1

12.3K 394 0
                                    

ភាគទី1
   
ផាំង!!
«អាក្បត់!!»
    សំឡេងគ្រាប់កាំភ្លើងលាន់ឮឡើងដំណើរគ្នានឹងសំឡេងស្រែកជេរដែលពោរពេញទៅដោយកំហឹងនៅពេលដែលត្រូវមនុស្សក្រោមឱវាទរបស់ខ្លួនក្បត់ដោយនាំដំណឹងសំងាត់ទៅកាន់សត្រូវវរបស់គេ។
«បញ្ជូនសាកសពរបស់វាទៅឱ្យអាកញ្ចាស់ដូរ៉េនោះទៅ»
«បាទចៅហ្វាយ»
    បន្ទាប់ពីទទួលបញ្ជារបស់ម្ចាស់កាស៊ីណូចប់កូនចៅដែលជាអង្គរក្សឈុតខ្មៅបួនប្រាំនាក់ក៏ចូលមកលើកសាកសពដែលសភាពសពនេះគឺពិបាកភ្នែកខ្លាំងណាស់ព្រោះតែត្រូវគ្រាប់កាំភ្លើងបាញ់ធ្លុះពីក្បាលម្ខាងទៅម្ខាងទៀតចំណែកឯភ្នែកវិញក៏បើកឡើងក្រឡោតតែម្ដង។
      ប្រាវ!!!!
«អ្នកណា?»
  ចន ជុងគុក  អ្នកដែលមានអំណាចធំជាងគេនៅក្នុងកាស៊ីណូនេះងាកសម្លឹងមើលទិសដៅនៃសំឡេងដែលទើបតែបន្លឺឡើងមុននេះគ្មាននៅឯណាឆ្ងាយទេនៅក្នុងបន្ទប់ទឹកនោះឯង។
«ចប់ហើយ...»
«ឯងជាអ្នកណា?»
  មិនទុកពេលឱ្យអ្នកនូវក្នុងបន្ទប់ទឹកបកស្រាយនោះទេបុរស ឈុតខ្មៅទាំងនោះបានមកចាប់អូសគេចេញពីបន្ទប់ទឹកទាំងទីណាត់ទីណែងមុននឹងត្រូវពួកមនុស្សទាំងនោះច្រានឲ្យដួលទៅលើកំរាលព្រំ ។
«ខ្ញុំៗ..»
  គីម ថេយ៉ុងកំលោះតូចវ័យក្មេងទៅជានិយាយអ្វីមិនចេញបន្ទាប់ពីខ្លួនត្រូវមកធ្លាក់ចុះក្នុងស្ថានការណ៍បែបនេះ ពេលនេះគេមិនដឹងថាគួរតែចាប់ផ្ដើមនិយាយពីចំណុចណានៅចំណុចណានោះទេព្រោះតែមិនទាន់បាត់ភ័យនឹងហេតុការណ៍សម្លាប់មនុស្សឆៅនៅនឹងមុខអម្បាញ់មិញផងឥឡូវត្រូវគេចាប់បានទៀត។
  «ឮយើងសួរទេថាគេជាអ្នកណា?» 
     ជុងគុកងាកមកមើលមុខមនុស្សរបស់ខ្លួននិងសួរចេញមកដោយសំឡេងរឹងហើយក៏បែរមុខមកមើលអ្នកដែលកំពុងអង្គុយលើកម្រាលព្រំអោនមុខនៅស្ងៀមមិនព្រមងើយមុខមើលគេសូម្បីតែបន្តិច។
     «ខ្ញុំមិនដឹងទេចៅហ្វាយ»  
        ជុងគុកមិននិយាយគេបោះជំហ៊ានចូលមកជិតរាងតូចដោយចិត្តត្រជាក់បំផុតប៉ុន្តែកាយវិការគេទាំងប៉ុន្មាននៅតែធ្វើឲ្យអ្នកនៅក្នុងបន្ទប់ទាំងអស់ស្ទើរតែអត់ដង្ហើមស្លាប់ទៅហើយ។
        «ខ..ខ្ញុំ»
            ថេយ៉ុងរអាក់រអួលគេមើលឃើញចុងស្បែកជើងស្បែកពណ៌ខ្មៅដែលបោះជំហានចូលមកកាន់តែជិតគេមុននឹងឃើញម្ចាស់ជើងនោះឈប់ស្ងៀមមួយកន្លែងហើយក៏បន្ទន់ជង្គង់អោនមកសម្លឹងមើលខ្លួនកាយវិការរបស់មនុស្សម្នាក់នោះធ្វើហាក់ដូចជាគេត្រឹមតែជាធូលីដីនៅក្នុងបន្ទប់នេះតែប៉ុណ្ណោះ។
            «ងើបមុខ»
            «...»
              ជុងគុកខាំធ្មេញនៅពេលដែលមនុស្សដែលនៅចំពោះគេមិនព្រមធ្វើតាមអ្វីដែលគេបាននិយាយក្រៅពីកាយវិការញ័រខ្លួនតិចៗបង្ហាញឲ្យឃើញពីការភ័យខ្លាចបានយ៉ាងច្បាស់។
«យើងប្រាប់ថាឱ្យងើបមុខឡើង!»  មិននិយាយត្រឹមតែមាត់ជុងគុកប្រើចុងកាំភ្លើងដែលខ្លួនកាន់នៅក្នុងដៃយកមកដាក់ក្រោមចង្ការបស់មនុស្សម្នាក់នោះហើយក៏ទាញមុខឲ្យសម្លឹងមើលមុខគេ ។ ភ្លាមនោះគ្រាន់តែអ្នកនៅចំពោះមុខងើយមុខឡើងមកភ្លាមផែនដីទាំងមូលហាក់ដូចជាគាំងនៅមួយកន្លែង ផ្ទៃមុខដែលសស្រាប់ផងកាន់តែសលើសដើមព្រោះតែម្ចាស់វាកំពុងតែភ័យខ្លាចនឹងហេតុការណ៍ច្រមុះតូចស្ដើងសាកសមនឹងបបូរមាត់ផ្កាឈូកស្រាលកែវភ្នែកពណ៌ខ្មៅហាក់ដូចជាមានមន្តសម្រាប់អ្វីម្យ៉ាងដែលធ្វើឱ្យជុងគុកសម្លឹងមើលមិនចេះឆ្អែតឆ្អន់។

សំណព្វចិត្តម៉ាហ្វៀ(ចប់)Tempat cerita menjadi hidup. Temukan sekarang