Sugar mommy ភាគទី24

703 15 0
                                    

រឿង: Sugar mommy
                             ភាគទី24:ស្តាយសាច់សៗខ្ចីៗ

    បន្ទាប់ពីស្របសម្រួលគ្នារួចរាល់ហើយឆេយ៉ុងនិងជីសូក៏នាំគ្នាចុះមកខាងក្រោមវិញ ។ តាមមើលទៅទឹកមុខម្នាក់ៗដូចជាញញឹមមានសេក្តីសុខនៅពេលដែលបានមកដល់ទឹកដីកំណើតលើនេះព្រោះមកលើមុនៗពួកគេមិនបានស្និតស្នាលនិងគ្នាបែបនេះនោះទេ ។

   " អីយ៉ា!!យល់ដល់ចិត្តខ្ញុំផងទៅបងថ្លៃ " លីសា ដែលដើរកាត់តាមនោះក៏បានឃើញពួកគេផ្អែមល្ហែមនិងគ្នាបែបនេះក៏ពោលឡើងបែបលេងសើច

   " ច្រណែនមែនទេ " ជីសូ ក៏ពោលឡើងឆ្លើយតបជំនួសប្រពន្ធរបស់ខ្លួន ។

   " ក៏តិចៗដែលណាបង " លីសា ធ្វើជាពេបមាត់រួចក៏និយាយថាក៏រាងច្រណែនតិចៗព្រោះតែឥឡូវនេះខ្លួនមិនសូវជាមានពេលវេលានៅជាមួយព្រះនាងតូចប៉ុន្មាននោះទេ ។ ត្រូវចាត់ចែងឯកសារណាមួយត្រូវបាត់ឯកសាកដែលខ្លួនខំធ្វើទុក្ខនោះទៀត

   " បានហើយ!!ឥឡូវទៅភូមិគ្រឹះវិញទៅ " ឆេយ៉ុង

   " ត្រូវហើយព្រោះពេលនេះកំពុងតែនឹកសំណព្វចិត្តផង " ថាហើយអ្នកទាំងបីក៏នាំគ្នាដើរចេញមកចូលទៅក្នុងឡានដែលបានចតចាំពួកគេរួចជាម្រេចនោះដោយមានមនុស្សជំនិតដើរតាមរាងៗខ្លួន

                       ៚ភូមិគ្រឹះម៉ាណូបាន៚

    ឡានសេរីទំនើបបានធ្វើដំណើរមកឈប់នៅមុខភូមិគ្រឹះដ៏ធំស្គឹមស្កៃរបស់ត្រកូលម៉ាណូបាន ។ គ្រាន់តែឡានបានឈប់ភ្លាមលីសាដែលត្រូវជាម្ចាស់ភូមិគ្រឹះក៏ដើរចូលទៅក្នុងផ្ទះដោយមិនចាំបងថ្លៃជីដូនមួយរបស់ខ្លួនបន្តិចណាសោះឡើងព្រោះតែចិត្តពេលនេះកំពុងនឹកម្ចាស់រាងកាយតូចស្តើងសមនិងដងខ្លួនដែលខ្លួនបានណេតនិតកាលពីមិលម្សិលមិញ

   " ម៉ែដោះជេនគេភ្ញាក់ឬនៅ " លីសា សួរទៅកាន់ម៉ែដោះដែលដើរមកចាំទទួលខ្លួនដូចសព្វមួយដងនោះ

   " គឺអ្នកនាងតូចមិនទាន់ក្រោកទេម្ចាស់ស្រី "

   " នេះម៉ោង10ហើយនៅមិនទាន់ក្រោកទៀត " លីសា បន្ទាប់ពីឮម៉ែដោះពោលមកកាន់ខ្លួនវិញដូចច្នេះក៏លើនាឡិកាតម្លៃថ្លៃកប់ពពកនោះមកមើលឃើញថាម៉ោង10ទៅហើយកូនស្រីសំណព្វចិត្តគេមិនទាន់ក្រោកទៀត ។ ថាហើយលីសាក៏ដើរឡើងទៅខាងលើបាត់ទៅ

sugar mommy(ចប់)Where stories live. Discover now