ខ្ញុំគួររំភើបនិងការចោទប្រកាន់ដែរហ៎......
Jungwon part"ហ្អើយ!!ចេះមកភ្លេចទៅកើត!"
ខ្ញុំរអ៊ូរដាក់ខ្លួនឯងព្រោះតែមុនពេលចេញទៅផ្ទះខ្ញុំបានភ្លេចសោរផ្ទះនៅក្នុងបន្ទប់រៀនទើបខ្ញុំបានត្រឡប់មកយកវិញដែលពេលនេះវាយប់ទៅហើយ។"ពេលនេះម៉ាក់ចាំមើលផ្លូវស្លាប់ហើយ!!ប្រញាប់ទៅទើបបាន!!"
ខ្ញុំដើរផងរត់ផងព្រោះតែប្រញាប់ត្រឡប់ទៅផ្ទះវិញព្រោះអ្នកផ្ទះខ្ញុំទាំងអស់គឺគ្មាននណាអាចចូលផ្ទះបានទេដោយសារតែការភ្លេចរបស់ខ្ញុំ។ផាំងៗប្រាយ!!!
ខ្ញុំឈប់ងក់ពេលបានឮសំឡេងមួយបានបន្លឺឡើងនៅក្បែរខ្លួនរបស់ខ្ញុំ។ ពេលនេះខ្ញុំចាប់ផ្តើមស្ងាត់ដើម្បីផ្ទៀងផ្ទាត់សំឡេងសារថ្មី ព្រោះខ្លាចថាមាននណាគេហៅឲ្យជួយនិងស្រួលស្តាប់ឮ។ ប៉ុន្តែខ្ញុំស្រាប់តែព្រឺខ្នងស្រាវយកតែម្តងនៅកន្លែងខ្ញុំឈរក៏ប្រែជាត្រជាក់ស្រេប។ក្អឹក!!
ខ្ញុំលេបទឹកមាត់បន្លប់អារម្មណ៍ភ័យខ្លាច។"នណារគេនៅទីនោះ?"
ខ្ញុំស្រែកសួរទាំងដើរតិចៗទៅមើល ប៉ុន្តែគ្រប់យ៉ាងវាងងឹតណាស់មើលមិនសូវឃើញទេ។ក្រឹប!!
ខ្ញុំភ្ញាក់ព្រើតពេលបែរជើងមកជាន់និងរបស់អ្វីមួយនៅនិងជើងខាងស្តាំរបស់ខ្ញុំ។ មុនដំបូងខ្ញុំថាមិនចង់រើសវាទេខ្ញុំចង់ទៅរកសំឡេងមុននេះជាងព្រោះគិតថានិងមានរឿងអីនិងអាលបានជួយ។"អោវ!!ជាឆ្មាសោះ!"
ខ្ញុំរំសាយការគិតមិននេះចេញព្រោះសំឡេងមិញនេះជាសំឡេងរត់របស់សត្វឆ្មាទេ ហើយខ្ញុំក៏មកចាប់អារម្មណ៍និងរបស់ក្រោយជើងនេះវិញម្តង។"ស្អីនៀក??ហ្អើយ..មិនខ្វល់ទេ"
ខ្ញុំរើសវត្ថុនោះមកមើល វាមានរាងជាត្រីកោណ ធ្វើពីកញ្ចក់ថ្លា ហើយមានរូបសម្គាល់នៅក្នុងនោះទៀតផង។ ប៉ុន្តែខ្ញុំមិនខ្វល់ទេក៏បានញុកវាចូលទៅហោប៉ៅអាវរួចក៏រត់ចេញទៅយ៉ាងលឿន។
![](https://img.wattpad.com/cover/326996890-288-k246149.jpg)
YOU ARE READING
Love Toxic 1 ចប់
Ngẫu nhiênខ្ញុំ Yang Jungwon ! នៅក្មេងស្អាតឆ្លាត មានសង្សារម្នាក់ជាប្រុសសង្ហាខ្ញុំស្រលាញ់គាត់! គាត់ជារបស់ខ្ញុំ! តែគាត់ក្បត់ខ្ញុំទៅស្រឡាញ់មិត្តគាត់!ហើយខ្ញុំក្បត់គាត់ទៅញ៉ែសង្សាររបស់មិត្តគាត់..ចប់។ Love Toxic 1