រាងកាយមាំមួនសុទ្ធតែសាច់ដុំហាប់ណែន ឈរនៅក្រោម ដំណក់ទឹកផ្កាឈូកក្នុងបន្ទប់ទឹក។ ដៃសុទ្ធតែសរសៃជ្រោងសក់ ទទឹកឡើងលើបង្ហាញឲ្យឃើញមុខមាំ អមដោយពុកចង្ការឹមៗ កែវភ្នែកពណ៌ខ្មៅបញ្ជាក់ពីអំណាច សម្លឹងមើលរូបរាងអាក្រាតរបស់ខ្លួនឯង ដែលចាំងនៅក្នុងកញ្ចក់ថ្លា។ អ្នកកម្លោះខាំមាត់ងើយមុខឡើង លើបន្ទាប់ពីបាននឹកឃើញដល់រឿងនៅក្នុងក្លឹប..
……..
ស្ទើរតែរាល់យប់ដែលគេតែងតែទៅក្លឹប ស្ទើរតែរាល់យប់ ដែលគេទៅបញ្ចេញកំហឹងដាក់មនុស្សស្រីនៅទីនោះ ហើយមានយប់មួយ ដែលជាយប់ដែលគេមិនអាចបំភ្លេចបាន…
នារីមាឌតូច ស្ថិតក្នុងរ៉ូបពណ៌ក្រហមវែង តែឆែកដល់គល់ភ្លៅ ចេញជើងស្រលូនគួរឲ្យគយគន់ ព្រមទាំងបញ្ចេញគល់ទ្រូងទ្រលុកទ្រលន់ បានដើរមករកគេទាំងដំណើរ ល្វត់ល្វន់ ឯដើមទ្រូងរបស់នាងក៏ចេះតែលោតទៅលោតមក តាមចង្វាក់ដើររបស់នាង។ នារីមិនស្គាល់ឈ្មោះបានដាក់ ខ្លួនអង្គុយក្បែរគេ ធ្វើឲ្យក្លិនទឹកអប់បែបរសជាតិសូកូឡាភាយ ចូលច្រមុះរបស់គេ ក្លិននោះដាស់អារម្មណ៍របស់គេជាខ្លាំង…"លោក!ផ្ដល់កិត្តិយសផឹកស្រាជាមួយខ្ញុំមួយកែវបានទេ?" នារីបបូរមាត់ក្រហម បានបញ្ចេញសំនៀងដ៏គ្រលួច និងស្រទន់ ព្រមទាំងលើកកែវស្រាពីរកែវឡើងមកទាំងស្នាមញញឹមទាក់ទាញ។ អ្នកកម្លោះក៏ញោចចុងមាត់បន្តិច មុននឹងដកកែវស្រាពីដៃ របស់នាងយកមកផឹកបន្តិច រួចក៏ផ្អែកខ្លួនទៅក្រោយសម្លឹងមើល មកនាងមិនដាក់ភ្នែក គេព្យាយាមសម្លឹងមើលមុខនាងឲ្យចំដែរ តែដោយភាពងងឹតព្រាលៗ និងជាតិសុរា គេពិបាកក្នុងការមើលមុខនាងឲ្យច្បាស់ណាស់។ នារីចម្លែក បានរំកិលខ្លួនចូលទៅក្នុង រង្វង់ដៃក្រាស់យ៉ាងព្រហើន ធ្វើឲ្យដើមទ្រូងបៀនបៀននឹងដើមដៃរបស់អ្នកកម្លោះ ដៃនាងក៏មិនទុកឲ្យទំនេរចោល ក៏ស្ទាបអង្អែល ទ្រូងអ្នកកម្លោះពីលើអាវស៊ឺមិខ្មៅ រួចក៏បន្តអង្អែលចុះមកក្រោម រហូតដល់តំបន់ សំងាត់ទើបនាងបញ្ឈប់និងសម្លឹងមើលមុខគេ…
"លោកព្រមឲ្យខ្ញុំបម្រើដែរទេ?"
គេមិនតបគ្រាន់តែងក់ក្បាលជាការអនុញ្ញាតិ ទើបស្រីស្រស់ ងើបខ្លួនបន្តិច ដើម្បីងាយស្រួលដោះទម្ពក់ខោរបស់គេចេញ តាមដោយខ្សែក្រវ៉ាត់ស្បែកតម្លៃថ្លៃ។
"អ្ហក់!" អ្នកកម្លោះធ្មិចភ្នែកខាំមាត់ ងើយមុខឡើងលើ បន្ទាប់ពី ត្រូវដៃទន់ៗ និងត្រជាក់ក្ដោបក្ដាប់កូនប្រុសតូចរបស់គេ រួចក៏បន្ត ត្រដុះវាចុះឡើងម្ដងយឺត ម្ដងលឿន ធ្វើឲ្យអ្នកកម្លោះថ្ងូរមិនដាច់ សូរ តែបានបន្តិចប៉ុណ្ណោះ គេក៏ចាប់ផ្ដើមទន់ភ្នែក រួចអ្វីៗនៅទី នោះក៏ចាប់ផ្ដើមងងឹតទាំងស្រុង។
………
"ស្រីជើងល្អ!កុំឲ្យខ្ញុំចាប់នាងបានឲ្យសោះ!" មុខរបស់អ្នកនៅក្រោមដំណក់ទឹកឡើងក្រហម គេចាំបានថានារីមិនស្គាល់ឈ្មោះម្នាក់នោះបានលួចរបស់របរ របស់គេឡើងអស់រលីង មិនថាលុយទូរសព្ទនោះទេ ហើយនាងក៏បានចាកចេញទៅវិញដោយកូនចៅនៅមុខ បន្ទប់ក្លឹបដែលគេនៅនោះមិនចាប់អារម្មណ៍អ្វីទាំងអស់។ វាគួរឲ្យខ្មាស់គេណាស់ ដែលយ៉ុនហ្គី អូសាកៈត្រូវមនុស្សស្រីបោក គេស្បត់ក្នុងចិត្តថានឹងតាមរកនាងឲ្យឃើញ ហើយយកមកដាក់ទោសឲ្យចាស់ដៃ។"ស្រីល្បិចច្រើន!!" យ៉ុនហ្គី ស្រែកម្ដងទៀតទាំងក្នុងទ្រូងនៅមិនស្ងប់ តាមចិត្តខឹង គេចង់តែកម្ទេចពិភពលោកទាំងមូលនេះឲ្យខ្ទិច ដូចខ្ទឹម។
......នេះជារឿងថ្មីមួយទៀតរបស់ខ្ញុំ បើមានចំណុចខ្វះខាតកន្លែងណាមួយអាចប្រាប់ខ្ញុំនៅក្នុងខំមិនបាន🤍🌷
YOU ARE READING
SS6:ល្បិចកលស្នេហ៍(ចប់)
Romanceជួបនាងលើកទី១គេត្រូវនាងដាក់ថ្នាំសន្លប់ ហើយក៏យករបស់មានតម្លៃទៅអស់ វាគួរឲ្យខឹងណាស់ គេស្បត់ថានឹងចាប់នាងឲ្យបានតែ... ពេលជួបនាងលើកទី២គេក៏ត្រូវនាងបោកម្ដងទៀត ដោយនាងបន្លំខ្លួនធ្វើជាអ្នកលក់ផ្កា បន្ទាប់មកនាងក៏លួចយកទូរសព្ទរបស់គេទៅបាត់ទៀត។ ឥឡូវពេលដែលជួបនាងម្...