special part

1.2K 83 10
                                        

បោកចិត្តសង្សារខ្លួនឯងគេមិនហៅថាបាបទេមែនអត់??
Jungwon part

   ក្រោយពីចាកចេញពី Jay ខ្ញុំក៏បានមកប៉ុសប៉ូលិសដើម្បីយករបស់ម្យ៉ាងប្រគល់ឲ្យពួកគាត់ទោះចិត្តខ្ញុំទើបតែប្រេះស្រាំដូ កញ្ចក់បែក៏ដោយ។

"នេះជាភស្តុតាងសំខាន់!!"
ខ្ញុំនិយាយទាំងលើកហ្វាល់វិដេអូ ដែល Conan បានឲ្យមកខ្ញុំបង្ហាញទៅកាន់ Giiha មុននិងយកឲ្យប៉ូលិសខ្ញុំសុំមកយកឌឺនាងមួយសិន ព្រោះរឿងដែលនាងបានធ្វើដាក់មនុស្សគ្រប់គ្នាវាអាក្រក់ណាស់ពិបាកទទួលយក

"របស់ក្លែងក្លាយចង់បំភ័យយើង?"
ខ្ញុំញញឹមពេលឮសម្តីក្អេងក្អាងរបស់នាងហើយក៏ចាក់វិដេអូដែលធ្វើកាចាក់សម្លាប់ Junhee នោះឲ្យនាងមើលតែម្តង។

ផាំងៗ

"ឯងចង់បានស្អី!! Jungwon ប្រាប់យើងមក!!"
Giiha ក្រោកមកអង្រួងរបាងដែកក្នុងគុកដែលនៅពីមុខខ្ញុំខ្លាំងៗ។
ខ្ញុំដឹងថានាងជាប់គុកនេះបណ្តោះអាសន្នប៉ុណ្ណោះព្រោះរឿងដែាងបានធ្វើស្ថិតនៅកម្រិតស្រាសហើយជា អានីតិជន ទៀត មិនអាចជាប់ទោលបានទេ
    ប៉ុន្តែបើមានភស្តុតាងនេះហើយនាងអាចត្រូវភ្យូរទោសបានយូរឬមួយជីវិតផងក៏មិនដឹងព្រោះជាករណីឃាតកម្ម។

"យើងចង់ឃើញនាងវេទនា!"

"អត់ទេ!! Jungwon សុំអង្វរយើងសន្យាឈប់រញ៉េរញ៉ៃនិងបង Jay  ទៀតហើយ យើងមានអនាគតដែលត្រូវគិតទៀតកុំធ្វើបែបនេះដាក់យើងអីបានទេ"
វ៉ោវ...នាងនេះថោកទាបសាវហាវ!

"ចុះមនុស្សដែលនាងបានធ្វើដាក់ពួកគេគ្មានអនាគតទេឬ?កុំអាត្មានិយមពេក!!នាងនៅដេកគុកនិងទៅកុំចេញមកបំពុសពិភពលោកទៀតអី"
ខ្ញុំនិយាយហើយក៏បានដើរចេញពីនាងហើយគោលដៅគឺយកវិដេអូនោះមកឲ្យលោកប៉ូលិស។

"អត់ទេ!!"
សំឡេងស្រែករបស់នាងមិនធ្វើឲ្យខ្ញុំប្តូរការគិតទេ។

Love Toxic 1 ចប់Where stories live. Discover now