វាចាប់ផ្ដើមកាន់តែសប្បាយហើយ....
Jungwon partខ្ញុំដើរចូលទៅសាលាទាំងសប្បាយចិត្ត ថាទៅគ្មានថ្ងៃណាដែលខ្ញុំពិបាកចិត្តផង។
"បង Jay នេះអាហារដែលខ្ញុំបានធ្វើសម្រាប់បង!!"
ខ្ញុំសប្បាយចិត្តសុខៗក៏ប្រែមុខម៉ៅតែម្តងព្រោះតែបានឃើញ មនុស្សស្រីម្នាក់ បានទៅឈរជិតស្និតនិងសង្សារខ្ញុំ។ ខ្ញុំនៅមួយកន្លែងសិនចាំមើលពួកគេបន្ត។"មិនអីទេ អរគុណប៉ុន្តែបងមានហើយ..."
ឃើញទេមិត្តប្រុសខ្ញុំគាត់មានសុជីវធម៌ល្អណាស់ សូម្បីតែពេលគាត់បដិសេធអ្នកដទៃក៏ដោយ ហើយក៏មិនរញ៉េរញ៉ៃនិងមនុស្សស្រីផ្តេសផ្តាសដែរ។ Jay និយាយហើយក៏ញញឹមដើរចេញទៅខ្ញុំគិតថានិងទៅរាកទាក់គាត់តែចៃដន្យគាត់ក៏ត្រូវបានលោកគ្រូហៅទៅបាត់។ គួរឲ្យស្តាយណាស់តែយ៉ាងហោចណាស់មួយព្រឹកនេះខ្ញុំបានឃើញមុខគាត់ហើយ។ផាំង!!!ព្រូស!!
ខ្ញុំឈរសុខៗក៏មាននណាមិនដឹង គប់ ប្រអប់កាដូ ធំល្មមមួយមកកាន់ខ្នងខ្ញុំទាំងទឹកមុខខឹងសំបារ។ យី ហើយខ្ញុំនេះបានទៅធ្វើអីពួកគេហើយនៅនិង បានមកដល់ភ្លាមក៏ប្រើហិង្សាដាក់ភ្លាតនៀក។"???"
ខ្ញុំមើលទៅនាងៗទាំងចង់សើចហួសចិត្តផង នេះជានារីម្នាក់ដែលយកអាហារឲ្យសង្សារខ្ញុំតើ។ ពួកគេក្តៅក្រហាយនិងខ្ញុំហ៎"ដោយសារតែឯងនិងហើយទើបសិស្សច្បងលែងរវល់និងពួកយើង!!តាំងពីដើមមកគាត់មិនដែលបដិសេធចឹងទេ"
ហើយឲ្យខ្ញុំធ្វើមិចចុះវាជារឿងរបស់ពួកគេតើ ខ្ញុំមានទៅខុសស្អី។ សង្សារខ្ញុំស្រលាញ់ខ្ញុំខុសដែរ??"ចឹងចង់ឲ្យយើងធ្វើមិច? អ៎..ឬមួយចង់ទៅជប់លៀងអប់អរដែលគាត់បដិសេធពួកនាងលើកទី1!?"
"កុំមកឌឺ!!ឯងត្រៀមខ្លួនហើយទៅ!!"
នាងស្រែកខ្លាំងៗដែលធ្វើឲ្យកន្លែងនេះមានសុទ្ធតែមនុស្សមកចោមរោមមើលពួកយើង។ ខ្ញុំមិនចង់ល្បីឬជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាទេ ទើបមិនចង់មានរឿង។
YOU ARE READING
Love Toxic 1 ចប់
De Todoខ្ញុំ Yang Jungwon ! នៅក្មេងស្អាតឆ្លាត មានសង្សារម្នាក់ជាប្រុសសង្ហាខ្ញុំស្រលាញ់គាត់! គាត់ជារបស់ខ្ញុំ! តែគាត់ក្បត់ខ្ញុំទៅស្រឡាញ់មិត្តគាត់!ហើយខ្ញុំក្បត់គាត់ទៅញ៉ែសង្សាររបស់មិត្តគាត់..ចប់។ Love Toxic 1