វត្ថុមួយដែលខ្ញុំគិតថាវាឥតប្រយោជន៍ប៉ុន្តែវាជាកូនសោដែលនាំខ្ញុំទៅរកអ្វីដែលធ្វើឲ្យចង់ដឹង...
Jungwon part
"ហ្អើយ!!!"
ខ្ញុំអង្គុយដកដង្ហើមធំព្រោះពេលនេះត្រូវបានខាងសាលាចាប់ យកមកណែនាំនៅរោងមហាស្រប។ ក្រោយពីវៃគ្នាមិនបានប៉ុន្មានផង Sunghoon ក៏បានឃាតទាន់ហើយក៏បញ្ជាឲ្យសិស្សអគារទាំងពីរមកចូលប្រជុំនៅទីនេះតែម្តង។
"ហួស!!ឈឺណា៎!"
ខ្ញុំងាកមើលទៅ Mooyung ដែលមុខសុទ្ធតែបួសត្រូវបាន Bingo លាបថ្នាំឲ្យ។ ពួកយើងម្នាក់ៗសុទ្ធតែមានរបួសដោយសារតែការវាយគ្នាលើកលែងតែសូនូព្រោះគេមិនបានវៃទេ។ ចំពោះនីគីមិត្តខ្ញុំគេក៏ត្រូវមិនណយដែរព្រោះបានចូលមកជួយការពារខ្ញុំ។
"តើពួកឯងរាល់គ្នាឆ្កួតអស់ហើយមែនទេ!!!"
ខ្ញុំភ្ញាក់ព្រើតពេលបានឮសំឡេងក្រលធំៗមួយបានស្រែកដាក់មេក្រូមកកាន់គ្រប់គ្នា។ គាត់ម្នាក់នោះជាលោកនាយកនិងហើយធ្វើអីមិនកើតបានតែស្រែកជំទាស់ឥតប្រយោជន៍គួរឲ្យធុញមែន។
ខ្ញុំបានដឹងហើយថាហេតុអីបានជា Junhee ស្លាប់ទាំងមូលហើយប៉ូលិសក៏មិនមកសើបអង្កេតឬមកសួរនាំខ្ញុំអីទេ ទាំងដឹងហើយថាខ្ញុំអាចជាសាក្សីឬជនល្មើស។ តែខាងសាលាបែរជាមិនបញ្ចេញ ព័ត៍មាន អីទៅវិញមើលទៅ បែបព្រោះតែ តាកញ្ចេសនិងហើយ ខ្លាចខូចឈ្មោះសាលាខ្លួនឯងខ្លាំងហើយទើបខំលាន់ដល់ថ្នាក់នេះ មិនព្រមរកឃាតករពិតទេហើយអាងមកទម្លាក់កំហុងមកឲ្យខ្ញុំ។ ឆ្កួតមែន!!
"យ៉ាងម៉េចពួកឯងលែងខ្វល់ពីច្បាប់ទម្លាប់ក្នុងសាលាអស់ហើយមែនទេ"
ខ្ញុំអង្គុយទាំងធុញស្តាប់គាត់និយាយពេលនោះខ្ញុំក៏បានប្រទះភ្នែកនិង Jay ដែលបានឈរនៅពីក្រោយលោកនាយរួមទាំងសិស្សថ្នាក់ជាន់ខ្ពស់ទាំងផងដែល។ វាធ្វើឲ្យចិត្តខ្ញុំរំភើបមួយរំពេចតែម្តងគាត់ក៏បានឃើញខ្ញុំដែរថែមទាំងញិចភ្នែកដាក់ខ្ញុំទៀតផង។
"ហាស់!ហាស់!ហា ចំមែនហើយ!!"
ខ្ញុំច្រឡំសើចឮៗចេញមកព្រោះតែអៀនពេកតែក៏ធ្វើឲ្យគ្រប់គ្នារួមទាំងលោកនាយក គឺបាច់ក្រសែភ្នែកមកសម្លឹងខ្ញុំគ្រប់គ្នាតែម្តង។ ធ្វើដូចខ្ញុំបានធ្វើអីខុសធ្ងន់ធ្ងរណាស់ចឹងគ្រាន់តែសើចសោះ។
YOU ARE READING
Love Toxic 1 ចប់
Acakខ្ញុំ Yang Jungwon ! នៅក្មេងស្អាតឆ្លាត មានសង្សារម្នាក់ជាប្រុសសង្ហាខ្ញុំស្រលាញ់គាត់! គាត់ជារបស់ខ្ញុំ! តែគាត់ក្បត់ខ្ញុំទៅស្រឡាញ់មិត្តគាត់!ហើយខ្ញុំក្បត់គាត់ទៅញ៉ែសង្សាររបស់មិត្តគាត់..ចប់។ Love Toxic 1
