[Ep2:ការស្និទ្ធស្នាល!!]

989 82 0
                                        

រឿងខ្លះមិនសុទ្ធតែមានន័យជាស្នេហាទេ...
Jungwon part

នៅសាលនេះបានបែងចែករវាងសិស្សពូកែនិងអន់ដាក់នៅមួយផ្នែកម្នាក់។
ដូចជាអគារ A1 បណ្តុំដោយសិស្សពូកែហើយថែមទាំងអ្នកមានលុយទៀតពួកគេរៀងនៅថ្នាក់ល្អៗហើយអាហារសុទ្ធតែអនាម័យ។ ហើយនៅអគារនោះក៏បានបែងជាពីរបក្សទៀតនោះគឺថ្នាក់ខ្ពស់និងថ្នាក់ធម្មតា។ ដូចជា Jay Sunghoon និង Sunoo រៀននោះគេហៅថាថ្នាក់ជាន់ខ្ពស់ព្រោះពួកគេសុទ្ធតែជាគ្រាប់ពេជ្ររបស់សាលា។ ឯថ្នាក់ធម្មតាគ្រាន់តែកូនអ្នកមានលុយនិងរៀនពូកែប៉ុណ្ណឹង។ តែបើថ្នាក់ជាន់ខ្ពស់វិញទាំងមានលុយជួយសាលាហើយក៏មកជួយលើកមុខមាត់ដល់សាលាតាមសម្ថភាពផ្ទាល់ខ្លួនទៀត។
ហើយបើនិយាយពីអគារ B2 វិញជាអគារចុងក្រោយគេគឺថាមានតែថ្នាក់អន់ៗនិយាយទៅមិនត្រឹមតែរៀនអន់ទេនៅឥតប្រយោជន៍ទៀត ជាពិសេសគឺថ្នាក់B33និងតែម្តង។ មួយថ្នាក់និងមានសិស្សតែ10នាក់គត់និង Jungwon នេះហើយ។ សិស្សមួយៗកំពូលហើយ។

"ចឹងមានន័យថាឯងក៏ឥតប្រយោជន៍ដែលមែនទេទើបមកនៅថ្នាក់ចុងគេបែបនេះ?"
ខ្ញុំសួរទៅ Ni-ki វិញពេលគេនិយាយរឿងសាលានេះប្រាប់ខ្ញុំរួចរាល់ហើយទាំងលួចឌឺផងដែរ។ ចឹងបានថាមិនមែនសិស្សដែលរៀននៅសាលាសុទ្ធតែល្អឯណាតាមពិតក៏មិនខុសពីសាលាគខ្ញុំរៀនប៉ុន្នានទេ ហើយនេះរើសអើងជាងសាលាខ្ញុំទៀតផង។

"មិនមែនយើងអត់ប្រយោជន៍ទេតែមកពីសាលានេះមើលមិនឃើញពីប្រយោជន៍យើង!!"

"វាដូចតែគ្នានិង!!ប៉ុន្តែឯងថាថ្នាក់យើងមាន10ហេតុអីពេលនេះមានតែ9ចឹង?បាត់មួយទៅណា?"
ខ្ញុំសួរប្តូរប្រធានបទព្រោះថ្នាក់នេះបាត់ម្នាក់មែន។ Ni-ki មើលមកខ្ញុំទាំងទឹកមុខធម្មតាហើយក៏តប

"ម្នាក់នោះគេមករៀនតែថ្ងៃសិល៍ទេ!"

"ហ្អើយ!!សាលានេះជាវិហារមែនទេទើបមកតែថ្ងៃសិល៍!?"

"ប្រហែលហើយព្រោះថ្ងៃធម្មតាគេរវល់នៅវិហាររក្សាធម៌!"
ខ្ញុំឮ ហើយក៏សើចហួសចិត្ត មនុស្សនៅថ្នាក់នេះប្លែកៗចឹងតើបានជាគេដាក់ឲ្យនៅជាមួយគ្នា។

Love Toxic 1 ចប់Where stories live. Discover now