មនុស្សជំនួសរបស់ខ្ញុំ....
Jay part
កាលពីប៉ុន្មានឆ្នាំមុន.....
ក្រោយពីបាត់បង់មនុស្សស្រីម្នាក់ដែលខ្ញុំស្រលាញ់ខ្លាំងបំផុតព្រោះតែប្អូនស្រីចុងរបស់ខ្ញុំហើយ ផ្លូវចិត្តរបស់វាយប្រហារយ៉ាងខ្លាំងអស់ពេលយ៉ាងយូរ។ ខ្ញុំក៏បានជួបក្មេងប្រុសម្នាក់ដោយចៃដន្យនៅតាមផ្លូវដែលគេកំពុងមានមនុស្សរោមចាំវៃ។ មុខដំបូងខ្ញុំមិនចង់រវល់ទេតែពេលបានឃើញមុខរបស់គេហើយធ្វើឲ្យចិត្តខ្ញុំញាប់ញ័រមួយរំពេច។
"គេជាមនុស្សរបស់យើង!!ពួកឯងចេញទៅ!!"
ខ្ញុំដើរចូលទៅរកមនុស្សមួយក្រុមដែលកំពុងតែរកវាយក្មេងនោះហើយនិយាយដេញពួកគេដោយនៅក្រោយខ្នងមានអង្សរបីបួននាក់ទៀត។ ពួកនោះមើលមកខ្ញុំហើយក៏នាំគ្នាដើរចេញទៅព្រោះដឹងថាមិនអាចយកឈ្នះបាន។
ខ្ញុំមើលទៅកាន់ក្មេងប្រុសនោះពេលមនុស្សទាំងអស់បានចេញទៅ ។ គេអោនទៅរើសរបស់របដែលបានចុះនោះទាំងមុខលួចមកមើលខ្ញុំតិចៗផង។ ខ្ញុំគិតថាទោះគេជាមនុស្សដែលមុខដូច យ៉ុនយី ក៏ដោយតែគេមិនមែននាងទេទើបសម្រេចចិត្តដើរចេញពីគេត្រឡប់ទៅវិញ។
"ន៎ែ!!!ឈប់សិន! ជួយអ្នកដទៃហើយមិនចាំយកពាក្យអរគុណសិនទេអ្ហេ?"
ខ្ញុំងាកមុខទៅមើលគេវិញទាំងជ្រួញចិញ្ចើមព្រោះសម្តីឈ្លើយៗរបស់គេ។ តែគេ វិញមើលមកខ្ញុំហើយសើចធម្មតា។
"យើងឈ្មោះ Yang Jungwon !មិញនេះអរគុណឯងហើយប៉ុន្តែឯងមើលទៅឡូយដល់ហើយពេលធ្វើចឹងទៅ ហើយឯងឈ្មោះអី?"
ខ្ញុំមិនដែលដឹងសោះថាលើលោកនេះមានក្មេងឈ្លើយដូចគេ ។
មើលមកក៏ដឹងដែលថាខ្ញុំមានអាយុបងគេតែមើលសម្តីគេចុះ។
ខ្ញុំនិយាយត្រង់ចុះមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្ញុំតែងតែគោរពរខ្ញុំគ្មាននណាឈ្លើយចឹងទេ គេជាមនុស្សដំបូងហើយដែលប្រហើនដាក់ខ្ញុំ។
"ហេតុអីមិនឆ្លើយ!! អេ!!ឯងទៅណានិង?"
ខ្ញុំមិនចង់ខ្វល់និងគេក៏បានដើរចេញម្តងទៀត គេរត់តាមខ្ញុំពីក្រោយហើយតាមសួររំខាន់ខ្ញុំជាប់។
YOU ARE READING
Love Toxic 1 ចប់
De Todoខ្ញុំ Yang Jungwon ! នៅក្មេងស្អាតឆ្លាត មានសង្សារម្នាក់ជាប្រុសសង្ហាខ្ញុំស្រលាញ់គាត់! គាត់ជារបស់ខ្ញុំ! តែគាត់ក្បត់ខ្ញុំទៅស្រឡាញ់មិត្តគាត់!ហើយខ្ញុំក្បត់គាត់ទៅញ៉ែសង្សាររបស់មិត្តគាត់..ចប់។ Love Toxic 1
