៣២

498 15 1
                                    

ភាគទី32

  ងឺត!!!-សម្លេង​ហ្វ្រាំងត្រូវបានបន្លឺឡើង បន្ទាប់ពីឡាន បានបើកមកដល់តំបន់មាត់សមុទ្រ ដែលមានខ្យល់បក់ ត្រជាក់ស្រស់ស្រាយ។ នារីមុខស្អុយមុននេះ ក៏ទៅជាស្រឡាំងកាំងនិងអង្គុយត្រង់ខ្លួនមើលទៅសមុទ្រ ដែលមាននៅមុខខ្លួនទាំងបើកភ្នែកធំៗ។

"លោកមកទីនេះធ្វើអី?" មាត់នោះចេះតែសួរឲ្យតែបាន តែក្នុងចិត្តអរស្ទើរហោះទៅហើយ។

"ខ្ញុំមិនដឹងទេថានាងចូលចិត្តទីណា-ទើបនាំនាងមកទីនេះ" យ៉ុនហ្គី និយាយទាំងដោះខ្សែរក្រវាត់ និងចុះពីឡាន ហើយជេននី មិនរងចាំយូរក៏ប្រញ៉ាប់ បើកទ្វាចេញទៅដែរ។

"ខ្យល់ល្អណាស់!" គ្រាន់តែនាងចេញមកដល់ក្រៅ ក៏ទទួលបានអារម្មណ៍ស្រស់ស្រាយ ទើបធ្លាយស្នាម ញញឹមចេញមកទាំងមិនដឹងខ្លួន។

"....." យ៉ុនហ្គី មិនទាន់និយាយអ្វីឡើយ ក៏ដើរជ្រែងហោ ប៉ៅមកឈរក្រោយខ្នងនាង

"នាងឈប់ខឹងខ្ញុំហើយមែនទេ?" 

  សំណួរនោះបានធ្ចើឲ្យជេននី ងាកមុខមកមើល គេយ៉ាងលឿនដូចព្យុះហើយចិញ្ចើមតូចក៏ចាប់ផ្ដើមជ្រួញចូលគ្នា។

"លោក…." នាងបានលើក ម្រាមដៃតូចទៅចង្អុលទ្រូង គេទាំងធ្វើមុខកាច

"ខ្ញុំយ៉ាងមិច?" គេរាងភ័យបន្តិចដែរ ដែលនាងគ្រានតែ និយាយមួយម៉ាត់ក៏ឈប់។

"លោកនេះណា-" នាងហៅគេម្ដងទៀត និងចង្អុលទ្រូង គេពីរដងផ្ទួនៗគ្នា

"លោកធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់មានដឹងខ្លួនដែរទេ?-ហេតុអីលោកទៅចោលខ្ញុំដើម្បីទៅរកនាង?" ជេននី បានជ្រាត់ចង្កេះនិយាយខ្លាំងៗដាក់គេ

"ហើយលោកនៅឱបនាងទៀត ដឹងដែរទេថាខ្ញុំខឹងៗៗ" 

"°-°" យ៉ុនហ្គី បើកភ្នែកធំៗមើលទៅនាង គេចង់ប្រាប់ នាងណាស់ថាគេសប្បាយចិត្តដែរនាងមានរឿងអ្វីចេះប្រាប់គេ ដូចពេលនេះ។ បបូរមាត់ក្រាស់ចាប់ផ្ដើមញញឹម ហើយចាប់ដៃនាងទាំងគូមកកាន់

"នាងគួរឲ្យស្រលាញ់ណាស់មានដឹងខ្លួនដែរទេ?"

  សម្តីទន់ភ្លន់បានធ្វើឲ្យចិត្តមនុស្សស្រីដូចជេននី ប្រែជាទន់ល្អៀច ហើយមុខក៏ឡើងក្ដៅភាយៗ។

SS6:ល្បិចកលស្នេហ៍(ចប់)Where stories live. Discover now