[Ep8: មនុស្សសំងាត់!!!]

427 50 0
                                    

ទោះពួកគេជាមនុស្សគួរឲ្យសង្ស័យតែពួកគេជាអាធុវដើម្បីជួយខ្ញុំបាន.....
Jungwon part

  ខ្ញុំក្រោយពីទទួលពិន័យរួចរាល់ហើយខ្ញុំក៏បានត្រឡប់ទៅផ្ទះតាមធម្មតា។

"អេ!!លោកបង!!"
ខ្ញុំសើចពេលចេញមកដល់មាត់ទ្វារសាលាហើយក៏បានឃើញក្រុមិត្តរបស់ខ្ញុំនៅសាលាចាស់ទាំងអស់បានមកចាំនៅមុខសាលានេះតែម្តង។

"នេះពួកឯងមកធ្វើស្អី?"
ខ្ញុំដើរចូលទៅរកពួកគេហើយទះស្មាមនុស្សម្នាក់ដែលគេជាសិស្សប្អូនខ្ញុំហើយគេនិងខ្ញុំក៏ស្និទ្ធស្នាលគ្នាខ្លាំងផងដែរ។

"ខ្ញុំមកចាំជួនបងទៅផ្ទះវិញនិងហើយកុំឲ្យមាននណាហ៊ានធ្វើដូចម្សិលមិញទៀត!!"
អា៎...តាមពិតចឹងសោះ។

"ហ្អើយ!!យើងមិនអីទេ!មិនចាំបាច់មកក៏បាន"
ខ្ញុំសើចដាក់ពួកគេហើយក៏និយាយប្រាប់តែថាពួកគេមកក៏ល្អណាព្រោះម្សិលមិញខ្ញុំជិតស្លាប់ដោយសារតែអាម្នាក់នោះហើយតែពួកគេក៏មកទាន់។ ពួកគេមករកខ្ញុំដើម្បីជប់លៀងដែលខ្ញុំបានចូលរៀនសាលាល្បីនេះបាន។

"អេ!!!នោះជានណានិង??"
ឌីស សិស្សប្អូនខ្ញុំនិយាយឡើងទាំងភ្នែកមើលទៅក្រោយខ្នងខ្ញុំផងសើចផង។ ខ្ញុំក៏មើលមុខគេហើយងាកទៅតាមក៏បានឃើញមុខក្រម៉ូវរបស់លោកសង្សារខ្ញុំ។ ខ្ញុំសើចដាក់គេហើយក៏គេក៏បានដើរចូលមក។

"ចង់ឲ្យបងជួនទៅទេ?"
អូ...យ៉ាប់ណាស់ពេលនេះខ្ញុំត្រូវជ្រើសរើសរវាងប្អូននិងសង្សារហើយគួរយកមួយណាល្អ។

"អឹម ..កុំអីល្អជាង!ថ្ងៃនេះអូនមានជប់លៀងជាមួយពួកគេបងទៅផ្ទះសម្រាកចុះ"
ខ្ញុំពិតជាសោកស្តាយមែនទែនដែលខកមិនបានទៅជាមួយគាត់។ Jay មើលមកខ្ញុំហើយងក់ក្បាលយល់ព្រមព្រោះគាត់ស្គាល់ខ្ញុំច្បាស់ហើយថាមិនចេះតែគ្រប់គ្រង់បានទេ។ ខ្ញុំស្រលាញ់គាត់បែបជាគាត់មានចារឹកយល់ការច្រើនបែបនេះហើយមើលទៅ។

"ផ្ញើរផង!!"
Jay ងាកមកនិយាយដាក់ឌីលដែលជាសិស្សប្អូនខ្ញុំ។ ឌីសសើចស្រស់ហើយលើកដៃទទួលបញ្ជាគេដូចកូនទាហ៊ាន។

"បានប្រាកដណាស់បង!!"
Jay  សើចហួសចិត្តបន្តិចហើយក៏បានឡើងឡានចេញទៅបាត់។ ខ្ញុំតាមមើលឡានគាត់ពីក្រោយរហូតដល់គាត់ចេញទៅផុត។

Love Toxic 1 ចប់Where stories live. Discover now