកញាុំអីនៅទីនេះដែលក៏សម្រេចចិត្តថាមករាក់ទាក់កូនជាមួយនិងមិត្តភក្តិរបស់គេបន្តិចតែនរណាទៅដឹងពេលដែលខ្លួនមកក៏ឃើញកូនស្រីរបស់ខ្លួនញាុំម្ហូបដែលមានសុទ្ធតែខ្ទឹមបារាំងគ្រប់មុខធ្វើអោយក្នុងចិត្តពេលនេះចាប់ផ្តើមបារម្ភពីសំណព្វចិត្តរបស់ខ្លួនខ្លាំងណាស់

" mommy  " Jennie ក៏រាងភ្ញាក់និងសំឡេងហៅរបស់mommyរបស់ខ្លួនបន្តិចដែលតែក៏សម្រួលអារម្មណ៍មកធម្មតាវិញព្រមយកដៃដែលឡើងកន្ទួលក្រហមនោះមកលាក់និងក្រោយខ្នងដើម្បីុកុំអោយmommyរបស់ខ្លួនឃើញតែតាមមើលគំនិតដែលគិតថាmommyរបស់ខ្លួនគេមិនឃើញនោះប្រហែលមិនអាចនោះទេ

" នេះកូនមានដឹងខ្លួនទេថាកូនកំពុងតែញាុំអ្វី " មាត់ចេះតែនិយាយបន្ទោសគេរហូតបន្តែដៃបែរជាស្រវាមកចាប់ដៃដែលមានកន្ទួលក្រហមដែលគេព្យាយាមលាក់នៅក្រោយខ្នងនោះទៅវិញ ។ ហេតុអ្វីចាំបាច់ត្រូវលាក់គេជាអ្នកចិញ្ចឹមបីបាច់គេតាំងក្មេងរឿងហេតុអ្វីៗបានជាគេមិនដឹងថាក្មេងម្នាក់នេះប្រតិកម្មនិងអ្វីចូលចិត្តញាុំអ្វីនោះ

" mommy គឺ...គឺកូនមិនអីទេ " Jennie ពេលឃើញកាយវិការmommyរបស់ខ្លួនបារម្ភពីខ្លួនដូចច្នេះក៏និយាយប្រាប់ទៅគាត់ទៅថាខ្លួនមិនអីនោះទេ

" ចុះនេះជាអ្វីវិញ? " Lisa ក្រោយពេលឮពាក្យសម្តីកូនស្រីសំណព្វចិត្តខ្លួននិយាយថាមិនអីដូចច្នេះក៏លើដៃដែលចេញកន្ទួលក្រហមនោះអោយគេមើល

" ឯង!ប្រតិកម្ម ជានិងខ្ទឹមបារាំងមែនទេ " Jennie មិននិយាយអ្វីក៏ងក់ក្បាលបញ្ចាក់ថាខ្លួនពិតជាប្រតិកម្មជាមួយនិងវាពិតមែន

" សុំទោស!ខ្ញុំមិនដឹងថាឯងប្រតិកម្មជាមួយនិងវា " អ្នកម្ខាងទៀតនិយាយសុំទោសមកកាន់Jennieទាំងដឹងកំហុសរបស់ខ្លួនដែលមិនចេះប្រយ័ត្ននិងសួរនាំគេតែរឿងនេះវាបែលជាធ្វើអោយmommyវ័យក្មេងមានការមិនពេញចិត្តនិងពាក្យសម្តីរបស់នាងទៅវិញ

" មិនទាន់ដល់វេននាងនិយាយទេ " Lisa លើកដៃចង្អុលមុខនាងប្រាប់អោយនាងស្ងាត់មាត់និងមិនអោយនាងនិយាយអ្វីបន្តទៀត ។

" mommy កូនមិនអីពិតមែនយើងត្រឡប់ទៅវិញទៅ " Jennie ក្រោយពីឃើញហេតុការណ៍មិនសូវស្រួលដូចច្នេះក៏ប្រញាប់និយាយលួងលោមmommyរបស់ខ្លួនអោយត្រឡប់ទៅផ្ទះវិញ បើមិនចឹងទេប្រហែលជាមានសង្គ្រាមលោកលើកទី3កើតឡើងដោយមិនបានប្រកាសអាសន្នជាពុំខាតឡើយ

" អោយmommyមើលបន្តិច " ពេលមកដល់ក្នុងឡានហើយLisaក៏សុំមើលដៃកូនស្រីសំណព្វចិត្តរបស់ខ្លួនដែលអង្គុយនៅក្បែរដៃនោះ ក៏ឃើញថាដៃរបស់គេចាប់ផ្តើមឡើងកន្ទួលក្រហមខ្លងជាងមុនទៅទៀត ។

" ទៅមន្ទីពេទ្យទៅ "

" ហ្គេមនេះវាទើបតែចាប់ផ្តើមប៉ុណ្ណោះ " ពេលដែលឡានបើចេញទៅផុតមានសម្លេងរបស់នរណាមិនដឹងសម្លឹងមើលឡានដែលបើកបរចេញទៅនោះទាំងនិយាយតិចៗស្តាប់ឮតែម្នាក់ឯង ។

#ហង្សភ្លើង

sugar mommy(ចប់)Where stories live. Discover now