គ្រប់គ្នាដែលនៅជុំវិញខ្ញុំ!ខ្ញុំសង្ស័យទាំងអស់....
Jungwon partក្រោយពីចេញពីរៀនខ្ញុំក៏បានដើរមកផ្ទះតាមធម្មតាតែខ្ញុំក៏បានមកជួបនិងក្រុមអ្នកលេងដែលបាន Ni-ki បានជួយលើមុននោះនៅមុខទ្វារសាលាទាំងពួកគេកំពុងចាំខ្ញុំ។
"អេ!!គេមកហើយ!!"
គ្នាវានិយាយហើយក៏ដើរមករកខ្ញុំ។ ខ្ញុំក៏ឈប់ងក់ពេលពួកគេមកពាំងផ្លូវ។"មានការអី?"
ខ្ញុំសួរទៅគេទាំងជ្រួញចិញ្ចើមឆ្ងល់ធម្មតាពួកនេះចេញមកធ្វើបាបតែគេឯងទេចឹងបើវាមករកខ្ញុំមានន័យថាខ្ញុំជាគោលដៅពួកគេហើយ។"ឆាប់ផ្ទេរចេញពីសាលាយើងទៅ!!"
ពាក្យនេះខ្ញុំដូចធ្លាក់ឮមកម្តងតែមិនដឹងជានណាអ្នកនិយាយទេ បែបនេះជាពាក្យដែលវិញ្ញាណទី6ប្រាប់ខ្ញុំទេដឹង។។ ខ្ញុំមើលទៅគេហើយក៏ឆ្លើយ"ទេ!ហេតុអីយើងត្រូវចេញ!"
"ព្រោះឯងបានសម្លាប់មនុស្ស!!យើងមិនចូលចិត្តមុខឯងទេ!"
មេក្រុមគេនិយាយហើយក៏ចូលមកទះមុខខ្ញុំតិចៗ។ ខ្ញុំចាប់ដៃគេចាប់ទាំងប្រែទឹកមុខទៅស្មើរធេងព្រោះតែខឹងនិងការប្រមាថ។"យើងនិយាយឲ្យហើយកុំរវល់ជាមួយយើង!!"
ខ្ញុំសម្លឹងមុខគេហើយក៏រុញគេចេញពីមុខពីមាត់ហើយខ្ញុំក៏ដើរចាកចេញទៅ មនុស្សដែលពូកែនាំរឿងដូចជាពួកគេខ្ញុំជួបមកឡើងសាំហើយ។ ពួកគេចូលចិត្តធ្វើបាបតែមនុស្សទន់ខ្សោយតែពេលជួបអ្នកខ្លាំងជាងខ្លួនក៏ភ័យញ័រដូចសត្វឆ្កែ។"សាំដល់កម៉ងហា!!!"
ខ្ញុំដើរមកដល់ចំណត់ឡានក្រុងហើយក៏រអ៊ូព្រោះថាជើងឡានក្រុងដែលខ្ញុំត្រូវជិះបានចេញចោលបាត់ហើយ។
ខ្ញុំក៏បានដើរទៅផ្ទះតែម្តងទៅវាមិនសូវឆ្ងាយទេតែខ្ញុំខ្ចិលដើរទើបជិះឡានទៅ។ខ្ញុំមានអារម្មណ៍មិនស្រួលព្រោះតាំងពីសាលារហូតមកមុខផ្ទះ ខ្ញុំចេះតែមានអារម្មណ៍ថាមានមនុស្សតាមពីក្រោយជាប់មកជានិច្ច។ ខ្ញុំដើរផងងាកមើលក្រោយផងទាំងក្នុងចិត្តរៀងភ័យៗខ្លះៗដែរ ខ្ញុំគិតថាប្រហែលជាស្រមើស្រមៃ ហើយ។

YOU ARE READING
Love Toxic 1 ចប់
Ngẫu nhiênខ្ញុំ Yang Jungwon ! នៅក្មេងស្អាតឆ្លាត មានសង្សារម្នាក់ជាប្រុសសង្ហាខ្ញុំស្រលាញ់គាត់! គាត់ជារបស់ខ្ញុំ! តែគាត់ក្បត់ខ្ញុំទៅស្រឡាញ់មិត្តគាត់!ហើយខ្ញុំក្បត់គាត់ទៅញ៉ែសង្សាររបស់មិត្តគាត់..ចប់។ Love Toxic 1