sugar mommy
ភាគទី2:យល់ច្រឡំ" mommy " ក្មេងតូចឃើញទឹកមុខម្តាយខ្លួនដូចច្នេះក៏ចាប់ផ្តើមទាញជាយអាវម្តាយខ្លួនតិចៗរួចក៏ហៅសព្ទនាមដែលគេតែងតែហៅជាប្រចាំ ។ Lisa ក្រោយឃើញកូនស្រីតូចរបស់ខ្លួនហៅដូចច្នេះទឹកមុខដែលមាំគ្មានញញឹមនោះក៏ចាប់ផ្តើមប្រែមកញញឹមភ្លាមៗ
" ចា៎!ព្រះនាងតូចមានការអី្វមែនទេ " Lisa ឆ្លើយតបទៅកាន់កូនស្រីតូចរបស់ខ្លួនវិញទាំងសម្លេងស្រាលនិងស្នាមញញឹមជាប់នៅលើផ្ទៃមុខខុសពីពេលដែរនិយាយជាមួយពួកអ្នកទាំងអស់នោះ
" មិញនេះmommyកើតអី? " ក្មេងតូចងើមមុខទៅរកអ្នកដែលមាននាមជាmommyនោះទាំងទឹកមុខស្រពោនព្រោះតែមិនដែលឃើញmommyខ្លួនប្រតិកម្មខ្លាំងយ៉ាងនេះទេមិញនេះគេភ័យខ្លាំងណាស់
" mommyមានកើតអីឯណាព្រះនាងតូច " Lisa យកដៃទៅអង្អែលលើក្បាលនាងតូចបណ្តូរចិត្តតិចៗបំណងលួងលោមអោយគេបាត់ភ័យ ។ មិញនេះទទួលស្គាល់ថាគេឆាវឆៅមិនបានគិតថាខ្លួនក៏នៅជាមួយសំណព្វចិត្ត
" តែកូនឃើញ " នាងតូចនៅតែប្រកែកតវ៉ាជាមួយនិងម្តាយខ្លួនមិញនេះគេឃើញពិតមែនណាមិចក៏mommyគេថាគ្មានទៅវិញ
" ចង់បានអីក៏និយាយមកព្រះនាងតូចរបស់mommy " Lisa និយាយបែបនេះហើយធ្វើអោយក្មេងតូចដែលអោនមុខចុះនោះប្រញាប់ងើបមុខឡើងញញឹមចេញធ្មេញមកធ្វើអោយអ្នកម្ខាងទៀតអត់ខ្នាញ់ពុំបាន ។ ឃើញទេចរិតគេនៅតែដដែលអោយតែចង់បានអ្វីគឺគេតែងតែធ្វើចរិតបែបនេះដាក់mommyរបស់ខ្លួន( ចុះអ្នកអាននោះ:)
" គឺ..គឺចង់ទៅលេងសួនកម្សាន្ត " នាងតូចគិតមួយសន្ទុះទើបប្រាប់ម្តាយថាខ្លួនចង់បានអីតែក៏រាងអន់ចិត្តបន្តិចដែលmommyគេតែងតែដឹងពីល្បិចរបស់គេមុនរហូត ។
" បាន!តោះទៅញាុំបាយហើយទៅក្រុមហ៑ុមវិញពេលល្ងាចmommyនិងជូនព្រះនាងក្បាលខូចឯងទៅលេងសប្បាយចិត្តទេ " នាងតូចងក់ក្បាលទាំងញញឹមដើម្បីបញ្ជាក់ថាគេសប្បាយចិត្តខ្លាំងណាស់ ។
បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចរាល់ហើយពីរនាក់ម្តាយនិងដែលមិនមែនជាសាច់ឈាមបង្កើតនិងគ្នានោះក៏បណ្តើរគ្នាចេញពីក្នុងហាងលំដាប់ផ្កាយ5នោះចេញទៅដោយមានកូនចៅនិងជំនិតដើរតាមពីក្រោយមិនដាច់ ។ មកដល់ក្រុមហ៑ុមLisaក៏ក្រឡេកទៅមើលកូនស្រីដែលខ្លួនតែងតែហៅថាព្រះនាងតូចនោះក៏ឃើញថាគេគេងលក់បាត់ទៅហើយទើបខ្លួនមិនមាត់លើកបីកូនស្រីបណ្តូរចិត្តដើរចូលទៅក្នុងក្រុមហ៑ុនបាត់ទៅ ។ lisa ដាក់អោយកូនតូចបណ្តូរចិត្តនៅលើដាឡុងថ្នមៗរួចលើកដៃទៅអង្អែលក្បាលនាងតិចៗហើយក៏ទម្លាក់បរបូរមាត់ទៅសក់ទន់ក្រអូបនោះ