sugar mommy ភាគទី18

853 15 0
                                    

រឿង:Sugar mommy
                                  ភាគទី18:ក្តីសុខ

មើលយើងក្រឡេកមកមើលប្រទេសបារាំងដែលមានគូរស្នេហ៍មួយគូរដែលកើតឡើងពីការផ្សំផ្គុំរបស់ចាស់ៗទាំងសងខាងឯណោះវិញពេលនេះហាក់ដូចជាចុះសម្រុងគ្នានិងគ្នាច្រើនជាងមុន

" ប្រពន្ធសម្លាញ់បានអ្វីញាុំនិង " ជីសូ ដើរចូលមកអោបចង្កេះភរិយាពីក្រោយធ្វើអោយអ្នកខាងនោះរាងភ្ញាក់បន្តិចតែក៏សម្រួលអារម្មណ៍មកធម្មតាវិញមុនហាស្តីទៅកាន់ស្វាមី

" បងចង់បំភ័យអូនមែនទេ " ឆេយ៉ុង វាយដើមដៃស្វាមីតិចៗមុននិងបង្វិលខ្លួនអោយមកឈរទល់មុខស្វាមី ។ ជីសូ ឃើញដូច្នេះក៏អោនមុខទម្លាក់បបូរមាត់ចុះទៅលើបបូរមាត់ក្រពុំឈូករបស់ភរិយា ។

" អឹម..បានហើយឆាប់ឡើងទៅលើផ្លាស់សម្លៀកបំពាក់សិនទៅចាំខ្ញុំរៀបចំអាហារដាក់លើតុមុន " ឆេយ៉ុង

" អឹម..សុំបន្តិចទៀតមក " ជីសូ មិញនេះគេនៅថើបមិនទាន់ឆ្អែតផងក៏ត្រូវភរិយាយរុញចេញបាត់តាមមើលទៅប្រហែលជាអៀននិងគេទៀតហើយ

" បន្តិចទៀតអី!!ឆាប់ទៅ " ថាហើយឆេយ៉ុងក៏លើម្ហូបដែលរៀបចំដាក់ចានរួចជាម្រេចនោះទៅលើតុជីសូឃើញដូចច្នេះហើយក៏ដើរឡើងទៅខាងលើងូតទឹកផ្លាស់សម្លៀកបំពាក់ដើម្បីចុះមកញាុំបាយជាមួយនិងភរិយាវិញ

                       ៚15នាទីក្រោយមក៚

ជីសូក៏ចុះវិញជាមួយនិងសម្លៀកបំពាក់ថ្មីដើរចូលតុអាហារទាំងញញឹមសម្លឹងដាក់ភរិយា ។ មានអារម្មណ៍ថារយៈពេលក្រោយៗនេះទំនាក់ទនងរបស់ពួកគេក៏កាន់តែស្និតស្នាលជាងមុនឆ្ងាយណាស់ ជីសូក៏លែងហៅឆេយ៉ុងថាជាមនុស្សរំខានតទៅទៀត

" ឆាប់ញាុំទៅបង " ឆេយ៉ុង

" អូនក៏ដូចគ្នានេះញាុំអោយច្រើនៗ " ជីសូ ចាប់ម្ហូបដាក់ចូលទៅក្នុងចានឆេយ៉ុងទាំងញញឹម ។ បន្តិចក្រោយមកអាហារពេលល្ងាចក៏បានបញ្ចប់ដោយរលូនឆេយ៉ុងប្រមូលចានយកទៅលាងហើយក៏ឡើងទៅបន្ទប់គេងដែលមានស្វាមីកំពុងតែចាំគេនៅទីនោះ

                           ៚ក្រាក!!៚

" បងកំពុងតែធ្វើអីនិង " ឆេយ៉ុង ដែលដើរចូលមកនោះក៏ចោទសំណួរទៅកាន់អ្នកនាងស្វាមីដែលអង្គុយធ្វើមុខក្រញ៉ូវនោះ ។

sugar mommy(ចប់)Where stories live. Discover now