ភាគទី១២

592 20 0
                                    

#ល្បិចកលស្នេហ៍
ភាគទី១២
[នារីស្រស់ស្អាត]

  រយៈពេលបីថ្ងៃមកនេះ យ៉ុនហ្គីមិនសូវខ្វល់ នឹងជេននីទៀតឡើយ ហើយគេក៏មិននិយាយរកនាងផងដែរ។ នាងសែនឆ្ងល់ណាស់យ៉ុនហ្គីខឹងនាងរឿងអី នាងរកនឹកយ៉ាងណា ក៏នឹកមិនឃើញឡើយ។ បើគេមិននិយាយរកនាងធ្វើយ៉ាងមិចទើបនាងអាខស្និតស្នាលជាមួយគេ ឲ្យគេទុកចិត្តនាងម្ដេចបានទៅ។

"ឈប់សិនលោកហ្វីល!!!" ជេននី អង្គុយសុខៗក៏បានឃើញហ្វីលដើរកាត់សួនក្រោយផ្ទះ ដែលធ្វើឲ្យជេននី ស្រែកនឹងរត់តាមទៅនិយាយជាមួយហ្វីល។

"អ្នកនាងជេននីមានការអ្វីជាមួយខ្ញុំដែរ?ហើយជើងអ្នកនាងលែងអីហើយ?" ហ្វីល ងាកមកនិយាយជាមួយជេននីវិញ  ទាំងទឹកមុខមើលទៅដូចជាមិនចង់។

"ជើងខ្ញុំជាហើយ!" ជេននី ខំប្រឹងញញឹម ពេលនិយាយជាមួយហ្វីល តែក្នុងចិត្តនាងកំពុងតែ ឃ្នើសចិត្តជាមួយហ្វីលជាខ្លាំង។

"ខ្ញុំសុំសួរអ្វីលោកបន្តិចបានទេ?"

"បើខ្ញុំឆ្លើយបានខ្ញុំនឹងឆ្លើយ!" ហ្វីល ឆ្លើយទាំងអត់ជាតិបំផុត ទោះបីមុខរបស់គេមើលទៅក្មេង មាឌតូចល្មមក៏ពិតមែន តែមុខមាំសាហាវណាស់។

"លោកយ៉ុនហ្គីខឹងនឹងខ្ញុំរឿងអីមែនទេ?"

"អ្នកនាងធ្វើអីដឹងខ្លួនឯងហើយមិនបាច់ឲ្យខ្ញុំនិយាយនោះទេ" ហ្វីល ក្រៅពីមិនឆ្លើយហើយនៅឈ្លាតឌឺដងដាក់នាង ទៀត។

"ខ្ញុំមិនដឹងហ្នឹងហើយបានសួរលោក!" ជេននី ចាប់ផ្ដើមជ្រួញចិញ្ចើម បើធម្មតានាងដាល់មុខសង្ហារៗរបស់ ហ្វីលបាត់ទៅហើយ។

     ហ្វីលឃើញជេននីដូចជាចង់ខឹងខ្លួនទើបគេសម្រួល ទឹកមុខមកវិញ
"លោកម្ចាស់មិនបានដឹងអ្វីអ្នកនាងនោះទេគាត់គ្រាន់តែ មិនពេញចិត្តដែលអ្នកនាងជំទាស់នឹងបំណងរបស់គាត់" ហ្វីល គ្រាន់តែនិយយាចប់ភ្លាម ក៏បែរខ្លួនចាកចេញយ៉ាងលឿនដូចខ្លាចជេននីសួរសំណួរលំបាកៗដល់គេអ៊ីចឹង។
………..
    រាងតូចច្រឡឹងកំពុងតែដើរលបៗចេញទៅក្រៅ របងផ្ទះ ដោយនាងបានគេចចេញពីពួកអ្នកយាមមិនឲ្យពូកគេចាប់នាងបានឡើយ។
"ម៉ោងមិនទាន់៥យ៉ុនហ្គីមិនទាន់មកវិញនោះទេ" ជេននី ទាញទូសព្ទ័មកមើលឃើញថាវាទើបតែម៉ោង៤ ដែលម៉ោងនេះយ៉ុនហ្គី មិនទាន់ចេញមកវិញនោះទេរាល់ថ្ងៃ។
    នាងដាក់ទូរសព្ទក្នុងហោប៉ៅខាងក្រោយនៃខោកាប៊ូវ ជើងខ្លីរបស់នាងមុននឹងនាងរត់ចេញពីទឹកដីនោះ។

SS6:ល្បិចកលស្នេហ៍(ចប់)Where stories live. Discover now