រឿង: sugar mommy
ភាគទី30:រួចផុតគ្រោះថ្នាក់" ខ្ញុំនិងមិនអោយកូនរបស់ខ្ញុំរស់នៅជាមួយនិងអ្នកនាងទៀតទេខ្ញុំនិងសងថ្លៃដែលអ្នកនាងខំមើលថែគេកន្លងមកតើអ្នកនាងចង់បានប៉ុន្មាន ? "
ក្រាក!!
" តើអ្នកណាជាសាច់ញាតិអ្នកជំងឺ " មិនទាន់និងបានប្រកែកជាមួយនិងអ្នកម្នាងគីមផងលោកគ្រូពេទ្យក៏ចេញមកសួរ
" គឺខ្ញុំ !!លោកគ្រូពេទ្យខ្ញុំគឺជាម៉ាក់របស់គេ " លីសា នៅពេលដែលឮអ្នកម្នាងគីម និយាយបែបនេះទៅហើយគេក៏គ្មានអ្វីនិយាយទៀតដែលមានទាំងដើរចេញទាំងអាឡៃនិងបារម្ភពីសំណព្វចិត្តខ្លួនយ៉ាងខ្លាំងតែវាបានប្រយោជន៍អ្វីទៅបើលអ្នកជាម្តាយពិតប្រាកដរបស់គេបានត្រឡប់មកយកគេវិញហើយនោះ ។ ហើយថែមទាំងបសម្តីមកកាន់គេថាគេចង់បានលុយប៉ុន្មាទៀត ទោះបីជាឈឺកាយក៏មិនស្មើនិងឈឺចិត្តដូចនៅពេលនេះដែល ។
" អ្នកជំងឺរួចផុតទីគ្រោះថា្នក់ហើយសូមអ្នកស្រីកុំបារម្ភអី " អ្នកម្នាងគីម ឮលោកគ្រូពេទ្យមានប្រសាសន៍បែបនេះហើយក៏ធូរទ្រូងបន្តិចទើបងាកមកមើលអ្នកដែលខ្លួននិយាយសន្ទនាមុននេះក៏ឃើញថាគេដើរចេញដល់មាត់ទ្វាបាត់ទៅហើយទើបខ្លួនងាកមកនិយាយជាមួយគ្រូពេទ្យបន្តទៀត
" តើខ្ញុំអាចចូលទៅមើលកូនស្រីរបស់ខ្ញុំបានទេលោកគ្រូពេទ្យ "
" បាទ!!បានតែត្រូវរង់ចាំបន្តិចសិនខ្ញុំផ្លាស់បន្ទប់អោយអ្នកជំងឺទៅបន្ទប់ធម្មតាវិញ "
" យកគេទៅដាក់ក្នុងបន្ទប់Vipទៅ "
" បាទ!! " មានប្រសាសន៍រួចហើយលោកគ្រូទេព្យក៏ដើរចេញទៅ
៚ ភូមិគ្រឹះម៉ាណូបាន៚តាំងពីចេញពីទេព្យចូលមកដល់ក្នុងភូមិគ្រឹះវិញលីសាមិនហាស្តីនិយាយជាមួយនរណាមួយម៉ាត់ឃុំខ្លួននៅតែក្នុងបន្ទប់បាយមិននឹកទឹកមិនស្រេកធ្វើអោយអ្នកបម្រើនៅក្នុងភូមិគ្រឹះទាំងអស់មានការបារម្ភពីគេខ្លាំងព្រោះពីមុនមកគេមិនដែលបែបនេះនោះទេ
" អ៑ុំនេះល្ងាចណាស់ទៅហើយម្ចាស់ស្រីមិនទាន់ចុះមកពិសាអាហារទៀត "