គាត់បោកខ្ញុំ!
Jungwon partខ្ញុំមិនដឹងទេថាខ្ញុំត្រូវជួបអ្វីពេលចូលទៅក្នុងនោះតែអ្វីដែលសំខាន់ខ្ញុំចង់ចូល។
ផាំង!!!
ខ្ញុំធាក់ទ្វារចូលទៅដោយមាន Jake និងក្បែរខ្លួន។ ខ្ញុំដឹងថាមានក្រសែភ្នែកមនុស្សកំពុងមើលមកពួកយើងយ៉ាងច្រើន ពួកគេបែបឆ្ងល់ហើយថាក្មេងវិទ្យាល័យមកកន្លែងចឹងដើម្បីអី។ តែខ្ញុំគ្មានពេលបកស្រាយប្រាប់ដល់ពួកញៀនល្បែងអស់និងទេ។"ខ្ញុំចង់ជួបអ្នកមើលការកន្លែងនេះ! ឥឡូវនេះ!!!"
ខ្ញុំស្រែកខ្លាំងៗទាំងក្នុងចិត្តក៏រៀងភ័យៗខ្លះដែរព្រោះកន្លែងបែបនេះពួកអ្នកលេងវាមាន ស្តង់ដារ ខ្ពស់ជាងខ្ញុំធ្លាប់ជួបឆ្ងាយណាស់។"មានការស្អីវើយ!!"
ខ្ញុំលេបទឹកមាត់ក្អឹក ចូលបំពង់កទាំងលំបាក ព្រោះតែមានពូម្នាក់មាឌធំមែនទែនដើរមករកខ្ញុំនិង Jake ខ្ញុំគិតបើគាត់ចាប់ខ្ញុំសុីក៏មិនអាចធ្វើឲ្យគាត់ឆ្អែតបានដែរ។"ឯងកំពុងតែធ្វើឡប់អីនិង..តិចងាប់មុនដឹងដំណឺងសូនូទៅ"
Jake ម្នាក់នេះគ្នាកំពុងតែភ័យផងមកនិយាយបំភ័យថែមទៀត។ ខ្ញុំសម្រួលអារម្មណ៍ឲ្យនឹងធឹងវិញហើយក៏ប្រឈមមុខនិងពួកគេ។"ខ្ញុំចង់ជួបអ្នកគ្រប់គ្រង!!"
ខ្ញុំនិយាយការពិត គាត់នៅស្ងៀមហើយមើលមកពួកយើង Jake កះដៃខ្ញុំបែបគេស្តុតចិត្តមិនតិចទេមើលទៅ។"ដើរតាមមក!!"
ខ្ញុំឮ សម្តីគាត់ហើយក៏ដកដង្ហើមធូរទ្រូងហើយក៏បានដើរតាមពីក្រោយគាត់ទៅកន្លែងមួយដែលមើលទៅត្រូវចុះចូលជ្រៅ នៅក្រោមដីបែបជាបន្ទាប់សំងាត់របស់ពួកគេហើយ។ខ្ញុំនិង Jake បើកភ្នែកធំៗព្រោះនៅក្រោមនេះវាមានរូបភាពសាវហាវច្រើនណាស់ សុទ្ធតែមនុស្សប្រុសដែលមើលទៅរឹកមាំដូចអ្នកកីឡាកាសចឹងកំពុងហាត់វៃផងអុកផងគ្រាន់តែឃើញខ្ញុំចង់ងងឹតមុខទៅហើយ។ Jake អាចនិយាយត្រូវ...ពួកយើងប្រាកដជាងាប់មុខរកសូនូឃើញមិនខានទេ។
![](https://img.wattpad.com/cover/326996890-288-k246149.jpg)
YOU ARE READING
Love Toxic 1 ចប់
عشوائيខ្ញុំ Yang Jungwon ! នៅក្មេងស្អាតឆ្លាត មានសង្សារម្នាក់ជាប្រុសសង្ហាខ្ញុំស្រលាញ់គាត់! គាត់ជារបស់ខ្ញុំ! តែគាត់ក្បត់ខ្ញុំទៅស្រឡាញ់មិត្តគាត់!ហើយខ្ញុំក្បត់គាត់ទៅញ៉ែសង្សាររបស់មិត្តគាត់..ចប់។ Love Toxic 1