[Ep5: យល់ចិត្ត!!]

709 76 0
                                        

ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់បើសិនជា Jay  នៅក្បែរខ្ញុំ...
Jungwon part

"ខ្ញុំនិយាយអស់ហើយ..នេះសុទ្ធតែការពិត"
ខ្ញុំអង្គុយនិងតុក្នុងថ្នាក់រៀនហើយរោមព័ទ្ធដោសិស្សស្រីៗ ដែលរៀនជាមួយខ្ញុំ។ ខ្ញុំបានប្រាប់រឿងការពិតទៅពួកនាងអស់ហើយទោះមានអ្នកខ្លះមិនសូវជឿក៏ខ្ញុំមិនខ្វល់ដែរ។

"ឯងដឹងទេឯងជាមនុស្សទីមួយហើយដែលចេញមុខជួយអ្នករៀននៅអគារយើងបែបនេះ!"
Mooyung នាងនិយាយមកកាន់ខ្ញុំ។ ខ្ញុំក៏ឆ្ងល់ភ្លាមហេតុអ្វីពួកគេមកការពារខ្ញុំ?

"ហេតុអី?"
ខ្ញុំសួរទៅពួកគេថាហេតុអីជួយខ្ញុំទាំងដែលពួកយើងមិនសូវនិយាយរកគ្នាសោះ។

"ព្រោះឯងបានចេញមុខការពារសិស្សអគារ B2 ពីសម្តីមើលងាយរបស់ក្រុមនាង Giiha មិញនេះហើយ"
ខ្ញុំបើកមាត់ធំៗភ្ញាក់ផ្អើលមិនគួរឲ្យជឿមែនសម្តីរបស់ខ្ញុំតែប៉ុន្មានមាត់សោះនិង។ ព្រោះកាលនៅសាលាចាស់ខ្ញុំឧស្សាហ៍មានរឿងនិងអ្នកដទៃណាស់ហើយពួកគេតែងមកសងសឹកនិងក្រុមមិត្តខ្ញុំវិញទើបពាក្យសម្តីទាំងអស់នោះវាជាធម្មតារបស់ខ្ញុំហើយ។

"យើងចេះតែនិយាយទេ!"
នាងឮហើយក៏ងាកមកមើលមុខខ្ញុំយ៉ាងលឿនរៀងហួសចិត្តផងដែរ។

"តែពួកយើងក៏រំភើបណា៎!!ទោះហាចោលក៏ដោយ!!"
ខ្ញុំសើចនិងសម្តីលេងសើចរបស់នាងតាមពិតនាងក៏មិនកាចគ្រប់ពេលដែលចេះលេងសើចដូចតែគ្នានិង។ ខ្ញុំសើចហើយក៏បានងាកមកឃើញក្រុមម្ខាងទៀតដែលជាបក្សស។

"ចុះក្រុមនាងមិចក៏ជួយខ្ញុំដែរ?"
ខ្ញុំសួរម្តងទៀតទៅកាន់ពួកនាងព្រោះយល់ថាចម្លែកពួកនាងជា Fan club របស់ Jay គួរតែសប្បាយចិត្តដែលឃើញខ្ញុំវិនាសបែបនេះ

"មកពីឯងជាសង្សារបងJay និងហើយ..យើងមិនចង់ឲ្យគាត់ខូចចិត្តទេចឹងមានតែការពារឯងឲ្យដូចយើងការពារគាត់!តែកុំយល់ច្រឡំយើងមិនមែនការពារតែឯងទេបើគាត់មានសង្សាថ្មីនោះយើងក៏ការពារគេបែបនេះដែរ!"
ឮ សម្តីរបស់ពួកនាងហើយក៏ធ្វើឲ្យខ្ញុំហួសចិត្តបន្តិច ព្រោះ Jay និងមិនមានសង្សារថ្មីម្តងទៀតទេគឺមានតែខ្ញុំម្នាក់ហើយ តែម្នាក់គត់។

Love Toxic 1 ចប់Where stories live. Discover now