រឿង: sugar mommy
ភាគបញ្ចប់ពេលនេះវាកន្លងផុតទៅមួយអាទិត្យទៅហើយដែលជេននីនិងលីសាមិនបានជួបមុខគ្នាសូម្បីបន្តិច ។ លីសា តាំងពីបែកពីជេននីមកអារម្មណ៍របស់គេមិនសូវជានៅក្នុងខ្លួនព្រឹកក៏ចេញទៅធ្វើការល្ងាចឡើងមកវិញក៏សំងំលាក់ខ្លួននៅក្នុងបន្ទប់ផឹកស្រាសូម្បីតែថ្ងៃប្រជុំក៏គេធ្វើមិនបានល្អក្នុងចិត្តចេះតែនឹកគិតទៅដល់កូនស្រីសំណព្វចិត្តដែលខ្លួនតែងតែហៅថាព្រះនាងតូចពេញៗមាត់នោះ ។ ចំណែកឯជេននីវិញក៏ដូចគ្នាគេចេញពីមន្ទើរពេទ្យមកគេមិនបានទៅភូមិគ្រឹះម៉ាណូបាននោះទេព្រោះអ្នកស្រីគីមដែលត្រូវជាមាតាបាននាំគេមកភូមិគ្រឹះគីមទៅវិញ ។ ទោះបីជាខ្លួននៅក្នុងភូមិគ្រឹះគីមក៏ពិតមែនប៉ុន្តែចិត្តនៅក្នុងភូមិគ្រឹះម៉ាណូបានដែលជាកន្លែងដែលខ្លួនរត់លេងតាំងពីក្មេងមកទើបធ្វើអោយចិត្តគេពិតជាចង់ត្រឡប់ទៅវិញខ្លាំងណាស់
" មានរឿងអ្វីមែនទេ " អ្នកម្នាងគីម ស្រដីសួរទៅកាន់បុត្រីដែលគិតតែពីឈរមុខសួនដកដង្ហើមធំមិនឈប់ជាច្រើនដងនោះ
" មិនមានអ្វីទេក្រាបទូល " ជេននី ខំប្រឹងញញឹមទាំងដែលក្នុងចិត្តស្ទើរតែប្រេះបែកជាបំណែកៗទៅហើយ
" មាតាដឹងថាបុត្រនឹកគេ!!បើនឹកគេខ្លាំងបែបនេះមិចមិនទៅរកគេទៅ "
" ព្រះមាតា " ជេននី ងាកមុខមកសម្លឹងមុខទ្រង់វិញទាំងកលរកយំព្រោះមិននឹកស្មានថាគាត់យល់ព្រមអោយគេទៅជួបmommyរបស់គេវិញសោះ" ទៅរកគេចុះបុត្រទៅរកម្ចាស់បេះដូងរបស់បុត្រចុះ " អ្នកម្នាងគីម ត្រូវហើយគាត់គួរតែទុកចិត្តគេបានហើយគេជាអ្នកចិញ្ចឹមបីបាច់កូនគាត់តាំងពីតូចមកហេតុអ្វីក៏គាត់ចង់បំបែកបំបាក់គេទៅវិញគិតរឿងនេះលើកណាក៏គាត់មានអារម្មណ៍ថាខុសម្ងន់ណាស់
៚ភូមិគ្រឹះម៉ាណូបាន៚
ជេននីចំណាយពេលយូរគួសមដើម្បីមកភូមិគ្រឹះដែលខ្លួនបានរស់នៅក៏ដូចជាមករកម្ចាស់បេះដូងរបស់ខ្លួនដែលបានបែកគ្នាជាងមួយអាទិត្យដោយមិនមានកាទាក់ទងគ្នាបន្តិចណាឡើយនោះ