ភាគទី២៦
[នឹក តែមិននឹក]
មួយថ្ងៃហើយដែលជេននី បានចាកចេញទៅបាត់ ដោយបន្សល់ទុកនូវភាពសោកសៅដល់យ៉ុនហ្គីខ្លាំងមែនទែន។ គេអង្គុយធ្វើការក៏មិនស្ងប់ បិទភ្នែកសម្រាកក៏មិនជិត អារម្មណ៍ចេះតែហេងហោង រកតែរៀបរាប់មិនត្រូវថាជីវីតគេនេះខ្វះអ្វី។
"លោកម្ចាស់ដល់ម៉ោងទៅផ្ទះហើយ!" ហ្វីល មិនដឹងថាបានឈរនៅក្បែរយ៉ុនហ្គីពីពេលណានោះទេ ក៏បាននិយាយឡើង ដែលធ្វើឲ្យម្ចាស់ឈ្មោះភ្ញាក់ពីការភ្លឹក ងាកមកមើលមុខ មនុស្សជំនិតបន្តិច។
"ដឹងហើយ!" គេនិយាយតែប៉ុណ្ណឹង ក៏ក្រោកឈរឡើង ទាញអាវឲ្យមានរបៀបបន្តិច មុននឹងគេដើរចេញពីតុធ្វើការទាំងទឹកមុខមាំ គ្មានស្នាមញញឹម គ្មានភាពរីករាយ។
ហ្វីល បានលួចសើចបន្តិច ពេលឃើញទឹកមុខចៅហ្វាយ មើលទៅដូចមនុស្សខកស្នេហ៍។
"លោកម្ចាស់ខ្ញុំស្រលាញ់អ្នកនាងជេននីហើយ!" ហ្វីល គ្រវីក្បាលទាំងញញឹមតិចៗ រួចក៏ប្រញ៉ាប់ដើរទៅតាមយ៉ុនហ្គីយ៉ាងលឿន។
ផ្ទះដែលយ៉ុនហ្គីចង់ត្រឡប់មក ពេលនេះវាប្រែទៅជា ស្ងប់ស្ងាត់ គ្រាន់តែរាងកាយមាំមួន ឈានចូលបានតែមួយជំហាន វាក៏ប្រែទៅជាក្ដៅ ស្អុះស្អាប់ មិនគួរឲ្យនៅមួយរំពេច។
"សួស្តី!លោកម្ចាស់" អ៊ុំស្រី មេផ្ទះបានចូលមកស្វាគមគន៍ យ៉ុនហ្គី តាមទម្លាប់ តែគេមិនបានអើពើឡើង គ្រាន់តែងក់ក្បាលបន្តិចប៉ុណ្ណោះ។
"លោកម្ចាស់!ហេតុអីមិនអញ្ជើញចូលក្នុង?" អ៊ុំស្រី ឃើញឭកពារអេះអុញ របស់យ៉ុនហ្គីគាត់ក៏សួរបញ្ជាក់ ទាំងភ្នែកលួចមើលមុខគេមួយភ្លែត។
"ហ៊ឹម…..អ៊ុំសម្រាកចុះ ខ្ញុំមានណាត់នៅខាងក្រៅ!" គេដកដង្ហើមធំបែបធុញថប់ មុននឹងគេនិយាយប្រាប់អ៊ុំស្រី ហើយក៏បានដើរចេញពីត្រង់នោះ។ ហ្វីល ដឹងដល់ស្ថានភាពផ្លាស់ប្ដូរ លឿនៗឆាប់រហ័ស បែបនេះក៏បានរត់ទៅកន្លែងឡាន និងបញ្ជាវាចេញមក មុនពេលដែលយ៉ុនហ្គីដើរទៅដល់។
"លោកម្ចាស់ចង់ទៅកន្លែងណាដែរបាទ?" ហ្វីល សួរបញ្ជាក់ដោយសម្លេងស្រាលៗ។
YOU ARE READING
SS6:ល្បិចកលស្នេហ៍(ចប់)
Romanceជួបនាងលើកទី១គេត្រូវនាងដាក់ថ្នាំសន្លប់ ហើយក៏យករបស់មានតម្លៃទៅអស់ វាគួរឲ្យខឹងណាស់ គេស្បត់ថានឹងចាប់នាងឲ្យបានតែ... ពេលជួបនាងលើកទី២គេក៏ត្រូវនាងបោកម្ដងទៀត ដោយនាងបន្លំខ្លួនធ្វើជាអ្នកលក់ផ្កា បន្ទាប់មកនាងក៏លួចយកទូរសព្ទរបស់គេទៅបាត់ទៀត។ ឥឡូវពេលដែលជួបនាងម្...