36

456 12 0
                                    

"បងយ៉ុន!ទើបតែដាច់ចិត្តចុះមកទេហ្ហេស៎?" ជេហ្វី បានស្រែកខ្លាំងៗបន្ទាប់ពីនាងបានឃើញយ៉ុនហ្គី បណ្ដើរជេននីដែលនាងកំពុងតែកាន់អាវធំឲ្យយ៉ុនហ្គីផងដែរ។ ហើយសម្លេងខ្លាំងៗរបស់នាងក៏ បានធ្វើណាណា ដែលសំងំនៅផ្ទះបាយបានឮដូចគ្នា។

"ជេហ្វ!និយាយតិចៗមិនបានទេ-ចាំបាច់ស្រែកធ្វើអី?-បងមិនបានថ្លង់ទេ" យ៉ុនហ្គី ដើរទៅរកជេហ្វី ទាំងមុខ របស់គេស្រស់ស្រាយជាងរាល់ដង។ ជេហ្វី ពេបមាត់ ដាក់យ៉ុនហ្គី ហើយនាងក៏ធ្វើឫកពារដូចមិនចាប់អារម្មណ៍ នឹងវត្តមានរបស់ជេននីសោះ។

"ខ្ញុំនេះត្រេកអរដែលអាចឃើញបងនៅអាចចុះមកបាន" ក្រសែភ្នែករបស់នាងបានងាកទៅប៉ះនឹងជេននីបន្តិច ដោយទឹកមុខបែបចំអក។

"និយាយតែផ្ដាស់!" យ៉ុនហ្គី គ្រវីក្បាលនិងងាកមក យកអាវពីដៃរបស់ជេននី

"ជេន!នាងញ៉ាំបាយហើយសម្រាកទៅ-" គេបានប្រាប់នាង ដោយក្រសែភ្នែកផ្អែមល្ហែម ហើយចុង ក្រោយគេក៏ឱនមកខ្សឹបនឹងត្រជៀករបស់នាង

"សម្រាកឲ្យច្រើនដើម្បីឲ្យកូនមានសុខភាពល្អ!"

"លោក!" ជេននី បើកភ្នែកធំៗ និងងាកមើលទៅ ជេហ្វី ទាំងមុខរបស់នាងឡើងក្រហម។

"ខ្ញុំមិនបានឮអីទេ-អ្នកនាងអ្នកមើលថែ!" សម្ដីរបស់ជេហ្វី កាន់តែធ្វើឲ្យជេននីខ្មាស់ស្ទើរជ្រែកដី ទៅហើយ។

"និយាយច្រើនណាស់ជេហ្វី!" យ៉ុនហ្គី គ្រហឹមដើម-ក ទាំងមិនពេញចិត្តចំពោះជេហ្វី។

"ខ្ញុំទៅធ្វើការហើយល្ងាចជួបគ្នា" គេបានងាកមក លាជេននីដោយសម្លេងស្រទន់ ដែលធ្វើឲ្យជេននី រីកមុខញញឹមចង់ស្ងួតជើងធ្មេញ។

"តស់!បងយ៉ុនលឿនឡើងទៅ" ស្រីស្រស់ជេហ្វី បានស្ទុះមកឱបដៃយ៉ុនហ្គីទាំងមុខរបស់នាងឌឺដាក់ជេននីតែម្ដង។

"???" ស្នាមញញឹមស្រស់ស្អាតត្រូវបានរលុបយ៉ាង លឿនដូចព្យុះ។ ជេននីសម្លឹងមើលដៃរបស់ជេហ្វីដោយ ហួសចិត្ត យ៉ុនហ្គីកំពុងតែចង់ចាប់ត្រីពីរក្បាលក្នុងពេល តែមួយមែនទេ?

"អ្នកនាងជេហ្វីទៅជាមួយលោកដែរមែនទេ?" ជេននី ប្រឹងលេបទឹកមុខអន់ចិត្តចូលក្នុងខ្លួនវិញ ដោយនាងព្យាយាមញញឹមដាក់គេ ហើយនាងក៏ក្រលេក ចំទឹកមុខពេបជ្រាយរបស់ជេហ្វីហើយ វាកាន់តែធ្វើឲ្យ នាងឈឺលើសដើម។

SS6:ល្បិចកលស្នេហ៍(ចប់)Where stories live. Discover now