Sugar mommy ភាគទី14

1K 26 0
                                    

រឿងៈ sugar mommy
                                 ភាគទី14:កូនស្អប់ពួកគាត់

សំឡេងឡានបានបរមកឈប់៎នៅទីមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃរបស់ Lisaក្រោយពេលនាំកូនស្រីទៅញាុំអាហាររួចក៏ធ្វើដំណើរមកភូមិគ្រឹះរបស់់វិញ

" អ្នកនាងតូចរបស់ម៉ែដោះយ៉ាងមិចទៅហើយ " គ្រាន់តែឈានជើងចូលមកដល់ក្នុងបរិវេណភូមិគ្រឹះបន្តិចសំឡេងព្រួយបារម្ភរបស់ម៉ែដោះក៏បន្លឺឡើង

" ខ្ញុំមានអីឯណាម៉ែដោះមើលនេះទៅ " Jennie បង្វិលខ្លួនមួយជុំអោយម៉ែដោះមើលដើម្បីបញ្ជាក់ខ្លាចក្រែងគាត់មិនជឿនិងខ្លួន

" បានអ្នកនាងតូចមិនអីបែបនេះម៉ែដោះសប្បាយចិត្តហើយ " ម៉ែដោះ កាន់ដៃJennieហើយក៏និយាយទាំងញញឹមសប្បាយចិត្ត

" បើចឹងJeanសុំឡើងទៅសម្រាកសិនហើយ "

" បានៗអ្នកនាងតូច " ម៉ែដោះប្រលែងដៃពីJennieហើយថយទៅម្ខាងដើម្បីជាសផ្លូវអោយអ្នកនៅទល់មុខខ្លួនដើរ

" ចាំmommyជូនកូនទៅបន្ទប់ " Lisa

" ចា៎!! mommy " ថាហើយពីរនាក់ម្តាយនិងកូនតែនាមក៏បណ្តើរគ្នាចូលបន្ទប់បាត់

                            ៚ក្នុងបន្ទប់៚

ចូរមកដល់ក្នុងបន្ទប់Jennieទម្លាក់ខ្លួននៅលើពូកទន់ៗរបស់ខ្លួន ។ Lisa ឃើញដូចច្នេះក៏ចូលទៅដោះស្បែកជើងអោយនាងតូចគេងអោយបានស្ងប់

" mommy ហ៎តើប៉ានិងម៉ាក់បង្កើតរបស់កូនគាត់ល្អដូចជាmommyឬអត់ " Jennie ក្រោកអង្គុយរួចចោទសំណួរទៅកាន់គេក្រោយពេលឃើញទង្វើល្អៗរបស់អ្នកម្ខាងទៀត ។ ទោះបីJennie មិនមែនជាកូនបង្កើតរបស់គេក៏ដោយក៏Lisaតែងតែនិយាយប្រាប់គេជារឿយៗថាគេមិនមែនជាម៉ាក់បង្កើតនោះទេហើយតែងតែប្រាប់គេថាប៉ាម៉ាក់របស់គេប្រហែលជាមានការអ្វីសំខាន់ដែលមិនអាចយកគេទៅបានហើយទើបយកគេមកទុកនៅខាងមុខក្រុមហ៑ុនខ្លួននោះ

" mommy គិតថាគាត់ប្រហែលជាមនុស្សល្អណាស់ " Lisa និយាយទាំងញញឹមសម្លឹងមើលទៅភ្នែកកូនរបស់ខ្លួនដែលពោលពេញទៅដោយភាពឈឺចាប់នោះ

" ចុះបើគាត់ជាមនុស្សល្អហេតុអ្វីយកកូនមកទុកចោលនៅក្នុងក្រុមហ៑ុនmommyទៅវិញ អ្ហឹក..អ្ហឹក!! " Jennie ហេតុតែទ្រាំលាក់ការឈឺចាប់លែងបានក៏ដាច់ចិត្តប្រលែងទឹកដែលខំលាក់ទុកថាកុំអោយវាហូរនោះចុះមក

" ពួកគាត់ប្រហែលជាមានហេតុផលរបស់ពួកគាត់ដែលមិនអាចយកកូនទៅជាមួយក៏ថាបាន " Lisa លើកដៃជូតទឹកភ្នែកចេញពីផែនថ្ពាល់ក្រពុំស្អាតនោះថ្នមៗរួចនិយាយពន្យល់គេមួយៗ ។

" តើហេតុផលរបស់ពួកគាត់ជាអ្វីទៅហេតុអ្វីចាំបាច់យកកូនបង្កើតរបស់ខ្លួនឯងមកទុកចោលបែបនេះ អ្ហឹក..អ្ហឹក!! " Jennie និយាយរៀបរាប់ទៅកាន់ម្តាយចិញ្ចឹមទាំងមានដំណក់ទឹកថ្លាៗនៅតែបន្តហូរធ្លាក់មកឥតឈប់

" Jean កូនកុំនិយាយបែបនេះអីប្រសិនបើពួកគាត់ឮនោះគាត់និងមិនសប្បាយចិត្តទេ " Lisa

" កូននិយាយពិតកូនស្អប់ពួកគាត់ " Jennie ដាច់ចិត្តនិយាយពាក្យស្អប់ចេញពីមាត់ធ្វើអោយmommyរបស់គេរៀងភ្ញាក់ផ្ញើលបន្តិច

" Jean mommy មិនដែលបង្រៀនអោយកូនស្អប់អ្នកមានគុណរបស់ខ្លួនឯងនោះទេ " Lisa រាងបន្ថែមសំឡេងដាក់នាយតូចបន្តិចពេលដែលឮគេនិយាយបែបនេះ។

        ថ្វីត្បិតថាខ្លួនមិនមែនជាម្តាយបង្កើតក៏ពិតតែគេមិនដែលបង្រៀនអោយកូនស្រីស្អប់ម្តាយបង្កើតនោះទេទោះបីជាគាត់មិនបានចិញ្ចឹមបីបាច់ថែរក្សាគេក៏ពិតមែនតែគាត់ក៏បានបង្កើតគេមកអោយឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះដែល

" តើកូនជាក្មេងមិនល្អមែនទេទើបគាត់ដាច់ចិត្តយកJean មកទុកចោលបែបនេះបើឆ្នាំនោះmommyមិនយកកូនមកចិញ្ចឹមតើពេលនេះកូននិងទៅជាយ៉ាង អឹម.." Jennie មិនទាន់និងបញ្ចប់ប្រយោគរបស់ខ្លួនផងអ្នកដែលមាននាមជាម្តាយក៏ស្ទុះមកគ្រប់គ្រាងបបូរមាត់សីុជម្ពូររបស់កូនស្រីមុននិងពោលពាក្យថា

" mommy ស្រឡាញ់កូន ស្រលាញ់ខ្លាំងណាស់ ស្រឡាញ់លើសពីពាក្យម្តាយនិងកូន " Lisa ដាច់ចិត្តទំលាយរឿងក្នុងចិត្តដែលខ្លួនលាក់វាទុកជាយូរ ។ មិនជាយ៉ាងមិចតាំងតែពីបានជួបក្មេងនេះតាំងពីដំបូងមកចិត្តរបស់គេក៏លួចស្រឡាញ់បាត់ទៅហើយពេលនេះរូបរាងកូនស្រីរបស់គេកាន់តែស្អាតធ្វើអោយចិត្តគេតាំងនៅមិនស្ងប់នៅពេលដែលឃើញមនុស្សមិនថាប្រុសឬក៏ស្រីដែលនៅជិតនិងសម្លឹងមកមើលកូនស្រីរបស់ខ្លួនដោយក្រសែភ្នែកចង់បាន

" កូនក៏ស្រឡាញ់mommyដែល អ្ហឹក!!! " Jennie  ក៏ឆ្លើយតបទៅកាន់mommyរបស់ខ្លួនវិញទាំងញញឹមដាបដោយទឹកភ្នែក ។ តាំងពីគេនៅក្មេងរហូតដល់ធំដឹងក្តីនេះមកចិត្តរបស់គេក៏ប្រាប់ថថាស្រឡាញ់រាងក្រាស់ទៅបាត់ទៅហើយតែមិនមែនស្រឡាញ់ក្នុងថាណាក់ជាកូននោះទេ
Lisaឮបែបនេះហើយក៏ញញឹមសប្បាយចិត្តរួចហើយក៏ចាប់ក្រសោបផ្ទៃមុខរាងតូចJennieហើយក៏ទម្លាក់បបូរមាត់ផ្កាឈូករបស់ខ្លួនទៅទម្លាក់លើបបូរមាត់សីុជម្ពូររបស់រាងតូចម្តងទៀត

#ហង្សភ្លើង

sugar mommy(ចប់)Where stories live. Discover now