Sugar mommy ភាគទី25

895 19 1
                                    

រឿង: sugar mommy
                                  ភាគទី25:ជួបគ្នាឆាប់ៗនេះ

   " យ៉ាងម៉េចដាច់ចិត្តចុះមកហើយឬអ្នកនាងម្ចាស់ផ្ទះ? " ជីស៑ូ ក៏ពោលឡើងពេលដែលឃើញលីសាដើរចុះមកខាងក្រោមវិញទាំងទឹកមុខញញឹមមិនដាច់ ។ នេះសុខចិត្តទុកភ្ញៀវចោលហើយឡើងទៅរកកូនស្រីរបស់គេបាត់ពាក្យអញ្ជីញអោយចូលក្នុងផ្ទះមួយម៉ាត់ក៏គ្មាន

   " ក៏ដូចដែលបងឃើញនិងហើយ " សម្តី លីសាចេញមកបែបនេះធ្វើអោយជីស៑ូដែលត្រូវជាភ្ញៀវនោះចង់តែស្ទុះទៅវាយអោយបែកមាត់នោះទេតែធ្វើម្តងយើងមកលេងផ្ទះគេយើងត្រូវតែទ្រាំនេះហើយជាពាក្យដែលជីស៑ូបានបន្លឺឡើងនៅក្នុងចិត្ត

   " នេះមិនគិតចង់អោយអ៑ុំនិងក្មួយគេជួបគ្នាទេឬយ៉ាងម៉េច " ជីស៑ូ នៅពេលដែលឃើញប្អូនស្រីដើរមកអង្គុយគងពាក់ខ្លានៅលើសាឡុងក្បែរខ្លួនហើយនោះក៏ចោទជាសំណួរសួរកាន់នាងភ្លាម

  " ទើបតែក្រោកពីគេងឥឡូវនៅងូតទឹកនៅឡើយទេ " លីសា តបទៅបងស្រីវិញទាំងមុខស្មើតាមទម្លាប់អ្នកដែលមិនចេះរាប់ញាតិមិត្តរបស់គេ ។
 
   " ចុះបងថ្លៃទៅណាបាត់ហើយ " លីសា អង្គុយបានបន្តិចក៏ចាប់អារម្មណ៍ថាបាត់បងថ្លៃមិនឃើញនៅអង្គុយជិតបងជីដូនមួយរបស់ខ្លួនក៏កើតជាចម្ងល់ទើបចោទសួរបងរបស់ខ្លួនភ្លាមៗដោយមិនគិតគូយូឡើយ

   " នោះ!!កំពុងតែនៅផ្ទះបាយជួយធ្វើម្ហូបអ្នកបម្រើ " ជីស៑ូ លើដៃចង្អុលអោយលីសាបានមើលតាមដៃរបស់ខ្លួននិងបានឃើញបងថ្លៃរបស់គេហើយថាកំពុងតែធ្វើម្ហូបយ៉ាងយកចិត្តទុកដាក់

     កាត់មកខាងភូមិគ្រឹះត្រកូលគីមដែលត្រូវជារបស់អ្នកម្នាងមកពីប្រទេសហ្វីលីពីនឯណោះវិញពេលនេះអ្នកបម្រើកំពុងតែនាំគ្នាញាប់ដៃញាប់ជើងមិនខុសពីភូមិគ្រឹះម៉ាណូបានប៉ុន្មានដែលតែទោះត្រង់ថាម្ចាស់ផ្ទះកំពុងតែអង្គុយអង្អែលរូបថតដែលខ្លួនបានឈរបីកូនស្រីបណ្តូរចិត្តនៅក្នុងដៃយ៉ាងមានសេចក្តីសុខទៅវិញ

   " មិនយូរទេយើងនិងបានជួបគ្នាឆាប់ៗនេះហើយបុត្រតូចរបស់មាតាបុត្រតូចដែលត្រូវជាព្រះនាងនៃប្រទេសហ្វីលីពីន " អ្នកម្នាង គីម ញញឹមអង្អែលរូបថតខ្លួនជាមួយនិងកូនស្រីបើកាលនោះមិនមានសង្រ្គាមទេមោះហើយពេលនេះខ្លួនជាមួយនិងបុត្រីប្រហែលជារស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខបាត់ទៅហើយ ។ តែវាសនាតម្រូវអោយមាតានិងបុត្រទ្រង់ត្រូវជួបគ្នាបានមួយខែត្រូវហើយគឺមួយខែប៉ុណ្ណោះសម្រាប់អ្នកពរពោះដូចជាទ្រង់គឺវាមានរយៈពេលខ្លីខ្លាំងណាស់ ។

" អ្នកម្នាង!! " បន្តិចក្រោយមកមនុស្សជំនិតរបស់ទ្រង់ក៏ដើរចូលមកតាមការហៅរបស់ទ្រង់

   " យ៉ាងម៉េចហើយដែលយើងអោយសុើបនោះ " អ្នកម្នាងគីម ដកកែវភ្នែកដែលស្រស់ថ្លាដូចកញ្ចក់របស់ទ្រង់ចេញពីរូបថតបុត្របណ្តូរចិត្តទើបងើបមុខទៅសួរមនុស្សជំនិត

   " គឺសើុបដឹងមកខ្លះហើយទាន!! "

   " ឆាប់និយាយមក "

   " គឺអ្នកដែលយកព្រះនាងតូចទៅចិញ្ចឹមនោះគឺគេមានឈ្មោះថា ឡាលីសាម៉ាណូបាន គឺជាម្ចាស់ក្រុមហ៑ុន ម៉ាណូបានគ្រុបហើយក៏ជាម៉ាហ្វៀស្រីដ៏មានអំណាចមួយរូបផងដែលកេរ្តិ៍ឈ្មោះល្បីល្បាយហើយកាលពីជាង19ឆ្នាំមុនគេក៏បានរើសក្មេងម្នាក់មកចិញ្ចឹមហើយក៏ជាក្មេងស្រីថែមទៀតហើយក្មេងម្នាក់នោះមានឈ្មោះថា ជេនី ម៉ាណូបាន  "

   " ការសង្ស័យរបស់យើងពិតជាមិនខុសពិតមែនតែគួរអោយស្តាយយើងទៅរកនៅក្រុមហ៑ុនតែបែរជាមិនបានជួបគេទៅវិញ " នឹកដល់រឿងនេះធ្វើអោយទ្រង់ចាប់ផ្តើមគិតច្រើនម្តងទៀតហើយបើសិនជាជេនីបានដឹងកាពិតថាទ្រង់ជាម្តាយរបស់គេតើគេនិងព្រមទៅតាមទ្រង់ត្រឡប់ទៅប្រទេសកំណើតវិញទេតើគេនិងព្រមទទួលស្គាល់ទ្រង់ទេតើគេនិងលើកលែងទោសអោយទ្រង់ទេ ។ នេះហើយគឺជាសំណួរដែលទ្រង់ចោទសួរខ្លួនឯងជារឿយៗពេលគិតដល់រឿងទាំងនេះពេលណាធ្វើអោយទ្រង់ចាប់ផ្តើមមិនសប្បាយព្រះទ័យឡើយ ។

   " ទ្រង់កុំពិបាកព្រះទ័យពេកអី " នៅពេលឃើញទឹកមុខស្រពោនរបស់អ្នកម្នាងអ្នកដែលមានតួនាទីការពារនិងមានឈ្មោះថាជាមនុស្សជំនិតនោះក៏និយាយលួងលោមទៅកាន់ទ្រង់ ។

   " មិនអោយយើងពិបាកព្រះទ័យយ៉ាងម៉េចទោះបីជាយើងបានជួបបុត្រវិញក៏ដោយក៏មិនប្រាកដថាគេព្រមទទួលស្គាល់យើងដែល " នរណាដែលថាមិនសប្បាយចិត្តពេលដែលបានជួបមនុស្សដែលបានបែកគ្នាអស់រយៈពេលរាប់ឆ្នាំមកហើយនោះតែអ្វីដែលសំខាន់នោះគឺខ្លាចគេមិនព្រមទទួលស្គាល់យើងទៅវិញទេ

   " ខ្ញុំជឿជាក់ថាព្រះនាងតូចជាមនុស្សមានហេតុផលណាស់ "

   " យើងក៏សង្ឃឹមបែបនោះដូចគ្នា!!បើពេលនេះមានព្រះស្វាមីនៅជាមួយយើងមិនដឹងជាយើងសប្បាយចិត្តប៉ុណ្ណានោះទេ "
ត្រូវហើយបើពេលនោះទ្រង់មិនការពារខ្លួនជាមួយនិងបុត្រនោះទេម្លោះហើយពេលនេះទ្រង់ក៏មិនសុគតដែលទោះបីជាគ្មានបុត្រនៅជាមួយក៏ទ្រង់អាចនិងមានអារម្មណ៍កក់ក្ដៅជាងនេះ ។  
#សូមអានដោយក្តីរីករាយ
#ហង្សភ្លើង🔥

sugar mommy(ចប់)Where stories live. Discover now