រឿង: sugar mommy
ភាគទី16: mommyប្តី" មិនទាន់ចុះមកទេម៉ែដោះហើយគេប្រាប់ថាចង់ញាុំស៑ុបម៉ែដោះជួយទៅធ្វើអោយគេផង "
" ចា៎!!ម្ចាស់ស្រី " គាតថាហើយហើយក៏ដើរចូលផ្ទះបាយបាត់ទៅចំណែកឯLisaឃើញបែបនេះក៏ដើរឡើងទៅខាងលើវិញដើម្បីទៅមើលកូនស្រីរបស់ខ្លួនមិនដឹងថាគេក្រោកពីគ្រែរួចឬមួយក៏អត់នោះទេ
មកដល់ក្នុងបន្ទប់LisaមិនបានឃើញJennieទៀតនោះតែបែរជាបានឮសំឡេងស្រែកច្រៀងល្វីយៗចេញពីបន្ទប់ទឹកទៅវិញ
" ស្រឡាញ់បងអូនឈឺ.....ចាប់ម្លេះតែដល់ពេលនេះនៅស្នេហ៍ពុំងារ " សំឡេងស្រែកច្រៀងក៏បានឮមកដល់ខាងក្រៅធ្វើអោយLisaដែលនៅអង្គុយលើកពូកក៏លេចចេញស្នាមញញឹមចេញមកទាំងមិនដឹងខ្លួន
" អា៎យ!! mommyប្តី " Jennie នៅពេលងូតទឹកសម្អាតខ្លួនរួចរាល់ហើយក៏ដើរចេញមកវិញតែក៏ត្រូវភ្ញាក់និងmoommyរបស់ខ្លួនដែលអង្គុយចាំគេនោះឡើងភ្លាត់សំឡេង
" កូននិយាយថាមិចមិញនេះJean " Lisa នៅពេលដែលកូនស្រីភ្ញាក់ហើយហៅខ្លួនបែបនេះភ្លាម ។ នេះទៅចេះពាក្យនេះមកពីណាសុទ្ធតែmoomyប្តី
" កូននិយាយអី!!អត់បាននិយាយអី្វផង " Jennie ទោះបីជាដឹងថាmoommyរបស់គេចង់សំដៅទៅលើប្រយោគដែលខ្លួននិយាយមុននេះក៏ដោយក៏គេធ្វើដូចជាមិនដឹងរឿងព្រោះតែខ្មាស់មាត់និងពាក្យដែលខ្លួនបាននិយាយមុននេះ
" ប៉ុន្តែmoommyបានឮ " Lisa ក៏ដឹងហើយថាអ្នកម្ខាងទៀតអៀនមាត់ក៏ដោយក៏គេនៅតែបន្តញ៉ោះអោយកូនស្រីខឹងនិងមុខក្រហមលើសដើម
" mommy " Jennie ស្រែកព្រមទាំងសម្លក់មុខmommyរបស់ខ្លួនឡើងចង់ជុះគ្រាប់ភ្នែកទៅហើយតែmommyរបស់គេក៏បែរជាធ្វើមិនខ្វល់និងកែវភ្នែកពិឃាតរបស់គេទៅវិញគួអោយខឹងណាស់
" អា៎!!! mommyឈប់ញ៉ោះក៏បាន " Lisa ក៏និយាយសម្រួលថាខ្លួននិងឈប់ញ៉ោះកូនស្រីទៀតហើយទើបJennieព្រមងាកមុខចេញទាំងមិនអស់ចិត្តនឹកខឹងក្នុងចិត្តនិងពាក្យសម្តីរបស់mommy ។
" តោះmommy " មួយសទ្ទុះក្រោយមកJennieក៏សម្លៀកបំពាក់រួចរាល់ក៏បបួលmommyរបស់ខ្លួនចុះទៅខាងក្រោមព្រោះថាក្រពះគេពេលនេះចាប់ផ្តើមធ្វើទុក្ខកូរឥតឈប់ហើយ ។