sugar mommy ភាគទី26

602 15 0
                                    

រឿង: sugar mommy
                                  ភាគទី26:ចាប់ខ្លួន

បន្ទាប់ពីងូតទឹករួចរាល់ហើយជេនីក៏ដើរចុះមកខាងក្រោមដើម្បីញាុំបាយព្រោះក្រពះគេពេលនេះចាប់ផ្តើមធ្វើទុកហើយ

" ចុះមកហើយឬព្រះនាងតូច " លីសា កំពុងតែនិយាយពិភាក្សារឿងការងារជាមួយនិងជីស៑ូសុខៗក៏ក្រឡេកទៅឃើញសំណព្វចិត្តរបស់ខ្លួនកំពុងតែដើរចុះមក

" mommyកូនឃ្លានហើយ " ជេនី ចុះមកដល់ខាងក្រោមភ្លាមក៏ដើរមកអង្គុយជិតmommyដោយមិនបានចាប់អាម្មណ៍ថាមានមនុស្សកំពុងតែអង្គុយសម្លឹងមើលមកគេនោះទេ

" បែកគ្នាមិនបានប៉ុន្មានផងក្មួយសំណព្វចិត្តគេលែងស្គាល់យើងបាត់ទៅហើយ " ជីស៑ូ ធ្វើជាត្អូញត្អែរពេលដែលក្មួយស្រីសំណព្វចិត្តធ្វើដូចជាគ្មានវត្តមានគេនៅទីនេះចឹង

" អ៑ុំស៑ូ!!!អ៑ុំមកដល់យូរហើយមែនទេមិញនេះជេនមិនឃើញអ៑ុំៗកុំខឹងជេនអីណា " ជេនី នៅពេលបានឮសំឡេងត្អូញត្អែររបស់អ្នកជាអ៑ុំហើយក៏មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងទើបស្ទុះទៅអោបអ៑ុំរបស់ខ្លួនទាំងនិយាយលួងលោមដើម្បីកុំអោយគាត់ខឹងនិងខ្លួន

" មកដល់យូរហើយតែអន់ចិត្តណាស់នៅពេលគេមិនឃើញយើងបែបនេះ " ជីស៑ូ ធ្វើជាពោលពាក្យទាំងអន់ចិត្តទាំងអោនមុខចុះដើម្បីញ៉ោះក្មួយសំណព្វចិត្តរបស់ខ្លួនលេងព្រោះបែកគ្នាយូរគេក៏ពេញរូបពេញរាងស្អាតប្លែកចឹងតើបានជាប្អូនស្រីជើងល្អរបស់គេតាមហួងហែងខ្លាំងណាស់

" អ៑ុំ!!អ្នកណាថាជេនមិនឃើញអ៑ុំបើជេនមិនឃើញពេលនេះជេនអោបអ្នកណា " ជេននី ឃើញបែបនេះក៏ខំប្រឹងនិយាយលួងលោមទាំងទឹកមុខខ្ជូតៗធ្វើអោយអ្នកជាអ៑ុំដែលរៀងអន់ចិត្តបន្តិចដែលមិញនេះក៏បាត់អស់រលីង

" បានហើយអ៑ុំយ៉ុងសំណព្វចិត្តរបស់ក្មួយក៏មកដែល " ជីស៑ូ

" ពិតមែនហេស!! ចុះពេលនេះគាត់នៅឯណា "

" កំពុងតែនៅក្នុងផ្ទះបាយធ្វើម្ហូប " ឮបែបនេះហើយជេនីក៏រត់ចូលទៅក្នុងផ្ទះបាយយ៉ាងលឿនធ្វើអោយអ្នកដែលអង្គុយមើលពីចម្ងាយក៏រាងខ្លាចថាគេនិងដួលបន្តិចដែល

" អ៑ុំយ៉ុង!!! "

" អា៎!!!ស្រែអីក៏ស្រែខ្លាំងម្ល៉េះនាងតូច " ឆេយ៉ុង ដែលបានឮសំឡេងស្រែកហៅរបស់ក្មួយហើយក៏ដាក់វែកសម្លចុះរួចក៏លើដៃទទួលចាំអោបគេដោយមិភ្លេចពោលពាក្យថាគេស្រែអីខ្លាំងម្លេះទាំងដែលគេនៅនិងមុខសោះ

" នឹកអ៑ំុណាស់ " ជេនី និយាយឆ្លើយតបទៅកាន់ឆេយ៉ុងវិញទាំងពេបមាត់ដូចកូនក្មេងធ្វើអោយឆេយ៉ុងពិតជាខ្នាញ់និងគេខ្លាំងណាស់

" អ៑ុំក៏នឹកនាងតូចឯងដូចគ្នា "

" ពេលនេះខ្ញុំធំហើយមិនមែនជាតូចដែលពូកែង៉ក់ងរនោះទៀតទេ " ជេនី ហាក់ដូចជាមិនពេញចិត្តនិងសព្វនាមដែលអ៑ុំរបស់ខ្លួនហៅសោះដូចច្នេះហើយក៏ខំប្រឹងរ៉ាយរ៉ាប់ប្រាប់ថាខ្លួនគេពេលនេះធំហើយមិនពូកែង៉ក់ងរដូចមុនទៀតនោះទេ

" អា៎!!បានៗឈប់ហៅនាងតូចក៏បាន ឥឡូវទៅផ្សារជាមួយអ៑ុំទេ " ឆេយ៉ុង ដោយសារតែក្នុងភូមិគ្រឹះនេះខ្វះគ្រឿងផ្សំសម្រាប់ធ្វើម្ហូបបន្តិចបន្តួចទើបឆេយ៉ុងសម្រេចចិត្តថានិងទៅផ្សារទៅហើយតែចៃដន្យជេនីក៏ស្រែហៅគេទើបធ្វើអោយជាប់នៅនិយាយជាមួយគ្នាបន្តិចទៅហើយក៏បបួលគេទៅបានជាគ្នា ។

" ទៅចា៎ " ថាហើយអ្នកទាំងពីរក៏បណ្តើរគ្នាចេញពីផ្ទះបាយរួចហើយក៏សុំអនុញ្ញាតពីស្វាមីរៀងៗខ្លួន ។ មុនដំបូងលីសាមិនចង់អោយជេនីទៅប៉ុន្មានទេព្រោះខ្លាចថានិងមានគ្រោះថ្នាក់នៅពេលដែលឮឆេយ៉ុងនិយាយថាមិនបាច់អោយអង្គរក្សទៅតាមខ្លួននោះទេតែដោយសារតែជេនីរំអុកខ្លាំងពេកទើបនាងសម្រេចចិត្តថាអោយទៅ ។

     បន្ទាប់ពីទទួលបានការអនុញ្ញាតហើយពីរនាក់អ៑ុំនិងក្មួយក៏បណ្តើរគ្នាចូលឡានបានទៅ ។ ឡានផ្លាកលេខត្រកូលម៉ាណូបាន បានធ្វើដំណើរតាមដងផ្លូវសាធារណៈរហូតមកដល់ទីតាំងដែលខ្លួនចង់មកនោះគឺផ្សារទំនើប ។ ក្រោយពីទិញរបស់ដែលត្រូវការរួចរាល់អស់ហើយអ្នកពីរក៏ត្រឡប់មកភូមិគ្រឹះវិញប៉ុន្មាននៅតាមផ្លូវស្រាប់តែមានឡានមួយគ្រឿងបើកមកកាត់មុខឡានរបស់គេធ្វើអោយអ្នកបើឡានត្រូវចាប់ហ្វ្រាំងមួយទំហឹង

" មានរឿងអីមែនទេអ៑ុំ "

" គឺមានឡានមួយគ្រឿងបានបើកមកកាត់មុខឡានរបស់យើងចាំខ្ញុំចុះទៅមើលចោះទាន " ថាហើយអ៑ុំអ្នកបើកឡានក៏បើកទ្វាចុះពីឡានដោយមិនស្ទះស្ទឹ ។ ប៉ុន្តែចុះពីឡានបើមិនទាន់បានប៉ុន្មានជំហានផងក៏ត្រូវមនុស្សប្រុសពាក់អាវខ្មៅបិទមុខប៉ុន្មាននាក់បានវាយគាត់អោយសន្លប់រួចហើយក៏អូសគាត់ចេញទើបប្រញ៉ាប់ស្ទុះទៅទាញទ្វាឡានហើយក៏ចាប់ឆេយ៉ុងនិងជេនីដាក់ចូលក្នុងឡានរបស់ពួកវារួចក៏បើកចេញទៅដោយបន្សល់ទុកឡានដែលចតចោលកណ្តោលផ្លូវ
#សូមអានដោយក្តីរីករាយ
#ហង្សភ្លើង🔥

sugar mommy(ចប់)Where stories live. Discover now