Chapter I [Ep 1 :សង្សារខ្ញុំ!!]

1.9K 100 4
                                    

ចាប់ផ្ដើមពីអ្វីដែលមិនគួរឲ្យជឿ....
Jungwon part!

"Jay!!!"
ខ្ញុំដើរផងស្រែកផងដើម្បីស្វែងរកមនុស្សម្នាក់

ងក់!!
ប៉ុន្តែខ្ញុំក៏ឈប់ទៅវិញភ្លាមៗពេលបានឃើញរឿងដែលកំពុងកើតឡើងនៅនិងមុខ។ Jay ដេកលើក្មេងប្រុសម្នាក់ដោយមាត់ពួកគេបានថើបគ្នា។ ខ្ញុំឈឺចាប់ដូចគេហែងទ្រូងអារម្មណ៍ដែលក្តៅងំក៏បានផ្ទុះឡើងរាប់រយអង្សាព្រោះតែខឹង។ វាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់។

[.....]

ខ្ញុំ តែងតែគិតថាស្នេហាគឺគ្រាន់តែឲ្យម្នាក់ៗមានភាពស្មោះត្រង់និងគ្នាទៅបានហើយ...ប៉ុន្តែខ្ញុំមិនបានថាត្រូវតែស្មោះនិងមនុស្សក្បត់ទេដូច្នេះហើយកុំយកភាពស្មោះត្រង់ទៅប្រកួតប្រជែងនិងពពួកព្រានអីវានិងគ្មានប្រយោជន៍ទេ យើងមានខួរក្បាលនិងការគិតដូចគ្នាបែបនេះហើយយកវាមកប្រើទៅកុំធ្វើជាជនរងគ្រោះតែត្រូវជាគ្រោះសម្រាប់ជនបង្កវិញ។
យល់ហើយមែនទេ?ចឹងតោះចាំខ្ញុំធ្វើឲ្យអ្នកឃើញ!

នៅថ្ងៃដែលបើកវិសមកាល មានមនុស្សអ៊ូអរពេញទីធ្លាសាលា ម្នាក់ៗឈរជាជួរ នៅពីមុខអគារសិក្សា ចាំស្តាប់រឿងឥតប្រយោជន៍ពីលោកនាយក សម្អុយម្នាក់នោះទាំងស្ងៀមស្ងាត់ ខ្ញុំយល់ថាសលានេះមានរបៀបរាបរយ ជាងសាលាខ្ញុំរៀនឆ្ងាយណាស់។ បើប្រៀបធៀបទៅដូចមួយប៉ែកម្នាក់ចឹង សាលាខ្ញុំសិស្សមានសិទ្ធិ សេរីភាពគ្រប់យ៉ាង ចង់ធ្វើអីធ្វើនិង ចង់វៃ វៃ គ្មាននណាមកមហាគ្រប់គ្រង់បានទេ

"គ្រប់គ្នា!!ចាប់ផ្តើមគោរព!"
ខ្ញុំឈរមើលពីក្លោងទ្វារសាលាទៅកាន់ប្រុសម្នាក់ដែលកំពុងនិយាយបញ្ហាទៅសិស្សគ្រប់គ្នា។ គេមានរាងខ្ពស់ហើយក៏សង្ហាមិនអន់ប៉ុន្មានដែរ សម្តីរបស់មានឥទ្ធិពលណាស់គ្រាន់តែនិយាយចប់ភ្លាគ្រប់គ្នក៏ធ្វើតាម បើឲ្យស្មានគេប្រហែលជាអ្នកគ្រប់គ្រង

Love Toxic 1 ចប់Where stories live. Discover now