ភាគទី១៤

574 17 2
                                    

Hello 👋 👻
#ល្បិចកលស្នេហ៍
ភាគទី14
[ការសង្ស័យ]

     ព្រឹកថ្មីបានចូលមកដល់សាជាថ្មី ពេលវេលាក៏ចេះតែរំកិលទៅមុខមិនឈប់ វាមិនដែលចាំមនុស្ស មានតែមនុស្សចូលចិត្តចាំពេលវេលា។ ពេលនេះផងដែរ ជេននីបានឈរនៅមុខកញ្ចក់ មើលមុខស្លេកស្លាំងរបស់ខ្លួន យប់មិញនេះនាងមិនបិទភ្នែកមិនជិត ក៏ព្រោះតែរឿងរ៉ាវជាច្រើនបានចូលមកក្នុងខួរក្បាលនាងមិនឈប់ឈរ។
តក់ៗ!តំណក់ទឹកភ្នែកប៉ុន្មានតំណក់បានស្រក់ចុះមកដោយគ្មានមូលហេតុ។ នាងសែនស្អប់ខ្លួនឯងណាស់ដែលតែងតែយំគ្រប់ពេលដែលគិតអ្វីមិនចេញ។
"គ្រប់យ៉ាងល្អបន្ទាប់ពីខ្ញុំឈប់យំ" ជេននី និយាយដាក់ខ្លួនឯង រួចក៏ក្បង់ទឹកមកលុបហើយ មុននឹងនាងញញឹមដាក់ខ្លួនឯង។
    ជេននី បានចុះមកក្រោម លឿនជាងធម្មតាព្រោះនាងចង់ធ្វើនំឲ្យយ៉ុនហ្គីសាក ហើយនាងក៏សង្ឃឹមខ្ពស់ដែរថាយ៉ុនហ្គីនឹងចូលចិត្តរសជាតិនេះ។ តែពេលដែលចុះមកដល់ក្រោម នាងក៏បានឃើញអ៊ុំស្រីមេផ្ទះ អ្វីដែលនាងចង់ដឹងកាលពីម្សិលមិញក៏បានផូសចូលក្នុងខួរក្បាលនាងម្ដងទៀត ទើបនាងរត់ទៅរកអ៊ុំស្រី។
"អ៊ុំស្រី!!!" ជេននី បានស្រែកហៅគាត់ តែនៅសុខៗពេលដែលនាងមកក្បែរគាត់ នាងក៏បញ្ឈប់ការដើរ ធ្វើមុខដូចជាកំពុងតែគិតអ្វីមួយ។

"មានអ្វីអ្នកនាងជេននី?" អ៊ុំស្រី ងាកមកមើលមុខជេននី ទាំងងើយឆ្ងល់។

"គឺ…." នាងកំពុងតែគិតថាបើនាងសួរគាត់ត្រង់ៗ ច្បាស់ណាស់ថាគាត់មិនប្រាប់នាងទេ ជាពិសេសនោះគឺរឿងដែរទាក់ទងជាមួយនឹងលោកម្ចាស់របស់គាត់
"គឺ-ខ្ញុំចង់មកខ្ចីផ្ទះបាយរបស់អ៊ុំធ្វើនំសិនបានទេ?" ជេននី ដើរមកក្បែរគាត់ទាំងញញឹមស្រស់។

"អ្នកនាងមិនបាច់ខ្ចីអ្វីនោះទេ របស់នៅក្នុងផ្ទះនេះអ្នកនាងត្រូវការអ្វីអាចយកមកទាំងអស់… នេះជាអ្វីដែលលោកម្ចាស់និយាយ" អ៊ុំស្រីបានរៀបរាប់ ប្រាប់នាង ដោយនៅប្រយោគចុងក្រោយគាត់បាននិយាយរាងទម្លាក់សម្លេងបន្តិចដូចមិនពេញចិត្ត។

"អ៊ុំស្រីមានអ្វីមែនទេ?" ជេននី មិនសូវសប្បាយចិត្តពេលដែលអ៊ុំស្រីមើលទៅដូចជាមិនសូវពេញចិត្តនឹងនាងបែបនេះ។

SS6:ល្បិចកលស្នេហ៍(ចប់)Where stories live. Discover now