Sugar mommy ភាគទី5

1K 28 2
                                    

sugar mommy
                          ភាគទី5:លក្ខខណ្ឌ

                    ៚7ឆ្នាំក្រោយមក៚

ពេលនេះវាកន្លងផុតទៅអស់រយៈពេល7ឆ្នាំទៅហើយពេលនេះក្មេងតូចដែលLisaបានយកមកចិញឹ្ចមទុកដូចជាកូនបង្កើតរបស់ខ្លួននោះពេលនេះក៏មានវ័យ19ឆ្នាំទៅហើយប៉ុន្តែរូបរាងនិងចរិតរបស់គេក៏នៅតែដដែលតែអ្វីមិនដដែលនោះគឺចិត្តស្រឡាញ់របស់ក្មេងតូចគឺរឹតតែស្រឡាញ់mommyរបស់គេខ្លាំងលើសដើម

" Good morning mommy  ជុប៎ " Jennie ដែលមាននាមជាព្រះនាងតូចរបស់ម៉ាហ្វៀស្រីក្នុងវ័យ19ឆ្នាំចុះមកពីលើផ្ទះដើរមកថើបmommyរបស់ខ្លួនដែលអង្គុយចាំគេនៅតុអាហារនោះ

" ថ្ងៃនេះក្រោកពីព្រឹកធ្វើខ្លួនស្អាតបែបនេះចង់ទៅណាមែនទេ " Lisa ពេលនេះនាងមានវ័យ25ឆ្នាំទៅហើយបើនិយាយពីសម្រស់ក៏ស្រស់ស្អាតជាងមុនទៅទៀត ។

" ថ្ងៃនេះកូនចង់ទៅក្រុមហ៑ុនជាមួយmommyដែល " Jennie ដាក់ខ្លួនអង្គុយនៅលើកកៅអីដែលនៅខាងស្តាំដៃmommyរបស់ខ្លួន

" ចុះហេតុអីចាំបាច់ស្លៀកខ្លីយ៉ាងនេះ " Lisa សម្លឹងមើលកូនសំណព្វចិត្តរបស់ខ្លួនរួចក៏ឃើញថាគេស្លៀកខ្លីខ្លាំងណាស់ទើបធ្វើអោយចិត្តខឹងមួម៉ៅមិនដឹងកើតមកពីណា
" mommy ហា៎ប៉ុនហ្នឹងវាមិនខ្លីពេកទេ " Jennie និយាយធ្វើដូចធម្មតាតែធ្វើអោយអ្នកដែលកំពុងតែស្តាប់ឯណ្ណោះវិញគឺមិនធម្មតានោះទេ

" Jan កូនឆាប់ឡើងទៅដូចេញទៅ " Lisa និយាយទាំងទឹកមុខស្មើបញ្ជាក់ថាគេមិនបាននិយាយលេងនោះទេ ទើបធ្វើអោយJennieឯណ្ណោះវិញចាប់ផ្តើមធ្វើមុខក្រញ៉ូវដាក់mommy

" តែកូនក៏ធ្វើខ្លួនរួចហើយmommyក៏ឃើញ " Jennie តបទៅកាន់mommyរបស់ខ្លួនវិញទាំងទឹកមុខមិនស្រស់។នេះគេខំធ្វើខ្លួននិងរើសម្លៀកបំពាក់ចេញពីក្នុងទូរអស់ទៅហើយទម្រាំតែត្រូវចិត្តមួយឈុតនេះឯងហើយmommyរបស់គេចង់អោយគេឡើងទៅដូវាចេញទៀតមិនអាចនោះទេ

" បាន!!កូនចង់ស្លៀកបែបនេះក៏ស្លៀកចុះតែត្រូវមានលក្ខខណ្ឌ " Lisa ញញឹមចុងមាត់ទៅកាន់កូនស្រីរបស់ខ្លួនធ្វើអោយគេចាប់ផ្តើមឆ្ងល់ភ្លាមៗថាលក្ខខណ្ឌនោះជាអ្វី

" លក្ខខណ្ឌអីទៅmommy " Jennie ដាក់ស្លាបព្រាដែលខ្លួនបានកាន់មុននេះបន្តិចចុះវិញរួចក៏ងាកមុខមកសួរmommyរបស់ខ្លួនទាំងឆ្ងល់

" កូនមិនបាច់ចង់ដឹងទេដល់ពេលmommyគង់តែប្រាប់កូនដោយខ្លួនឯងទេ!!បានហើយឆាប់ញាុំបាយទៅ " Lisa ហាស្តីរួចហើយក៏លើកកែវទឹកនៅក្បែរដៃនោះមកក្រេបបន្តិចរួចក៏ដាក់ចុះវិញ

  អាហារពេលព្រឹកក៏បញ្ចប់ទៅដោយរលូនហើយក៏ពោរពេញទៅដោយស្នាមញញឹមដូចគ្នា ។ បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចហើយLisa និង Jennieក៏បានបណ្តើរគ្នាមកក្រុមហ៑ុមធ្វើអោយបុគ្គលិតនៅទីនោះក៏ចាប់ផ្តើមមានចិត្តលួចប្រណែននិងអ្នកដែលមាននាមជាព្រះនាងតូចរបស់ម៉ាហ្វៀស្រីរឺក៏ម្ចាស់ក្រុមហ៑ុមលំដាប់ប្រទេសមួយនេះ

" mommy " គ្រាន់តែមកដល់ក្នុងអហ្វីសភ្លាមJennieក៏រត់ទៅអង្គុយលើសាឡុងដែលខ្លួនតែងតែអង្គុយចាំmommyរបស់ខ្លួនដូចសព្វមួយដងនោះ

" អឹម..មានអីមែនទេព្រះនាង " Lisa ក្រោយឮសំឡេងមួយបានហៅខ្លួនហើយក៏ស្ងាត់ទៅវិញដូចច្នេះគេក៏ប្រញាប់ដកមុខចេញពីការងាររួចក៏ក្រឡេកទៅមើលក្មេងដែលអង្គុយនៅលើសាឡុងនោះមុននិងសួរថាតើគេមានរឿងអ្វី

" ពេលmommyចេញពីធ្វើការជូនកូនទៅផ្សារទំនើបបន្តិចបានទេ " Jennie និយាយទៅកាន់mommyរបស់ខ្លួនទាំងធ្វើទឹកមុខខ្ជូតៗខ្លាចក្រែងmommyរបស់ខ្លួនមិនយល់ព្រម

" ចា៎!!!បានណាព្រះនាងតូចរបស់mommy " Lisa តបត.ទៅកាន់គេវិញទាំងញញឹមយល់ព្រមទើបងាកមុខមកមើលឯកសារនោះវិញ

  ពេលនៅថ្ងៃក៏រាងជ្រែទៅហើយបញ្ជាក់ថាពេលនេះក៏ជាពេលថ្ងៃដូចគ្នា ។ Lisa បិទឯកសារទុកលើដៃដែលមានបំពាក់នាឡិកាសេរីចុងក្រោយដែលមានតម្លៃកាប់ពពកនោះមកមើលក៏ឃើញថាម៉ោង10កន្លះទៅហើយទើបចោលភ្នែកទៅមើលសំណព្វចិត្តខ្លួនដែលនៅលើសាឡុងនោះក៏ឃើញថាគេគេងលក់ទៀត

" ហឹុស..ហឹុស សូមបីតែគេងក៏គួរអោយស្រឡាញ់ដែរក្មេងនេះ " Lisa ដើរចូលមកអង្គុយជិតអ្នកដែលកំពុងតែគេងនោះរួចក៏លើកដៃទៅផាត់សក់ដែលបាំងមុខគេនោះតិចៗ

" អឹម..អឹមmommy " អ្នកដែលគេងលក់អស់ពេលជាយូរនោះក៏ចាប់ផ្តើមបើភ្នែកឡើងអ្វីដែលគេឃើញមុនគេនោះគឺmommyសំណព្វចិត្តរបស់ខ្លួន

" mommyរំខានកូនមែនទេ " ក្រោយឃើញគេភ្ញាក់បែបនេះLisaក៏សួរឡើងក្រែងគេជាអ្នកធ្វើអោយព្រះនាងតូចរបស់ខ្លួនភ្ញាក់តែគេក៏ក្រវីក្បាលបញ្ជាក់ថាមិនមែនទេ

#ហង្សភ្លើង

sugar mommy(ចប់)Where stories live. Discover now