ភាគទី២១+២២

571 17 0
                                    

បងៗដែលបានអាន2ភាគនេះកុំភ័យអីគ្មានអ្វីកើតឡើងឡើយ👻🤣
#ល្បិចកលស្នេហ៍
ភាគទី២១
[ជម្រើស]
     
      រឺងៗៗៗ!>សម្លេងទូរសព្ទ័ដែលដាក់លើតុឈើក៏បានរោទិ៍ ដែលធ្វើឲ្យជេននី ត្រូវងាកទៅមើលយ៉ាងលឿន។
"លេខចម្លែក?" នាងជ្រួញចិញ្ចើមឆ្ងល់ ពេលដែលមានលេខដែលមិនស្គាល់ទាក់ទងមក តែនាងក៏បានចុចទទួលដោយការចង់ដឹង។
"សួស្ដី!"

(សួស្ដី!អ្នកនាងជេននី!)
    សម្លេងចម្លែកដែលបន្លឺចេញមកធ្វើឲ្យជេននី ត្រូវដកទូរសព្ទមកមើលលេខម្ដងទៀត។
"អត់ទោស!តើលោកជាអ្នកណាដែរ?"

(រៃយ៍ អាជីម៉ា!) ជេននី គ្រាន់តែឮឈ្មោះនេះភ្លាម ក៏បានបើកភ្នែកធំៗ ត្រកូលអាជីម៉ា បើនាងចាំមិនខុសបងប្រុសនាងបានប្រាប់នាងឲ្យប្រយត្ន័។
"លោកមានអ្វីជាមួយខ្ញុំ?"
(ទៅប្រាប់យ៉ុនហ្គីឲ្យបញ្ឍប់សកម្មភាពរបស់គេភ្លាមទៅ!) សម្លេងរបស់រៃយ៍ ហាក់កាចជាងពេលដំបូងបន្តិច តែវាមិនបានធ្វើឲ្យជេននីខ្លាចនោះទេ។
"មានហេតុផលអីដែលខ្ញុំត្រូវធ្វើបែបនេះ?"
(ហឹស!មើលរូបភាពដែលខ្ញុំផ្ញើឲ្យនាងទៅនឹងដឹងហើយ!)
សំដីរបស់រេយ៍ ធ្វើឲ្យជេននី ទាញទូសព្ទចេញមកមើលជាមួយនឹងទឹកមុខងើយឆ្ងល់។
"????" រូបភាពរបស់នាងបានបង្ហាញនៅលើកញ្ចក់ទូរសព្ទ ដែលធ្វើឲ្យនាងនិយាយអីលែងចេញ។
(បើមិនចង់ឲ្យរូបរបស់នាងទៅដល់ដៃយ៉ុនហ្គី រកវិធីបញ្ឈប់គេ….ហាមឲ្យគេនិយាយអី!)
"លោក….-ហេតុអីលោកខ្លាចគ្រានតែយ៉ុនហ្គី និយាយ-ឬមួយលោកជាអ្នកនៅក្រោយពីរឿងនេះ?-ខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំមិនខ្លាចគ្រាន់តែរូបប៉ុន្មានសន្លឹកនេះទេ-ហឹស!សោកស្ដាយផងលោករៃយ៍ អាជីម៉ា ទោះបីលោកយករូបខ្ញុំទាំងអស់បិទនៅទូទាំងពិភពលោកនេះទៀត-ក៏ខ្ញុំមិនឃាត់យ៉ុនហ្គីដែរ!" ជេននី និយាយចប់ក៏បានដាក់ទូរសព្ទចុះ ដោយដៃទាំងគូរបស់នាងបានញ័រតិចៗដោយភាពភ័យខ្លាច បើយ៉ុនហ្គីដឹងថានាងចូលមកក្បែរគេគ្រាន់តែជាគម្រោងនោះ គេនឹងស្អប់នាងជាមិនខាន។

"ជេននី!ដល់ពេលទៅហើយឆាប់មក!" នៅសុខៗ យ៉ុនហ្គីបានលេចឡើងនៅមុខរបស់នាង ដែលធ្វើឲ្យជេននី កាន់តែភ័យ។
"នាងកើតអីឬអត់?" ពេលដែលឃើញនាងមានទឹកមុខស្លេកស្លាំងគេក៏បានចូលមកក្បែរនាងព្រមទាំងយកដៃស្ទាបថ្ងាស់នាងដោយក្ដីបារម្ភ។

SS6:ល្បិចកលស្នេហ៍(ចប់)Where stories live. Discover now