ភាគទី38
"ឆាប់ឡើងទៅ!បើកឲ្យលឿនទៅហ្វីល!!" អ្នកកម្លោះ យ៉ុនហ្គីគ្រាន់តែចេញពីប្រជុំភ្លាម ឮដំណឹងជេននីនៅ ពេទ្យភ្លាម គេស្ទុះស្ទើរបាក់-ក បញ្ជារហ្វីលឲ្យចេញឡាន ដោយមិនគិតអ្វីច្រើន ទោះបីហ្វីលប្រាប់ថាជេននីមិនអី នោះទេ តែគេមិនជឿជាក់រហូតដល់ឃើញដោយផ្ទាល់ ភ្នែកជាមុនសិន។
"បាទៗ-លឿនហើយលោកម្ចាស់!" ហ្វីល ខំប្រឹងបើក យ៉ាងលឿនតាមបញ្ជាចៅហ្វាយដោយមិនគិតពីគ្រោះថ្នាក់ឡើយ។
"បងប្រុស!ចិត្តត្រជាក់ៗសិនទៅ" ជេហ្វី នៅក្បែរដៃ យ៉ុនហ្គីក៏ងាកមកនិយាយ ថែមទាំងគក់ស្មាគេតិចៗ ជាការឲ្យគេស្ងប់ចិត្តឡើង។
"ជេហ្វី!ឯងនៅក្មេងឯងមិនយល់ទេ" យ៉ុនហ្គី មិនបាន ស្ដាប់នាងហើយថែមទាំងងាកមកធ្វើមុខយក្សដាក់នាងទៀត។
"រឹងណាស់!" ជេហ្វី រអ៊ូតិចៗ ហើយខិតខ្លួនចេញពី មនុស្សរឹង។ យ៉ុនហ្គី ងាកមើលមុខជេហ្វី មុននេះគេបាន ឮតែគេមិនចង់រករឿងនាងនោះទេ។
_______
ជេននី ឈរសម្លឹងមើលទៅរាងកាយចំណាស់ ដែលក្បាលរបស់គាត់រុំដោយបង់ពណ៌ស មើលទៅសភាពរបស់គាត់មិនមែនស្រាលនោះទេ។
"បងជេន!ខ្ញុំនឹងមើលថែអ៊ុំស្រី-បងទៅសម្រាកចុះ" ណាណា ចូលមកចាប់ដៃជេននី ហើយនិយាយដោយ សម្លេងទន់ភ្លន់។
"អរគុណ!ឯងហើយណាណា" ជេននី ញញឹមតបវិញ។ នាងទះខ្នងដៃណាណា បន្តិចមុននឹងនាងបែរខ្លួនចេះ ព្រោះពេលនេះនាងក៏ចង់សម្រាកដែរ។
"អ្នកនាងជេននី!ចង់ទៅណាដែរ?" ស៊ីន ដែលនៅមុខ បន្ទប់បានឱនគោរព ពេលជេននីដើរចេញមកក្រៅ។
"ខ្ញុំចង់ទៅផ្ទះសម្រាកបន្តិច" ជេននី ញញឹមស្ងួត។ នាងបែរមុខសម្លឹងទៅផ្លូវត្រង់ក៏បានឃើញយ៉ុនហ្គី កំពុងតែដើរដូចរត់មករកនាង ដោយទឹកមុខមួយគឺ ពិបាករៀបរាប់ណាស់។
ភឹប!>គ្រាន់តែមកដល់កន្លែងឈរ យ៉ុនហ្គីបាន ហក់ឱប នាងមួយទំហឹងរហូតដល់នាងទប់ជំហរមិនចង់ជាប់ បើគ្មានរាងកាយមាំឱបនោះទេនាងនឹងដួសទៅដីជាមិនខានឡើយ។
"យ៉ុន-យ៉ុនហ្គី!" ជេននី ហៅគេតិចៗ ព្រមទាំងលើកដៃ ឱបតបទៅគេវិញដូចគ្នា។
YOU ARE READING
SS6:ល្បិចកលស្នេហ៍(ចប់)
Romansជួបនាងលើកទី១គេត្រូវនាងដាក់ថ្នាំសន្លប់ ហើយក៏យករបស់មានតម្លៃទៅអស់ វាគួរឲ្យខឹងណាស់ គេស្បត់ថានឹងចាប់នាងឲ្យបានតែ... ពេលជួបនាងលើកទី២គេក៏ត្រូវនាងបោកម្ដងទៀត ដោយនាងបន្លំខ្លួនធ្វើជាអ្នកលក់ផ្កា បន្ទាប់មកនាងក៏លួចយកទូរសព្ទរបស់គេទៅបាត់ទៀត។ ឥឡូវពេលដែលជួបនាងម្...